ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ស្នើ​បន្ត​ចរចា​ ហើយ​បា.ញ់​មី​ស៊ី​ល​២​គ្រាប់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​ថ្មី​ទៀត ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រទេស​នោះ​ស្នើ​ដល់​សហរដ្ឋអាមេរិក ធ្វើ្វ​ការ​ចរចា​ឡើង​វិញ​ស្ដី​ពី​នុយក្លេអ៊ែរ​របស់​ខ្លួន នា​ដំណាច់​ខែកញ្ញា​នេះ​ខណៈ​ការ​ចរចា​នោះ​ត្រូវ​ជាប់​គាំង​ចាប់តាំងពី​ខែកុម្ភៈ​មក​។ មី​ស៊ី​ល​ទាំង​២​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០​កញ្ញា ចេញពី​ខេត្ត​PYONGAN​ខាងត្បូង នា​ភាគ​កណ្ដាល​ប្រទេស​សំដៅ​ទៅ​សមុទ្រ​ជប៉ុន​។ នេះ​ជា​ការ​អះអាង​របស់​អគ្គ​សេនា​ធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​ដែល​មិន​ផ្ដល់​ភាព​លម្អិត​ជាង​នោះ​ឡើយ…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​ថ្មី​ទៀត ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រទេស​នោះ​ស្នើ​ដល់​សហរដ្ឋអាមេរិក ធ្វើ្វ​ការ​ចរចា​ឡើង​វិញ​ស្ដី​ពី​នុយក្លេអ៊ែរ​របស់​ខ្លួន នា​ដំណាច់​ខែកញ្ញា​នេះ​ខណៈ​ការ​ចរចា​នោះ​ត្រូវ​ជាប់​គាំង​ចាប់តាំងពី​ខែកុម្ភៈ​មក​។

មី​ស៊ី​ល​ទាំង​២​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០​កញ្ញា ចេញពី​ខេត្ត​PYONGAN​ខាងត្បូង នា​ភាគ​កណ្ដាល​ប្រទេស​សំដៅ​ទៅ​សមុទ្រ​ជប៉ុន​។ នេះ​ជា​ការ​អះអាង​របស់​អគ្គ​សេនា​ធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​ដែល​មិន​ផ្ដល់​ភាព​លម្អិត​ជាង​នោះ​ឡើយ ការ​បាញ់​សាកល្បង​មី​ស៊ីល​​រយៈ​ខ្លី​នេះ​របស់​កូរ៉េ​ខាងជើង កើត​មាន​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​របប​ក្រុង​ព្យុ​ង​យ៉ាង​អះអាង​ថា ត្រៀមខ្លួន​ចរចា​ជា​ថ្មី​ជាមួយ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។ ការ​ចរចា​នោះ​ត្រូវ​ជាប់​គាំង​ចាប់តាំងពី​ខែកុម្ភៈ​មក ក្រោយ​ពី​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន ទទួល​បរាជ័យ​ក្នុង​ការ​ស្វែងរក​កិច្ចព្រមព្រៀង​មួយ ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៩​កញ្ញា ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាង​ជើង​KCNA លោក​CHOE SON HUI​អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​ថ្លែង​ថា យើង​ចង់​ឲ្យ​មានការ​ជួប​ទល់មុខ​គ្នា​ថ្មី​ទៀត​ជាមួយ​សហរដ្ឋអាមេរិក​នា​ដំណាច់​ខែកញ្ញា​នេះ ទៅ​តាម​កាល​បរិច្ឆេទ​​និង​ទីកន្លែង​ដែល​យើង​អាច​ព្រមព្រៀង​គ្នា​។

កាលបរិច្ឆេទ​ដែល​ស្នើ​ដោយ​កូរ៉េ​ខាងជើង​នោះ គឺ​ជួន​ពេល​គ្នា​ជាមួយ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អ​.​ស​.​ប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ស​ប្ដា​ហ៍​ចុង​ក្រោយ​នៃ​ខែកញ្ញា​នៅ​ក្រុង​ញូ​វ​យ៉​ក ដោយ​មានការ​ចូលរួម​របស់​បណ្ដា​មេដឹកនាំ​ពិភពលោក​ទាំងមូល​។ ប៉ុន្តែ​នៅ​ពុំ​ទាន់​ច្បាស់​ថា​តើ​ការ​ជួប​គ្នា​នោះ រវាង​អ្នក​ចរចា​អា​មេ​រិ​ក​លោក​STEPHEN BIEGUN​និង​សម​ភាគី​កូរ៉េ​ខាងជើង អាច​មាន​នា​ឱកាស​នោះ​ឬ​យ៉ាងណា​ឡើយ​។

ពេល​សារព័ត៌មាន​សួរ​លោក​ពី​សំណើ​នេះ​របស់​កូរ៉េ​ខាងជើង ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​បាន​ឆ្លើយ​ថា ខ្ញុំ​និយាយ​ជា​និច្ច​ថា​វា​ជា​ការ​ល្អ​ដែល​ត្រូវ​មានការ​ជួប​គ្នា ហើយ​យើង​នឹង​រង់ចាំ​មើល​ថា​តើ​នឹង​មាន​អ្វី​កើត​មាន​។ លោក​ត្រាំ​ឆ្លៀតឱកាស​នោះ ដើម្បី​គូសបញ្ជាក់​ជា​ថ្មី​ម្ដងទៀត ពី​ទំនាក់ទំនង​ល្អ​បំផុត​របស់​លោក ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​។

ទោះបី​យ៉ាងណា​ក្រសួងការបរទេស​អា​មេ​រិ​ក អះអាង​ថា ពុំ​មានការ​ជួប​គ្នា​ណាមួយ​ត្រូវ​បាន​ប្រកាស​​នៅឡើយ​ក្នុង​ដំណាក់កាល​នេះ​។ ប៉ុន្តែ​រដ្ឋការ​លោក​ត្រាំ​បាន​ធ្វើការ​អំពាវនាវ​ជា​ច្រើន​ឲ្យ​ជម្រុញ​ការ​ចរចា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ