ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​ ​ព្រមាន​ការ​លូកដៃ​​របស់​អា​មេ​រិ​ក

4 ឆ្នាំ មុន

ក្រុង​ហុងកុង​-​សហរដ្ឋអាមេរិក ៖ ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​លោកស្រី​CARRIE LAM កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ​បាន​ព្រមាន​ក្រុង​វ៉ា​ស៊ី​ន​តោន ​ប្រឆាំង​រាល់​ការ​ជ្រៀត​ជ្រែកចូល​ក្នុង​ការ​គ្រប់គ្រង​របស់​​លោកស្រី លើ​វិបត្តិ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នេះ ដែល​នៅ​ទីនោះ​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ…

ក្រុង​ហុងកុង​-​សហរដ្ឋអាមេរិក ៖ ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​លោកស្រី​CARRIE LAM កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ​បាន​ព្រមាន​ក្រុង​វ៉ា​ស៊ី​ន​តោន ​ប្រឆាំង​រាល់​ការ​ជ្រៀត​ជ្រែកចូល​ក្នុង​ការ​គ្រប់គ្រង​របស់​​លោកស្រី លើ​វិបត្តិ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នេះ ដែល​នៅ​ទីនោះ​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ បាន​ស្នើ​ដល់​សហរដ្ឋអាមេរិក​ឲ្យ​បង្កើន​ការ​គាបសង្កត់​លើ​ក្រុង​ប៉េ​កាំ​ង​។

ហុងកុង​ចាប់តាំងពី​៣​ខែ​មក​ហើយ ជាទី​លាន​នៃ​សកម្មភាព​តវ៉ា ​និង​បាតុកម្ម​ស្ទើរ​រាល់ថ្ងៃ ពុំ​ធ្លាប់​មាន ចាប់ពី​អង់គ្លេស​ប្រគល់​ដែនដី​នោះ​ទៅ​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក​។ នោះ​ជា​ការ​ប្រឈម​មួយ​សម្រាប់​ក្រុង​ប៉េ​កាំ​ង​និង​រដ្ឋាភិបាល​តំបន់​ពាក់កណ្ដាល​ស្វយ័ត​នេះ​។

កាលពី​ថ្ងៃ​ទី​៨​កញ្ញា​ពួក​បាតុករ​ច្រើន​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា នៅ​មុខ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​ប្រចាំ​​​ក្រុង​ហុងកុង ដើម្បី​អំពាវនាវ​ដល់​សភា​អា​មេ​រិ​ក​ឲ្យ​អនុម័ត​គម្រោង​ច្បាប់​មួយ​សម្ដែង​ការ​គាំទ្រ ចំពោះ​ចលនា​តវ៉ា​នៅ​ហុងកុង​។ ច្បាប់​បែប​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជ​កម្ម​ពិសេស រវាង​ក្រុង​ហុងកុង​និង​សហរដ្ឋអាមេរិក ព្រោះ​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​ថា តើ​អាជ្ញា​ធរ​ហុងកុង​គោរព​ច្បាប់​ជា​សារវន្ត​និង​សេរីភាព​របស់​តំបន់​ភាគ​ខាងត្បូង​ចិន​នោះ​ដែរ​ឬ​យ៉ាងណា​។

លោកស្រី​LAM​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អះអាង​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​ថា រាល់​ការ​ផ្លាស់​ប្ដូរ​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ក្រុង​វ៉ា​ស៊ិ​ន​តោន នឹង​គំរាមកំហែង​ដល់​ផលប្រយោជន៍​ទាំង​សង​ខាង​។ វា​មិន​សម​ស្រប​ទាល់តែ​សោះ​សម្រាប់​ប្រទេស​មួយ ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​។ ខ្ញុំ​សង្ឃឹមថា​មនុស្ស​ជា​ច្រើន​នៅ​ហុងកុង​នឹង​មិន​ប្រមូលផ្ដុំ​គ្នា ដើម្បី​ស្នើ​ដល់​អា​មេ​រិ​ក​ឲ្យ​អនុម័ត​ច្បាប់​បែប​នេះ​ឡើយ​។

រដ្ឋបាល​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ដែល​កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម ជា​មួយ​ចិន បាន​ប្រកាន់​ជំហរ​ពឹង​លើ​ហេតុការណ៍​។ លោក​ត្រាំ​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​​សន្តិវិធី​ចំពោះ​វិបត្តិ ដោយ​រំឭក​ថា វា​ជា​តួនាទី​របស់​ចិន​ដែល​ត្រូវ​គ្រប់គ្រង​វិបត្តិ​នេះ​។ អា​មេ​រិ​កបាន​បដិសេធ​ការ​អះអាង​របស់​ចិន​ដែល​ថា​ខ្លួន​គាំទ្រ​ដល់​ពួក​បាតុករ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ