ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ទាំង​ជនជាតិ​ចិន និង​ខ្មែរ​នេះ​សម្ងំ​នៅ​ខុន​ដូ​៧​ជាន់​មួយ​កន្លែង(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង និង​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​សហការ​ជាមួយ និង​កម្លាំង​នគរបាល​ខណ្ឌចំការមន ដោយ​មានការ​ចូលរួម​អំពី​សមត្ថកិច្ច​មក​ពី​ប្រទេស​ចិន​បាន​ធ្វើការ​ចុះ​ឡោម​ព័ទ្ធ​អគារ​ខុន​ដូ​កម្ពស់​៧​ជាន់​មួយ​កន្លែង ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​សរុប​ចំនួន ៧១​នាក់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង និង​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​សហការ​ជាមួយ និង​កម្លាំង​នគរបាល​ខណ្ឌចំការមន ដោយ​មានការ​ចូលរួម​អំពី​សមត្ថកិច្ច​មក​ពី​ប្រទេស​ចិន​បាន​ធ្វើការ​ចុះ​ឡោម​ព័ទ្ធ​អគារ​ខុន​ដូ​កម្ពស់​៧​ជាន់​មួយ​កន្លែង ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​សរុប​ចំនួន ៧១​នាក់ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជំរិត​គំរាមកំហែង​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ នៅ​ចំណុច​អគារ​ខុន​ដូ​មួយ​កន្លែង ដែល​មាន​ទីតាំង​លេខ​៨ ផ្លូវ​លេខ​៤៩៦ ភូមិ​២ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ ដោយ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ចាប់ជំរិត​គំរាមកំហែង​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដែល​យើង​ហៅ​ថា VOIP​នោះ ។ កម្លាំង​មាន​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​សរុប​ចំនួន​៧១​នាក់ ដែល​ភាគច្រើន​ជនជាតិ​ចិន​ទាំងនោះ សុទ្ធតែ​មាន​ដីកា​តាម​រក​ចាប់ខ្លួន​ពី​ប្រទេស​ចិន ហើយ​មក​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្នុង​អគារ​ខុន​ដូ​នេះ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​៦៣​នាក់ (​ស្រី​១៧​នាក់​) និង​ជនជាតិ​ខ្មែរ​ចំនួន​៨​នាក់ (​ស្រី​៤​នាក់​) រួម​ទាំង​ធ្វើការ​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ចាប់ជំរិត​គំរាមកំហែង​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត (VOIP) នៅ​អគារ​ខុន​ដូ​នេះ​ដែរ កម្លាំង​មាន​មាន​សម្ថ​កិច្ច​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​ឆែកឆេរ​អស់​រយៈពេល​ជិត​៥​ម៉ោង ទើបបាន​បញ្ចប់​ផង​ដែរ ។ ក្រោយ​ពី​ប្រតិបត្តិការ​ចប់​ទាំង​ជនជាតិ​ចិន និង​ខ្មែរ​ទាំង​៧១​នាក់ ត្រូវ​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​រង់ចាំ​ធ្វើការ​បណ្តេញចេញ និង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ