ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​ខ្លាំង​! iPhone11Pro និង11Pro Max…ដំបូង​របស់Apple

4 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី១០ ​កញ្ញា​ ឆ្​២០១៩ ​ទូរស័ព្ទ «Pro» ដំបូង​របស់ Apple បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ដែល​ពួក​វា​មាន​បន្ទះ​អេ​ក្រង់​ថ្មី កាមេរ៉ា​បី​គ្រាប់ និង​មាន​បន្ទះ​ឈី​ប​ចល័ត​លឿន​បំផុត​មិន​ធ្លាប់​មាន…

កាលពី​ថ្ងៃ​ទី១០ ​កញ្ញា​ ឆ្​២០១៩ ​ទូរស័ព្ទ «Pro» ដំបូង​របស់ Apple បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ដែល​ពួក​វា​មាន​បន្ទះ​អេ​ក្រង់​ថ្មី កាមេរ៉ា​បី​គ្រាប់ និង​មាន​បន្ទះ​ឈី​ប​ចល័ត​លឿន​បំផុត​មិន​ធ្លាប់​មាន ។ ទូរស័ព្ទ iPhone 11 Pro មាន​អេ​ក្រង់​ទំហំ ៥,៨ អ៊ី​ញ Pro Max ទទួល​បាន ៦,៥ អ៊ី​ញ ។ ទាំង​ពីរ​នេះ​គឺ​ប្រើ​អេ​ក្រង់ Super Retina XDR ។ វា​ជា OLED ដែល​ឈាន​ដល់​កម្រិត​ពន្លឺ​ភ្លឺ​គួរ​ឱ្យ​ចាប់អារម្មណ៍ 1,200 nits និង​មាន​ថាមពល ១៥% បន្ថែម​ទៀត ។ វា​គាំទ្រ​ការ​បំពេញបន្ថែម​ពេញលេញ​នៃលក្ខណៈ​គុណភាព​រូបភាព​ពី HDR10 ដល់ Dolby Vision ។

ទូរស័ព្ទ​ម៉ូ​ដែល Pro ទាំង​ពីរ​នេះ​ប្រើ​កាមេរ៉ា​បី​គ្រាប់​ថ្មី​ទាំងអស់​ជាមួយ​សេន​ស័​រ 12MP ។ កាមេរ៉ា​សំខាន់​មាន​កញ្ចក់ 26mm f / 1.8, ស្ថេ​រ​ភាព​រូបភាព​អុ​ប​ទិ​ក (OIS) និង Dual Pixel AF ។ កែវ Tele​photo នៅ​តែ​មាន​ទំហំ ៥២​មី​ល្លី​ម៉ែត្រ (2x optical zoom) វា​កាន់តែ​ភ្លឺ​ជាង​មុន​នៅ​កម្រិត f / 2.0 និង​ផ្តល់​ជូន OIS និង Dual Pixel AF ដូច​ជា​កាមេរ៉ា​គោល ។

ការ​មេ​រ៉ា​ទាំង ៣​នេះ​អាច​ថត​វី​ដេ​អូ​បាន​កម្រិត 4K ក្នុង​ល្បឿន 60fps ដោយ​មាន​ទំហំ​ពណ៌​បន្ថែម ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​កម្មវិធី Filmic អាច​ថត​ជាមួយ​កាមេរ៉ា​ទាំង​បួន​ក្នុង​ពេល​ដំណាលគ្នា (​រួម​ទាំង​កាមេរ៉ា​ថត Selfie) ដូច្នេះ​អ្នក​ទទួល​បាន​ទស្សនៈ​ប្លែក​ៗ​ពី​ទេសភាព​តែ​មួយ​បូក​រួម​ទាំង​រូបថត selfie។

ទីបំផុត Apple បន្ថែម​នូវ​ការ​សាក​ថ្ម​លឿន​ដល់ iPhone ជំនាន់​ថ្មី​នេះ​ដោយ​ភ្ជាប់​មក​ជាមួយ​ឧបករណ៍​សាក​ថ្ម​កម្លាំង 18W នៅ​ក្នុង​ប្រអប់ ។ សូម​បញ្ជាក់​ផង​ដែង​ថា វា​នៅ​តែ​ប្រើ​ច្រក​សាក​ថ្ម Lighting port ប៉ុន្តែ​ពេល​នេះ​មាន​ខ្សែ​ដែល​អាច​បញ្ចូល USB-C to Lightning បាន ។ ទោះជា​យ៉ាងណា iPhone 11 Pro ផ្តល់​ថាមពល​ថ្ម​បាន​យូរ​ជាង XS ដល់​ទៅ​៤ ម៉ោង និង​iPhone 11 Pro Max ខ្ពស់​ជាង XS Max ៥ ម៉ោង ។

iPhone ថ្មី​នេះ​ត្រូវ​បាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Apple A13 Bionic ស៊េរី​ថ្មី​ដោយ​មាន 8.5 billion transistors ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ដំណើរការ 7nm ។ បន្ទះ​ឈី​ប​នេះ​មាន​ទាំង​ល្បឿន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​អេ A12 ។ ស្នូល GPU ដែល​មានដំណើរ​ការ​ខ្ពស់ ២ គឺ​លឿន​ជាង​មុន ២០%, ៣០% កាន់តែ​មាន​ប្រសិទ្ធភាព ។ GPU មានការ​រចនា ៤ ស្នូល​ដែល​លឿន​ជាង​មុន ២០% និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ជាង​មុន ៤០% ។

គួរ​កត់​សម្គាល់ថា​ទំហំ​ផ្ទុក​ទិន្នន័យ​នៅ​តែ​មាន​ទំហំ 64GB ដូច្នេះ​អ្នក​ប្រហែលជា​ត្រូវការ​ដំឡើង​ដល់ 256GB ឬ 512GB ហើយ​នោះ​ប្រសិនបើ​អ្នក​ប្រើ​កម្មវិធី Filmic ។ទូរស័ព្ទ iPhone 11 Pro និង 11 Pro Max មាន​បន្ថែម​ពណ៌​ថ្មី​មួយទៀត​គឺ​ពណ៌ Midnight Green ជាមួយ​ពណ៌ Space Gray ពណ៌​ប្រាក់ និង​ពណ៌​មាស​ថ្មី ។ ផ្នែក​ខាងក្រោយ​ត្រូវ​បាន​ផលិត​ចេញពី​កញ្ចក់​តែ​មួយ​ហើយ Apple បាន​ប្រើ​ថ្នាំ​ការពារ​កូត PVD និង​តួ​របស់​វា​ធ្វើ​ពី​ដែក​អ៊ី​ណុ​ក ។

ម៉ូ​ដែល iPhone 11 Pro ទាំង​ពីរ​ត្រូវ​បាន​បំពាក់​អាវ​ក្រោះ​ការពារ​ការ​ជ្រាប​ទឹក​ក្នុង​ជម្រៅ ៤​ម៉ែត្រ​រយៈពេល ៣០​នាទី ។​Apple iPhone 11 Pro នឹង​មាន​តម្លៃ​ចាប់ពី ៩៩៩ ដុល្លារ ហើយ iPhone 11 Pro Max មាន​តម្លៃ​ចាប់ពី ១.០៩៩ ដុល្លារ​សម្រាប់​ម៉ូ​ដែល 64GB ។ ពួក​វា​នឹង​អាច​រក​ទិញ​បាន​មុន​ថ្ងៃ​ទី ១៣ ខែកញ្ញា ហើយនឹង​ចាប់ផ្តើម​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​ទី ២០ ខែកញ្ញា ។ (សម្រួលដោយ៖ ស្រីណា)
​ ប្រភពពី​​៖ gsmarena

អត្ថបទសរសេរ ដោយ