ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម​ព័ទ្ធ​ខុន​ដូ​៩​ជាន់​ជា​ច្រើន​ម៉ោង​ល្មម​ចាប់​បាន ដល់​ទៅ​ដល់​សុទ្ធតែ​ជនជាតិ​ចិន​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខុន​ដូ​កម្ពស់​៩​ជាន់​អត់​យីហោ មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ឡោ​ព័ន្ធ​ឆែកឆេរ​បង្ក្រាប​ក្រុម​ចាប់ជំរិត​ទារប្រាក់​តាម​ប្រពន្ធ​អិន​ធើ​ណេ​ត ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៤៤​នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿង​អេ​ឡិច​ត្រិ​ច ដែល​ជា​មធ្យោបាយ​ចាប់ជំរិត​មួយ​ចំនួន​ធំ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខុន​ដូ​កម្ពស់​៩​ជាន់​អត់​យីហោ មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ឡោ​ព័ន្ធ​ឆែកឆេរ​បង្ក្រាប​ក្រុម​ចាប់ជំរិត​ទារប្រាក់​តាម​ប្រពន្ធ​អិន​ធើ​ណេ​ត ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៤៤​នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿង​អេ​ឡិច​ត្រិ​ច ដែល​ជា​មធ្យោបាយ​ចាប់ជំរិត​មួយ​ចំនួន​ធំ ។

ការ​ឆែកឆេរ​បង្ក្រាប​ក្រុម​ចាប់ជំរិត​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ នៅ​ចំណុច​ខុន​ដូ​អត់​យីហោ ស្ថិត​នៅ​អគារ​លេខ​១៧ ផ្លូវ​លេខ​១១២ សង្កាត់​ផ្សារ​ដេរ​ប៉ូ​ទី​៣ ខណ្ឌទួលគោក ។ ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ស៊ីវ ឈាន់ អនុប្រធាន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​មានការ​សម្របសម្រួល​ដោយ​លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​នៃ​ក្រសួងមហាផ្ទៃ ,​នគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​មួល​ដ្ឋា​ន​ផង​ដែរ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា សមត្ថកិច្ច ចម្រុះ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ខុន​ដូ​នោះ នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ហើយ​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ជនជាតិ​ចិន​ប្រមាណ​ជាង​១០០​នាក់​ដែល​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ខុន​ដូ​កម្ពស់​៩​ជាន់ ដើម្បី​ធ្វើ​សកម្មភាព​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​តទៅ​ក្រៅប្រទេស ។ ប្រ​តិ​ប្រត្តិការ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ។

តាម​សមត្ថកិច្ច​បាន​ទម្លាយ​អោយ​ដឹង​ថា ជនជាតិ​ចិន​ចំនួន​១៤៤​នាក់ ក្នុង​នោះ​មាន​ស្រី​៣​០នាក់ ត្រូវ​បាន​ឃាត់ខ្លួន ព្រមទាំង​ដកហូត​បាន​សម្ភារ​គ្រឿង​អេ​ឡិច​ត្រូវ​និ​ច​ជា​ច្រើន​ទៀត ដែល​ជា​មធ្យោបាយ​ចាប់ជំរិត​ទា​ប្រាក់ ។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​ពុំ​បាន​ផ្តល់​ព័ត៌មាន​លំអិត​ជុំវិញ​ការ​បង្ក្រាប​ក្រុម​ម៉ាស្សា​ចិន​នេះ​ឡើយ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ខុន​ដូ​ដែល​ជាទី​តាំង​ចាប់ជំរិត​ទៅ​ក្រៅប្រទេស​នោះ​ត្រូវ​បាន​ក្រុម​ជនជាតិ​ចិន​ជួល​អស់​រយៈពេល​ប្រមាណ​ជិត​១​ឆ្នាំ​មក​ហើយ ក្នុង​តម្លៃ​១​ខែ​២៥០០០​ដុល្លារ ដែល​ខុន​ដូ​នោះ​មាន​២​ម្ចាស់ ដែល​ធ្វើ​ជាប់ ហើយ​ត្រូវ​បាន​ជនជាតិ​ចិន​ជួល​យក​ទាំងអស់ ដើម្បី​ធ្វើ​សកម្មភាព​ចាប់ជំរិត​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ