ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​និង​បាប​ប្រៀប​ដូច​ទឹក​និង​ប្រេង

4 ឆ្នាំ មុន

មាន​ទស្សនៈ​ខ្លះ​បាន​លើក​ឡើង​ថា ធ្វើបុណ្យ​លាងបាប ដែល​សំដៅ​ន័យ​ថា គេ​ធ្វើបុណ្យ​ក្នុង​បំណង​ដើម្បី​ជម្រះ​បាប​ឱ្យ​អស់ពី​ខ្លួនប្រាណ តើ​ទ្រឹស្តី​នេះ​ត្រឹមត្រូវ​ដែរ​ឬទេ ? បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បែងចែក​បុណ្យ​និង​បាប​នេះ​ដាច់​ដោយឡែក​ពី​គ្នា​ច្បាស់លាស់​ណាស់ បុណ្យ​គឺ​បុណ្យ បាប​គឺ​បាប​មិន​អាច​ចូល​គ្នា​បាន​ឡើយ ប្រៀប​បាន​ប្រេង​និង​ទឹក​ក៏​ដូច្នោះ​ដែរ…

មាន​ទស្សនៈ​ខ្លះ​បាន​លើក​ឡើង​ថា ធ្វើបុណ្យ​លាងបាប ដែល​សំដៅ​ន័យ​ថា គេ​ធ្វើបុណ្យ​ក្នុង​បំណង​ដើម្បី​ជម្រះ​បាប​ឱ្យ​អស់ពី​ខ្លួនប្រាណ តើ​ទ្រឹស្តី​នេះ​ត្រឹមត្រូវ​ដែរ​ឬទេ ?

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បែងចែក​បុណ្យ​និង​បាប​នេះ​ដាច់​ដោយឡែក​ពី​គ្នា​ច្បាស់លាស់​ណាស់ បុណ្យ​គឺ​បុណ្យ បាប​គឺ​បាប​មិន​អាច​ចូល​គ្នា​បាន​ឡើយ ប្រៀប​បាន​ប្រេង​និង​ទឹក​ក៏​ដូច្នោះ​ដែរ មិន​អាច​យកបុណ្យ​ទៅ​លាងបាប ឬ​ក៏​យក​បាប​ទៅ​ស៊ីសង​គ្នា​ជាមួយនឹង​បុណ្យ​បាន​ឡើយ ។

ទីបំផុត​នៃ​ជីវិត​រំលត់​ខន្ធ​ធាតុ​ទៅ​បរលោក​គឺ ខាង​ណា​ធ្ងន់​ជាង​នឹង​នាំ​កំណើត​ទៅ​ខាង​នោះ​ហើយ មាន​ន័យ​ថា បើ​អំពើ​បាប​ច្រើន​ជាង​នឹង​នាំ​បដិសន្ធិ​ទៅ​កាន់​អបាយភូមិ តែបើ​បុណ្យ​ច្រើន​ជាង​នឹង​នាំ​វិញ្ញាណក្ខន្ធ​ទៅ​កាន់​សុគតិភព​ហើយ ។

ដូចនេះ​យើង​មិន​អាច​យកបុណ្យ​និង​បាប​ទៅ​ធៀប ឬ​ស៊ីសង ឬ​ក៏​យកបុណ្យ​ទៅ​លាងបាប​បាន​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ