ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា​ នឹង​លែង​ចរចា​ជាមួយ​ពួក​តា​លី​បង់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​លើក​ឡើង​កាលពី​ថ្ងៃ​ទី​៩​កញ្ញា​ថា ការ​ចរចា​ជាមួយ​ពួក​តា​លី​បង់​ត្រូវ​បញ្ចប់​ហើយ ក្រោយ​ពី​លោក​ប្រកាស​លុប​ចោលការ​ជួប​គ្នា​ជា​សម្ងាត់​ដែល​គ្រោង​ធ្វើ នៅ​CAMP DAVID​ជាមួយ​បណ្ដា​ប្រមុខ​តា​លី​បង់​មក​។ ការ​អះអាង​នោះ​របស់​ប្រមុខ​សេត​វិមាន​ផ្ទុ្​យ​គ្នា​នឹង​ការ​លើក​ឡើង របស់​រដ្ឋមន្ត្រី​ការ​បរទេស​លោក​MIKE POMPEO​ដែល​ពោល​កាលពី​ថ្ងៃ​ទី​៨​កញ្ញា​ថា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​លើក​ឡើង​កាលពី​ថ្ងៃ​ទី​៩​កញ្ញា​ថា ការ​ចរចា​ជាមួយ​ពួក​តា​លី​បង់​ត្រូវ​បញ្ចប់​ហើយ ក្រោយ​ពី​លោក​ប្រកាស​លុប​ចោលការ​ជួប​គ្នា​ជា​សម្ងាត់​ដែល​គ្រោង​ធ្វើ នៅ​CAMP DAVID​ជាមួយ​បណ្ដា​ប្រមុខ​តា​លី​បង់​មក​។

ការ​អះអាង​នោះ​របស់​ប្រមុខ​សេត​វិមាន​ផ្ទុ្​យ​គ្នា​នឹង​ការ​លើក​ឡើង របស់​រដ្ឋមន្ត្រី​ការ​បរទេស​លោក​MIKE POMPEO​ដែល​ពោល​កាលពី​ថ្ងៃ​ទី​៨​កញ្ញា​ថា ពុំ​បដិសេធ​ឡើយ​ការ​ចរចា​ជាមួយ​ពួក​បះបោរ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ក្នុង​ពាក្យពេចន៍​មឺ​ុ​ង​ម៉ាត់​លោក​ត្រាំ​អះអាង​ថា ការ​ចរចា​ពិតជា​បញ្ចប់​។

ក្រោយ​ប្រកាស​កាត់​ផ្ដាច់​ការ​ចរចា ដែល​មុន​នេះ​ហាក់ដូចជា​ហៀ​ម​នឹង​សម្រេច​បាន​កិច្ចព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៅ​ហើយ​ក្រោយ​សង្គ្រាម​១៨​ឆ្នាំ លោក​ត្រាំ​បន្ត​ថា​កងទ័ព​អា​មេ​រិ​កបាន​ពង្រឹង​ការ​វាយលុក​របស់​ខ្លួន ប្រឆាំង​ពួក​បះបោរ ចាប់តាំងពី​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​បង្ហូរឈាម​មួយ កាលពី​ថ្ងៃ​ទី​៥​កញ្ញា​នៅ​ក្រុង​កា​ប៊ុល ដោយ​ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ទាហាន​អា​មេ​រិ​ក​ម្នាក់មក​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា ដោយ​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​របស់​ពួក​តា​លី​បង់​ដែល​ថា នឹង​ធ្វើ​ឲ្យ​អា​មេ​រិ​ករង​ការ​ឈឺចាប់ រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយ​នេះ​យើង​បាន​វាយប្រហារ​ពួក​សត្រូវ​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ពេល​សួរ​ថា​តើ​ការ​កាត់​ផ្ដាច់​ការ​ចរចា​នោះ មាន​ន័យ​ថា ជា​ការ​បោះបង់​ចោលការ​ដក​ជា​បន្តបន្ទាប់​ទាហាន​មួក​ផ្នែក ក្នុង​ចំណោម​ទាហាន​អា​មេ​រិ​ក​ពី​១៣.០០០​ទៅ​១៤.០០០​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឬ​យ៉ាងណា0x017d7 លោក​ត្រាំ​ឆ្លើយ​ថា​ខ្ញុំ​ចង់​ឲ្យ​មានការ​ចាកចេញ​នោះ តែ​យើង​នឹង​ចាកចេញ​ក្នុង​ពេល​ដ៏​ល្អ​មួយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ