គ្រោះថ្នាក់​មួយ​ថ្ងៃ ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​៤​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ កើតឡើង​៦​លើក​(​យប់​៤​លើក​)​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​)​របួសធ្ងន់​ប្រុស​២​នាក់ របួសស្រាល​៥២​នាក់​(​ស្រី​១​នាក់​) ។ ស្លាប់​សរុប​៤​នាក់​: ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក ១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់ ២​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់​,​ស្រវឹង​១​លើក​។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​,​រថយន្ត​តូច​៣​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង ។

យាន​បង្កហេតុ​: ម៉ូតូ​២​លើក​,​ រថយន្ត​តូច​២​លើក​,​រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​១​លើក​,​ផ្លូវលំ​គ្មាន ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ រាជធានី​ភ្នំពេញ​១​លើក​ស្លាប់​១​នក់​, ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​, ខេត្តស្វាយរៀង​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ និង​ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ​១៨៦​គ្រឿង (​ម៉ូតូ​១៥៥៥​គ្រឿង​) មធ្យោបាយ​ល្មើស​១៨៨៨​គ្រឿង (១៥៥៥​គ្រឿង​) មធ្យោបាយ​ពិន័យ​១៨៨៨​គ្រឿង (​ម៉ូតូ​១៥៥៥​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​១១៥​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៥៥៥​គ្រឿង ពិន័យ​ចំនួន​សរុប​១៦២៥ (​មួក​១២៤០ កញ្ចក់​២០៥ បញ្ច្រាសទិស​គ្មាន ផ្សេង​ៗ១៨០) ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ