មនុស្សលោក​មាន​តួនាទី​តែ​មួយ​គត់​គឺ​ធ្វើ​តែ​អំពើ​ល្អ


អំពើ​ល្អ​ដែល​យើង​បាន​សាង​ពី​មុន​មក​ជា​សញ្ញា​រៀបចំ​ជីវិត​ឱ្យ​កើតមក​ក្នុង​កំណើត​ជា​មនុស្ស​នេះ​វា​ជាដើម​ទុន​មួយ​យ៉ាង​សំខាន់​សម្រាប់​មនុស្សលោក​រើបម្រះ​ចេញ​អំពី​ពិភព​ខ្មៅ​ងងឹត​នៃ​កម្ម​ពៀរ​វេរា ។

អំពើអាក្រក់​ដូច ការ​ព្យាបាទ បៀតបៀន ប្រព្រឹត្ត​អមនុស្សធម៌ ឈ្នានីស​គ្នា វា​ជា​អន្លង់​ភក់​នៃ​កាមគុណ​តែ​ប៉ុណ្ណោះ វា​ជា​ការ​បម្រើ​កិលេស​ពិត​ៗ និង​វា​ជា​ការងារ​ដ៏​សៅហ្មង​សម្រាប់​កំណើត​របស់​ខ្លួន ។

ដូច្នេះ​មិន​ត្រូវ​បណ្តោយ​ប្រាណ​ដោយ​ក្តី​ប្រមាទ​ឱ្យ​មានការ​លង់​លិច​ក្នុង​អន្លង់​ខ្មៅ​ងងឹត ធ្វើ​ជីវិត​ឱ្យ​ថោកទាប​នោះ​ឡើយ ។

ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា ជីវិត​នេះ​ជា​របស់​ខ្ចី​គេ ដូច្នេះ​ក្នុង​មួយ​កំណើត​មនុស្ស​នេះ មាន​ភារកិច្ច​ប្រព្រឹត្ត​ល្អ រួច​ហើយ​ត្រូវ​សង​ជីវិត​នេះ​ឱ្យទៅ​ម្ចាស់​របស់​គេ​វិញ​គឺ ជរា មរណៈ មិន​អាច​គេច​ផុត ចៀស​រួច​បាន​ឡើយ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ