ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ករណី​ឆេះ​ផ្សារ​ឃ្លាំង​រំសេវ​យប់​ម៉ិញនេះ​ មិនមែន​​​ទុស្សេ​ខ្សែ​ភ្លើង​នោះ​ទេ (វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​បាន​ដឹង​ថា បើ​គិត​មក​ត្រឹម​ម៉ោង​៩​ព្រឹក ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ តាម​គណៈ​កម្ម​ការ​ផ្សារ​ឃ្លាំង​រំសេវ​បាន​ឱ្យ​ដឹងថា ពាក់​ព័ន្ធ​នឹង​ករណី​​ឆេះ​​ផ្សារ​ឃ្លាំង​រំសេវ​​ដែល​បាន​បង្ក​ឱ្យ​​មាន​អគ្គិ​ភ័យ​ឆាប​ឆេះតូប​អស់​ជាង​៣០​តូប​នោះ គឺ​មូល​ហេតុ​មិន​មែន​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​បាន​ដឹង​ថា បើ​គិត​មក​ត្រឹម​ម៉ោង​៩​ព្រឹក ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ តាម​គណៈ​កម្ម​ការ​ផ្សារ​ឃ្លាំង​រំសេវ​បាន​ឱ្យ​ដឹងថា ពាក់​ព័ន្ធ​នឹង​ករណី​​ឆេះ​​ផ្សារ​ឃ្លាំង​រំសេវ​​ដែល​បាន​បង្ក​ឱ្យ​​មាន​អគ្គិ​ភ័យ​ឆាប​ឆេះតូប​អស់​ជាង​៣០​តូប​នោះ គឺ​មូល​ហេតុ​មិន​មែន​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​នោះ​ទេ គឺ​សង្ស័យ​បណ្តាល​មក​ពី​ផ្ទុះ​ថ្ម​ទូរស័ព្ទ​ដែល​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​ចេញពី​តូប​លេខ​២០០ និង​២០១ នៅ​ផ្នែក​ខាង​លិច​ ហើយ​រាល​ដាល​ទៅ​ផ្នែក​ខាង​កើត បណ្តាល​ឱ្យ​ឆេះ​តូប​ក្នុង​ផ្សារ​ទាំង​អស់​ចំនួន​៣៧​តូបរង​​ការ​ខូច​ខាត ហើយ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​មាន​តូប​សរុប​ទាំង​អស់​ចំនួន​៦៥០តូប ។

បើតាម​គណៈ​កម្ម​ការ​ផ្សារ​បាន​ឱ្យ​ដឹង​ទៀតថា ជាទូ​ទៅ ​គឺ​ផ្សារ​កើតហេតុ​ខាងលើ​តែងតែ​បិទភ្លើង​ទាំង​អស់ ​ដូច្នេះ​នៅ​ខាង​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​នោះ​គឺ​ពុំ​មាន​ភ្លើង​អគ្គិសនី​​ទេ ដោយ​ឡែក​នៅ​តែ​ជុំ​វិញ​ផ្សារ​នោះ​ទេ ដែល​មាន​ភ្លើង ។ ដូច្នេះ​យប់​នេះ​កើត​មាន​អគ្គិភ័យ​នេះ មិន​មែន​បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​នោះ​ទេ ពី​ព្រោះ​នៅ​ខាង​ក្នុង​ផ្សារ​នោះ​បាន​បិទ​ភ្លើង​អស់​ទៅហើយ គឺ​សង្ស័យ​អាច​មក​ពី​​ផ្ទុះ​ថ្ម​ទូរស័ព្ទ​ក្នុង​តូប​ ។

សេចក្តី​រាយការណ៍​បន្តថា ទំហំ​នៃ​ការ​ខូច​ខាត​បណ្តាល​មក​ពី​ឆេះ​ផ្សារ​ឃ្លាំង​រំសេវ​ខាងលើ​ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​តូប​ដែល​រង​ខូច​ខាត​ទាំង​៣៧​តូប​ខាងលើ គឺ​មាន​៤ទៅ​៥​​តូប ​គឺ​ជា​តូប​លក់​បោះដុំ​ទូរស័ព្ទ​តាម​បណ្តាខេត្ត​នានា។

គួរ​រំលឹកថា តូប​លក់​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ឆេះ​ខូចខាត​អស់​ស្ទើរ​ទាំងស្រុង និង​បណ្តាល​ឲ្យ​កម្លាំង​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​រង​របួស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ​ត្រង់​ចំណុច​​ខាងក្នុង​ផ្សារ​ឃ្លាំង​រំសេវ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្រុម​ទី​៥០ ភូមិ​ទី​៨ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

គួររំលឹកទៀតថា អា​ជីករ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​យំ​ស្រែក​លេង​ចេញ​ហើយ បើ​តូប​ខ្ទេច​អស់​គ្មាន​សល់​

ព័ត៌​មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ