លោក​ច​ន​សុ​ន ​នៅ​តែ​ថា ​មិន​ពន្យារ​ពេល​ BREXIT


ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន អះអាង​នា​យប់​ថ្ងៃ​ទី​៩​កញ្ញា​ថា លោក​នឹង​មិន​ស្នើការ​ពន្យារពេល​ថ្មី​នៃ​ការ​ចាកចេញ​របស់​ប្រទេស​លោក​ពី​សហភាព​អឺរ៉ុប​ហៅ​BREXIT​ឡើយ ទោះបីជា​សភា​បាន​អនុម័ត​បែប​នោះ ហើយ​ព្រះ​មហាក្សត្រី​យា​នី​អេ​លី​ហ្សា​បែ​តទី​២ ក៏​យល់​ស្រប​ជា​ផ្លូវការ​ឲ្យ​អនុវត្ត​សំណើ​ពន្យារពេល​BREXIT​ទៀត​ក្ដី​។

លោក​បូ​រី​សច​ន​សុ​ន​ថ្លែង​ទៅ​កាន់​បណ្ដា​សមាជិក​សភា​ថា ខ្ញុំ​នឹង​មិន​ស្នើ​ឲ្យ​មានការ​ពន្យារពេល​ថ្មី​នៃ​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប ហួស​ពី​កាលកំណត់​ដែល​គ្រោង​នា​ថ្ងៃ​ទី​៣១​តុលា​ឡើយ​។ លោក​លើក​បែប​នេះ​ខណៈ​ច្បាប់ ដែល​សភា​អនុម័ត​តម្រូវ​ឲ្យ​ស្នើ​ដល់​សហភាព​អឺរ៉ុប​ពន្យារពេល​ថ្មី​៣​ខែ​ថែម​ទៀត ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​៩​កញ្ញា​។

ម្យ៉ាងទៀត​បណ្ដា​សមាជិក​សភា​អង់គ្លេស នា​ថ្ងៃ​ទី​១០​កញ្ញា បាន​ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ទទួល​បរា​ជ័យ​ធ្ងន់ធ្ងរ​ជា​ថ្មី ដោយ​បដិសេធ​មិន​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់ មុន​ពេល​សភា​ផ្អាក​ការងារ រហូត​ដល់​ថ្ងៃ​ទី​១៤​តុលា ២​ស​ប្ដា​ហ៍​មុន​ដល់​កាលបរិច្ឆេទ​កំណត់​ដែល​គ្រោងទុក សម្រាប់​ចាក​ចេញពី​សហភាព​អឺរ៉ុប​ថ្ងៃ​ទី​៣១​តុលា​។

សំណើ​ឲ្យ​មានការ​បោះ​ឆ្នោត​មុន​កាលកំណត់​ទទួល​បាន​សំឡេង​គាំទ្រ​តែ​២៩៣ ដាច់​ឆ្ងាយ​ពី​សំឡេង​២​ភាគ​៣​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​អនុម័ត​។ លោក​បូ​រី​សច​ន​សុ​ន​ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​ថ្មី​នា​ថ្ងៃ​ទី​១៥​តុលា​។

ចំពោះ​ការ​ខ្ទាស់​បែប​នេះ​លោក​បូ​រី​សច​ន​សុ​ន​ពុំ​ពន្យល់​ឡើយ​ថា តើ​លោក​ត្រូវធ្វើ​បែប​ណា ឬ​តតាំង​ទៅ​តុលាការ សុំ​លាលែង​ឬ​ក៏​ធ្វើ​បែប​ណា​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ