ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គគ្លើនមែន…បើកឡានមកលួចម្តងអត់​សម្រេច​ គេលើក​​គ្នាមកម្តងទៀត​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៨នាក់នេះ គឺ​ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គោ-ក្របី​អ្នកស្រុក​នៅ​ក្នុង​ខេត្តសៀមរាប​ប្រាកដ​មែន ។ លោកស្នងការ​រង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​គោ-ក្របី សូម​ដេញចូល​ក្រោល​ ព្រមទាំង​មាន​រោង​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ ​និង​ចេះ​ប្រុង​​ប្រយ័ត្ន​ផង និង​សូម​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ឱ្យ​បាន​ជាប់​ជា​ប្រចាំ…

ខេត្តសៀមរាប ៖ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៨នាក់នេះ គឺ​ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គោ-ក្របី​អ្នកស្រុក​នៅ​ក្នុង​ខេត្តសៀមរាប​ប្រាកដ​មែន ។ លោកស្នងការ​រង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​គោ-ក្របី សូម​ដេញចូល​ក្រោល​ ព្រមទាំង​មាន​រោង​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ ​និង​ចេះ​ប្រុង​​ប្រយ័ត្ន​ផង និង​សូម​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ។

សូមបញ្ជាក់ថា ក្រុម​ចោរលួច​ក្របី​កាលពី​ពេល​មុន​នេះ​ តែ​មិន​បាន​សម្រេច​ ដោយសារពលរដ្ឋ​ភ្ញាក់ផ្អើល​ហើយ​បើករថយន្ត​រត់​បាត់​នោះ បាន​មក​ប៉ង​លួច​ម្តងទៀត​ ក៏​ត្រូវ​ចាប់ខ្លួន​បានជាបន្តបន្ទាប់​ចំនួន​៨​នាក់ ។
លោក​វរសេនីយ៍ឯក ដួង សុខា នាយ​កា​រិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ថ្លែងថា ដោយ​មាន​សហ​ការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ជាមួយប្រជា​ការពារ​ភូមិ នគរបាល​ស្រុក​ប្រាសាទ​បាគង នគរបាល​ស្រុក​បន្ទាយ​ស្រី និង​នគរបាល​ស្រុក​ពួក បាន​តាម​ប្រមាញ់​រហូត​ដល់​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ក្រុម​ចោរលួច​គោក្របី​ជា​បន្តបន្ទាប់​បាន​ចំនួន​៨​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ​។

លោកនាយ​ការិយាល័យ​ឲ្យ​ដឹង​ថា ក្រុម​នេះតែង​ធ្វើ​សកម្មភាព​យក​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​និង​៣​តោន​មក​លួច​ដឹកគោ​ក្របី​អ្នក​ភូមិ​ក្នុង​ខេត្តសៀមរាប​ជា​ញឹកញាប់ ។ការ​បង្ក្រាប​ករណី​ចោរលួច​គោក្របី​របស់​អ្នក​ភូមិ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា​កន្លង​ទៅ នៅ​ភូមិ​ត្រាង ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ ថ្លែង​ថា ក្រោម​​កិច្ចសហការ​ប្រទាក់ក្រឡា គ្នា​រវាង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​បាគង ស្រុក​ពួក ស្រុក​បន្ទាយ​ស្រី និង​កម្លាំង​កា​រិយា​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត រួម​នឹង​ប្រជា​ការពារ​ស្រុក​ប្រាសាទបាគង ទើប​យើង​បង្ក្រាប​បាន​ចោរ​១​ក្រុម​ជា​បន្តបន្ទាប់​ចំនួន​៨​នាក់ ខណៈ ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​លួច​គោ​ដឹក​តាម​រថយន្ត កូរ៉េ​២​តោន​កន្លះ​មួយ​គ្រឿង និង​៣​តោន​កន្លះ​មួយគ្រឿង ដើម្បី​យក​ទៅ​លក់​តាម​ខេត្ត​ផ្សេង​ៗ ។

លោកស្នងការ​រង​បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង​៨​នាក់​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​គោ ក្របី​នៅ​ក្នុង​ខេត្ត សៀមរាប ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ដែល​មាន ៖
១-​ឈ្មោះ ឆ​ន ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៤ឆ្នាំ នៅ​ភូមិ​ដើម​រកា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់
២-​ឈ្មោះ ម៉​ម ច​ន្ថា ភេទ​ប្រុស អាយុ​៣៧ឆ្នាំ នៅ​ភូមិ​ចេក​ចាវ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់
៣-​ឈ្មោះ ឌី សៅ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កណ្ដុរស ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ
៤-​ឈ្មោះ កុក លី​សា ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ជា​ម្ចាស់​រថយន្ត នៅ​ភូមិ​ចម្ការ​តា​ពង ឃុំ​ស្រែស្ដុក ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់
៥-​ឈ្មោះ គា តូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅភូមិ​ដូន​នំ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ជា​ម្ចាស់​រថយន្ត​កូរ៉េ​២​តោន​កន្លះ
៦-​ឈ្មោះ ស៊ឹ​ម ប៉ិក ហៅ​ប៉ក់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​គក់ ឃុំ​ផ្ទះ​ព្រៃ ស្រុក​សំពៅ​មាស ខេត្តពោធិ៍​សាត់ ជា​ម្ចាស់​រថយន្ត​កូរ៉េ​៣​តោន
៧-​ឈ្មោះ ប្រាក់ សៀ​ប ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គក់ ឃុំ​ផ្ទះ​ព្រៃ ស្រុក​សំពៅ​មាស និង៨-​ ឈ្មោះ គ្រឿន កន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

អត្ថបទសរសេរ ដោយ