ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WURKZ ជឿជាក់​លើ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា ក្នុង​ការ​ប្រកួត​ល្ងាច​នេះ បើ​ទោះបីជា បា​រ៉ែ​ន មាន​កីឡាករ​ល្អ​ច្រើន​ក្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន លើ​ទីលាន​ស្តា​ត​អូ​ឡាំ​ពិ​ក​ល្ងាច​ថ្ងៃ​ទី ១០ កញ្ញា នេះ ដើម្បី​ជម្រុះ​ទៅ​កាន់ World Cup 2022 បន្ទាប់​ពី​កម្ពុជា​ទាត់​ស្មើ​ជា​មួយ​ក្រុម​ជម្រើសជាតិ​ហុងកុង…

កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន លើ​ទីលាន​ស្តា​ត​អូ​ឡាំ​ពិ​ក​ល្ងាច​ថ្ងៃ​ទី ១០ កញ្ញា នេះ ដើម្បី​ជម្រុះ​ទៅ​កាន់ World Cup 2022 បន្ទាប់​ពី​កម្ពុជា​ទាត់​ស្មើ​ជា​មួយ​ក្រុម​ជម្រើសជាតិ​ហុងកុង ១ – ១ តែ​បាន​យកឈ្នះ​ក្រុម​ប៉ា​គី​ស្ថាន រហូត​ដល់​ទៅ ២ ប្រកួត​កន្លង​មក​ហើយ ។ ហើយ​ដែល​ក្រុម បា​រ៉ែ​ន ទាត់​ត្រឹម​ស្មើ​ជាមួយនឹង​ក្រុម អ៊ី​រ៉ា​ក់ តែ​ប៉ុណ្ណោះ ។

លោក ម៉ៃ​ឃើ​ល សុវណ្ណ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ការ​ប្រកួត​នេះ​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ជឿ​ថា​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាច​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ផ្តួល​ក្រុម​​ជម្រើសជាតិ បា​រ៉ែ​ន​ដោយសារ​ទម្រង់​លេង​ក្រុម​កម្ពុជា ពិតជា​លេង​បាន​ល្អ​ខ្លាំង និង​ពោរ​ពេញ​ដោយ​បច្ចេកទេស​ខ្ពស់​ហើយ​ល្បឿន​នៃ​ការ​រត់​ទាំង​កីឡាករ​ខ្សែរ​ប្រយុទ្ធ និង​ខ្សែបម្រើ​ពិតជា​លឿន​ជាង​ពេល​ណា​ៗ​ទាំងអស់​បើ​តាម​ការ​សង្កេត​ឃើញ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ហុងកុង និង ប៉ា​គី​ស្ថាន កន្លង​មក​» ។

លោក​ក៏​ក្រើនរម្លឹក​ផង​ដែរ​ថា បើ​ទោះបី​សមត្ថភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា​កំពុង​កើនឡើង​ខ្លាំង កីឡាករ​កម្ពុជា​ក៏​ត្រូវ​តែ​រក្សា​ឥរិយាបថ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នៅ​ក្នុង​ការ​ប្រកួត​ល្ងាច​នេះ ព្រោះ បា​រ៉ែ​ន ក៏​មាន កីឡាករ​ល្អ​ៗ​ពី​អន្តរជាតិ​មួយ​ចំនួន​ផង​ដែរ​ក្រៅ​តែ​ពី​កីឡាករ​ក្នុងស្រុក​របស់​ពួក​គេ ។

លោក​ក៏​សូម​គោរព​អញ្ជើញ​អ្នកគាំទ្រ​បាល់ទាត់​អោយ​ចូលរួម​ទស្សនា និង ស្រែក​ហ៊ោ​អោយ​ក្រុម កីឡាករ​ទាំង ២​ក្រុម​ក្នុង​ការ​ប្រកួត​ល្ងាច​នេះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ