ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! ខេត្ត​ប៉ៃលិន​មិន​មាន​សិស្ស​ជាប់​និទ្ទេស​A​ទេ តែ​ជាប់​ច្រើន​ជាង​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុន សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិន គេ​សង្កេត​ឃើញ​សិស្សានុសិស្ស​បាន​នាំ​គ្នា​មក​មើល​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) ដោយ​សិស្ស​ខ្លះ​មាន​ទឹកមុខ​រីករាយ​សប្បាយ…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុន សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិន គេ​សង្កេត​ឃើញ​សិស្សានុសិស្ស​បាន​នាំ​គ្នា​មក​មើល​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) ដោយ​សិស្ស​ខ្លះ​មាន​ទឹកមុខ​រីករាយ​សប្បាយ ដោយសារ​លទ្ធផល​ប្រឡង​ជាប់ ចំណែក​សិស្ស​ខ្លះ​មាន​ទឹកមុខ​ស្រពាប់​ស្រពោន ដោយសារ​លទ្ធផល​ប្រឡង​របស់​ខ្លួន​មិន​ជាប់ ។

ទោះបីជា​យ៉ាងណា ក្នុង​ខេត្ត​ប៉ៃលិន​នា​ឆ្នាំ​នេះ​មិន​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​នោះ​ទេ តែ​ចំនួន​សិស្ស​ប្រឡង​ជាប់​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

បើ​តាម​ប្រសាសន៍​របស់​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខេត្ត​ប៉ៃលិន​ក្នុង​ឆ្នាំ​២០១៩​នេះ បើ​ទោះបីជា​មិន​មាន​សិស្ស​ទទួល​បាន​និទ្ទេស​ល្អ​ប្រសើរ​(A) តែ​ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ។

លោក​អភិបាលខេត្ត​ប៉ៃលិន​បាន​បន្ត​ថា ឆ្លង​តាម​ការ​បិទ​ប្រកាស​លទ្ធផល​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បេក្ខជន​ដែល​ប្រឡង​ជាប់​មិន​ទទួល​បាន​លទ្ធផល​និទ្ទេស​ល្អ​បំផុត​ក៏​ដោយ ក៏​ប៉ុន្តែ​តួលេខ​ដែល​បេក្ខជន បេ​ក្ខ​នារី​ប្រឡង​ជាប់​និទ្ទេស B.C.D.E មាន​ចំនួន​កើនឡើង​រហូត​ដល់​២៨៤​នាក់ ស្មើ​៥៨.៩% ក្នុង​នោះ​ស្រី​ចំនួន​១៥៤​នាក់ តួលេខ​ខាងលើ​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៨ ត្រឹម​ចំនួន​២៣៩​នាក់ ស្មើ​៦២.២% ។

លោក​អភិបាលខេត្ត​ប៉ៃលិន​បន្ថែម​ថា សេចក្តី​ប្រកាស​លទ្ធផល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែកញ្ញា មក​បាន​បង្ហាញ​ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខេត្ត​ប៉ៃលិន​ឆ្នាំ​២០១៩ ចំណាត់ថ្នាក់​និទ្ទេស​A គ្មាន​, និទ្ទេស​B ចំនួន​៣​នាក់​, និទ្ទេស C ចំនួន​៨​នាក់​, និទ្ទេស D ចំនួន​៣៩​នាក់​, និទ្ទេស E ចំនួន​២៣៤​នាក់ និង​និទ្ទេស​F ចំនួន​១៩៨​នាក់ ក្នុង​នោះ​ស្រី​៩៣​នាក់​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខេត្ត​ប៉ៃលិន​ក្នុង​ឆ្នាំ​២០១៩ បែងចែក​ជា​២​មណ្ឌល ស្មើ​២១​បន្ទប់ បេក្ខជន​មានឈ្មោះ​ក្នុង​បញ្ជី​ប្រឡង​មាន​ចំនួន​៤៩១​នាក់ ស្រី​មាន​ចំនួន​២៤៧​នាក់ មក​ប្រឡង​ជាក់ស្តែង​ចំនួន​៤៨២​នាក់ អវត្តមាន​ចំនួន​៩​នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ