ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សវនាការ​សំណុំរឿង​ប្ដី​ប្រពន្ធ​ក្លែង​ចំណា​ឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ប្តី​ប្រពន្ធ ជាប់ចោទ​ពី​បទ​ក្លែង​ឯកសារ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ពាក់ព័ន្ធ​យក​ចំណា​ក្លែងក្លាយ​របស់​ថ្នាក់ដឹកនាំ​ទៅ​ឆបោក​លក់​ដី​ខ្យល់​ឲ្យ​អ្នក​ដទៃ…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ប្តី​ប្រពន្ធ ជាប់ចោទ​ពី​បទ​ក្លែង​ឯកសារ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ពាក់ព័ន្ធ​យក​ចំណា​ក្លែងក្លាយ​របស់​ថ្នាក់ដឹកនាំ​ទៅ​ឆបោក​លក់​ដី​ខ្យល់​ឲ្យ​អ្នក​ដទៃ លើ​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជនជាប់ចោទ​ឈ្មោះ ជៀម ច័ន្ទ​បុរី ភេទ​ស្រី​ អាយុ​៥០​ឆ្នាំ រស់នៅ​ផ្ទះ​លេខ ៥៤៥៥ ផ្លូវ​សម្បត្តិ​មាស​១ បុរី​សម្បត្តិ​មាស ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ចំណែក​ម្នាក់​ទៀត​ឈ្មោះ អ៊ូ សៀ​ក​រ៉ា​ន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ប្ដី ។

ក្នុង​អង្គ​សវន​ការ​ជនជាប់ចោទ ឈ្មោះ ជាម ច័ន្ទ​បុរី បាន​បដិសេធ​ចំពោះ​បទចោទប្រកាន់​នោះ​ទាំងស្រុង ។ ចំណែក​ឈ្មោះ ជាម ច័ន្ទ​បុរី បាន​និយាយ​ថា នៅ​ក្នុង​ឆ្នាំ​២០០៩ ខ្លួន​បាន​ទិញ​ដី​ប្រមាណ​២០០​ហិ​កតា​នៅ​ក្នុងស្រុក​អន្លង់​វែង ដែល​ជា​ដី​មួយ​ផ្នែក​នៃ​គំរោង​អភិវឌ្ឍ​របស់​លោក ម៉ា សំកុល ជាង​១​ម៉ឺន​ហិ​កតា ទាំង​នៅ​ខេត្តកណ្ដាល និង​ខេត្ត​ឧត្ត​មាន​ជ័យ ដោយ​មាន​លិខិត និង​ចំណារ​របស់​សម្ដេច​តេជោ​ហ៊ុន សែន ទៀត​ផង ។

ក្រោយមក​ស្មៀនឃុំ​បាន​រៀបចំ​ឯកសារ​លក់​ដី​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ា​ឡេ​ក្នុង​តម្លៃ​១​ម៉ែត្រការ៉េ​បាន​១.០០០​ដុល្លារ ។ ដោយ​ឃើញ​មានការ​ចំណេញ​ប្រាក់​ច្រើន​ដូច្នេះ ទើប​ក្រុម​ដើមបណ្ដឹង​បាន​ចូល​ហ៊ុន​ជាមួយ និង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សាំង​ហ្គា​ពួរ​ដើម្បី​ទំនាក់ទំនង​ម្ចាស់​លុយ​បរទេស​ឲ្យ​មក​បណ្ដាក់ទុន ដោយ​ការ​ចេញ​ទៅ​បរទេស​មួយ​លើក​ៗ​ខ្លួន​ចំណាយ​អស់ប្រាក់​ជា​ច្រើន ។

សំណុំរឿង​នេះ​មាន​ដើមបណ្ដឹង​រហូត​ដល់​១២​នាក់ ដើមចម​នៃ​ពាក្យបណ្តឹង​នោះ​បាន​បញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​២០១៥​ឈ្មោះ ជៀម ចាន់​បូ​រី និង​ឈ្មោះ អ៊ូច សៀ​ក​វ៉ា​ន់ បាន​យក​ឯកសារ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ទៅ​បង្ហាញ​ជន​រង​គ្រោះ​ទាំងអស់​ដោយ​អះអាង​ថា ខ្លួន​(​ប្តី​-​ប្រពន្ធ​ជាប់ចោទ​ខាងលើ​)​មាន​ដី​រាប់​ពាន់​ហិ​កតា​ស្ថិត​នៅ​ភូមិ​គ្រួ​ស ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ហើយ​ត្រូវការ​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន និង​ម៉ា​ឡេ​ស៊ី ដូច្នោះ​គេ​បាន​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ដាក់​ប្រាក់​ចូល​ហ៊ុន​ដើម្បី​រៀបចំ​ដី​នោះ និង​បាន​ផល​ចំណេញ​ចែក​គ្នា ។ ដើមបណ្តឹង​ម្នាក់​ៗ​បាន​ចំណាយ​ប្រាក់​មិន​តិច​ពីក្រោម​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទេ រហូត​ដល់​ខ្លះ​ជាង​៣០​ម៉ឺន​ក៏​មាន​ដែរ បាន​ប្រគល់​ឲ្យ​ទៅ​ពីរ​នាក់​ប្តី​ប្រពន្ធ (​ឈ្មោះ​ជៀម ចាន់​បូ​រី និង​ឈ្មោះ​អ៊ូច សៀ​ក​វ៉ា​ន់​)​នោះ ដើម្បី​ចង់បាន​ប្រាក់​ចំណេញ​មក​វិញ ។

ករណី​ខាងលើ​នេះ​ជន​រង​គ្រោះ​នាំ​គ្នា​សម្រុក​ដាក់​លុយ​ចូល​ហ៊ុន​ដោយសារ​ពួក​គេ​បាន​មើលឃើញ​ទ​ង្វើ​ពីរ​នាក់​ប្តី​ប្រពន្ធ​ម៉ាត់​ណា​ក៏​ថ្នាក់ដឹកនាំ​ៗ ។ មិនតែប៉ុណ្ណោះ​ប្តី​ប្រពន្ធ​២​នាក់​នោះ បាន​ប្រើ​ល្បិច​នាំ​ជន​រង​គ្រោះ​ចេញ​ទៅ​ក្រៅប្រទេស​ដូច​ជា​ម៉ា​ឡេ​ស៊ី ដែល​ប្រាប់​គេ​ថា ទៅ​ទ​ទូទាត់​ប្រាក់​ដើម្បី​យក​មក​ចែក​គ្នា ទីបំផុត​គឺ​គ្រាន់តែ​ជា​ល្បិច​ឆបោក​ប៉ុណ្ណោះ ។ សវនាការ​នេះ​ត្រូវ​បាន​បញ្ចប់​ជា​បណ្តោះអាសន្ន តែ​ចៅក្រម​ជំនុំជម្រះ​បាន​លើក​សវនាការ​ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ