ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យសស័ក្តិ​ឋានៈ​ទ្រព្យធន​កើត​អំពី​ធម៌​៤​ប្រការ

4 ឆ្នាំ មុន

មនុស្ស​ទាំងអស់​នៅ​លើ​លោក​នេះ​រមែង​ប្រាថ្នា​ចង់បាន​គ្រួសារ​មួយ​ដែល​មាន​សុភមង្គល សេចក្តី​ថ្លៃថ្នូរ រស់នៅ​ដោយ​កិត្តិយស ទាំង​ការងារ​ចិញ្ចឹមជីវិត​ក៏​ស្ថិត​ក្នុង​សុចរិត​ទៀងត្រង់ ។ គុណភាព​ជីវិត​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តីចម្រើន​មាន​៤​ចំណុច​គឺៈ ១-​សមគួរ​ដល់​ការ​រាប់អាន​ពី​ញាតិ​មិត្ត មានការ​ងារ​ធ្វើ​ត្រឹមត្រូវ មានយស មាន​តំណែង…

មនុស្ស​ទាំងអស់​នៅ​លើ​លោក​នេះ​រមែង​ប្រាថ្នា​ចង់បាន​គ្រួសារ​មួយ​ដែល​មាន​សុភមង្គល សេចក្តី​ថ្លៃថ្នូរ រស់នៅ​ដោយ​កិត្តិយស ទាំង​ការងារ​ចិញ្ចឹមជីវិត​ក៏​ស្ថិត​ក្នុង​សុចរិត​ទៀងត្រង់ ។ គុណភាព​ជីវិត​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តីចម្រើន​មាន​៤​ចំណុច​គឺៈ

១-​សមគួរ​ដល់​ការ​រាប់អាន​ពី​ញាតិ​មិត្ត មានការ​ងារ​ធ្វើ​ត្រឹមត្រូវ មានយស មាន​តំណែង ជាទី​លើក​សរសើរ​ពី​អ្នកផង​ទាំងពួង និង​បើ​មាន​កិត្តិគុណ​ផង​ក៏​រឹតតែ​ល្អ​ប្រពៃ ។

២-​មាន​ភាព​កក់ក្ដៅ​ក្នុង​គ្រួសារ មាន​សម្ព័ន្ធភាព​ជា​សុខ​រវាង​បងប្អូន​ស្រឡាញ់​គ្នា យកចិត្តទុកដាក់​រក្សា​វង្ស​ត្រកូល​ដែល​គួរ​ជាទី​រាប់អាន​ពី​មហាជន បើជា​ស្វាមីភរិយា​ជា​អ្នកមាន​ចិត្ត​ស្មោះ​ស្មើនឹង​គ្នា ។

៣-​ផ្នែក​សុខភាព​រាង​កាយ​មិន​មាន​រោគាព្យាធិ មិន​មាន​ភ័យ មិន​មានការ​បៀតបៀន រាង​កាយ​មាំទាំ ស្អាតបាត និង​មាន​អាយុ​វែង ។

៤-​មានការ​ងារ​សុចរិត មាសប្រាក់ ទ្រព្យសម្បត្តិ មាន​ហូប មាន​ចាយ យ៉ាងតិច​ក៏​ត្រឹម​មាន​ទ្រព្យធន​អាច​ជាទី​ពឹង​ខ្លួនឯង​បាន ។

គុណធម៌​បួន​ចំណុច​នេះ​លោក​ហៅ​ថា ជា​ប្រយោជន៍​បច្ចុប្បន្ន​ដែល​មនុស្ស​ទាំងអស់​ក្នុង​លោក​តែង​ប្រាថ្នា​ចង់បាន​ដូច​ៗ​គ្នា ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ