ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាណឺ​ម៉ាក ជា​ប្រទេស​គួរ​ឱ្យ​វិនិ​យោគ​ទុន​បំផុត​នៅ​លើ​ពិភព​លោក ខណៈ​ពេល​វ៉េ​ណេ​ហ្ស៊ុយ​អេឡា​ជា​ប្រទេស​ស្ថិត​នៅ​លំដាប់​បាត​តារាង

13 ឆ្នាំ មុន

ទស្សនា​វដ្តី​ «ហ្វប់» (Forber) របស់​សហ​រដ្ឋ​អាមេ​រិក​បាន​ប្រកាស​លទ្ធ​ផល​រៀប​ចំ​លំដាប់​​​ថ្នាក់​ប្រទេស​ ដែល​គួរ​ឱ្យ​វិនិ​យោគ​ទុន​​បំផុត​នៅ​លើ​សាកល​លោក​នា​ពេល​បច្ចុ​ប្បន្ន​ គឺប្រទេស​ដាណឺ​ម៉ាក ជា​ប្រទេស​​ជើង​ឯក ។ ​ទស្សនា​​វដ្តី​ហ្វប់ រៀប​ចំ​​ចំណាត់​ថ្នាក់​ប្រទេស​គួរ​ឱ្យ​ចង់​វិនិ​យោគ​បំផុត​​ដោយ​គិត​លើ​​ កត្តា​បរិស្ថាន​ផ្សេងៗ​ រួម​ទាំង​កត្តា​ទាក់​ទង​នឹង​នយោ​បាយ​របស់​រដ្ឋា​ភិបាល​ប្រទេស​នោះ ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​វិនិ​យោគ​ទុន​បរទេស​ ។ ប្រទេស​ទាំង​១០​ដែល​គួរ​ឱ្យ​​ចង់​វិនិ​យោគ​ទុន​​បំផុត​តាម​រយៈ​ការ​ប៉ាន់​ ប្រមាណ​របស់ Forber រួម​មាន​ប្រទេស​ដាណឺ​ម៉ាក ​ក្រុង​ហុង​កុង ញូវ​ហ្សេ​ឡែន កាណាដា សិង្ហ​បុរី សាធា​រណរដ្ឋ​អៀរ​ឡង់ ស៊ុយ​អែត ណ័រ​វ៉េស សហ​រដ្ឋ​អាមេ​រិក និង​អង់​គ្លេស ។

ទស្សនា​វដ្តី​ «ហ្វប់» (Forber) របស់​សហ​រដ្ឋ​អាមេ​រិក​បាន​ប្រកាស​លទ្ធ​ផល​រៀប​ចំ​លំដាប់​​​ថ្នាក់​ប្រទេស​ដែល​គួរ​ឱ្យ​វិនិ​យោគ​ទុន​​បំផុត​នៅ​លើ​សាកល​លោក​នា​ពេល​បច្ចុ​ប្បន្ន​ គឺប្រទេស​ដាណឺ​ម៉ាក ជា​ប្រទេស​​ជើង​ឯក ។ ​ទស្សនា​​វដ្តី​ហ្វប់ រៀប​ចំ​​ចំណាត់​ថ្នាក់​ប្រទេស​គួរ​ឱ្យ​ចង់​វិនិ​យោគ​បំផុត​​ដោយ​គិត​លើ​​កត្តា​បរិស្ថាន​ផ្សេងៗ​ រួម​ទាំង​កត្តា​ទាក់​ទង​នឹង​នយោ​បាយ​របស់​រដ្ឋា​ភិបាល​ប្រទេស​នោះ ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​វិនិ​យោគ​ទុន​បរទេស​ ។ ប្រទេស​ទាំង​១០​ដែល​គួរ​ឱ្យ​​ចង់​វិនិ​យោគ​ទុន​​បំផុត​តាម​រយៈ​ការ​ប៉ាន់​ប្រមាណ​របស់ Forber រួម​មាន​ប្រទេស​ដាណឺ​ម៉ាក ​ក្រុង​ហុង​កុង ញូវ​ហ្សេ​ឡែន កាណាដា សិង្ហ​បុរី សាធា​រណរដ្ឋ​អៀរ​ឡង់ ស៊ុយ​អែត ណ័រ​វ៉េស សហ​រដ្ឋ​អាមេ​រិក និង​អង់​គ្លេស ។

ចំណែក​ប្រទេស​ជប៉ុន​ ដែល​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​៣ នៃ​សេដ្ឋ​កិច្ច​ពិភព​លោក​ ស្ថិត​ក្នុង​លំដាប់​​ទី​២៧​​​ និង​កូរ៉េ​ខាង​ត្បូង ស្ថិត​នៅ​លំដាប់​ទី​៣០ ។ ដោយ​ឡែក​ប្រទេស​ចិន ជា​ប្រទេស​លំដាប់​ទី​២ នៃ​សេដ្ឋ​កិច្ច​ពិភព​លោក បន្ទាប់​ពី​អាមេ​រិក​ត្រូវ​បាន​ចាត់​លំដាប់​ថ្នាក់​គួរ​ឱ្យ​វិនិ​យោគ​បំផុតក្នុង​លំដាប់​ទី​៩០ ។ រីឯ​ប្រទេស​ថៃ ត្រូវ​បាន​ទស្សនា​វដ្តី​ Forber រៀប​ចំ​ឱ្យ​នៅ​លំដាប់​ទី​៥៦ និង​ជា​ប្រទេស​គួរ​ឱ្យ​វិនិ​យោគ​បំផុត​នៅ​លំដាប់​ទី​៣ ក្នុង​អាស៊ាន បន្ទាប់​ពី​សិង្ហ​បុរី និង​ម៉ាឡេ​ស៊ី ។ សំរាប់​ប្រទស​វៀត​ណាម ​ស្ថិត​នៅ​​លំដាប់​ទី​១១៨ ពី​ចំនួន​ប្រទេស​ដែល​ត្រូវ​រៀប​ចំ​លំដាប់​ថ្នាក់​សរុប​១២៨ នៅ​ទូទាំង​ពិភព​លោក​ ព្រោះ​នៅ​មាន​បញ្ហា​ទាក់​ទង​នឹង​នយោ​បាយ ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ទស្សនា​វដ្តី​ហ្វប់ បញ្ជាក់​ថា ប្រទេស​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិ​យោគ​ទុន​ទាប​បំផុត​នៅ​លើ​សាកល​លោក​ គឺ​វ៉េ​ណេ​ហ្ស៊ុយ​អេ​ឡា នៅ​ទ្វីប​អាមេ​រិក​ខាង​ត្បូង ស្ថិត​នៅ​លំដាប់​ទី​១២៨ ព្រោះ​មេ​ដឹក​នាំ​ប្រទេស​មាន​រហស្ស​នាម​ថា ជា​អ្នក​​មាន​នយោ​បាយ​បដិ​បក្ស​​ចំពោះអ្នក​វិនិ​យោគ​ទុន​បរទេស​ខ្លាំង​​បំផុត​នៅ​លើ​ពិភព​លោក ៕