ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ចេញ​សារាចរ​បន្ថែម​ស្តី​ពី​ការ​បន្ត​វិធានការ​ត្រៀម​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចេញ​សារាចរ​បន្ថែម​ស្តី​ពី​ការ​បន្ត​វិធានការ​ត្រៀម​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ ។ ការ​ចេញ​សារាច​ររបស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​ពេល​ថ្មី​ៗ​បាន​ចេញ​សារាចរ​មួយ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រៀម​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចេញ​សារាចរ​បន្ថែម​ស្តី​ពី​ការ​បន្ត​វិធានការ​ត្រៀម​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ ។ ការ​ចេញ​សារាច​ររបស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​ពេល​ថ្មី​ៗ​បាន​ចេញ​សារាចរ​មួយ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រៀម​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ។

សារាចរ​ណែនាំ​បន្ថែម​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញានេះ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​កន្លង​មក​ហើយ ដែល​ជំនន់​ទន្លេមេគង្គ​បាន​បង្ក​ឲ្យ​មានការ​លិចលង់​យ៉ាងធ្ងន់ធ្ងរ នៅ​បណ្តា​ខេត្ត ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​ផ្នែក​ខាងលើ ។

ប្រភព​បាន​បន្ត​ថា បើ​ទោះបីជា​ទឹកបាន​ចាប់ផ្តើម​ស្រក​ចុះ ប៉ុន្តែ​ការ​ស្រក​ចុះ​នេះ​មាន​សភាព​យឺត ជាក់ស្ដែង​ខេត្តស្ទឹងត្រែង ដែល​ចាប់តាំងពី​ពេល​ស្រក​ចុះ​នៅ​យប់​ថ្ងៃ​ទី​០៦ មក​ដល់​ព្រឹក​ថ្ងៃ​ទី ១០ ខែកញ្ញា​នេះ មាន​រយៈពេល​០៤​ថ្ងៃ​កន្លះ ​ស្មើនឹង​១០៨​ម៉ោង ទឹក​ស្រក​ចុះ​បាន​ត្រឹមតែ​០,៦០ ម៉ែត្រ​ប៉ុណ្ណោះ ។ ការ​ស្រក​ចុះ​យឺត​នេះ គឺ​ដោយសារ​បរិមាណ​ទឹក​ដែល​កើតឡើង​ដោយសារ​ជំនន់​នា​ពេល​កន្លង​មក​មាន​បរិមាណ​ទឹក​ដ៏​ច្រើន​លើសលប់ ​ទន្ទឹម​នឹង​ភ្លៀង​នៅ​បន្ត​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេមេគង្គ​បន្ថែម​ទៀត ។

សារា​ចរ​របស់​សម្តេច​បាន​លើក​ឡើង​ទៀត​ថា យោង​តាម​ការ​ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បង្ហាញ​ថា ចាប់ពី​ថ្ងៃ​ទី​១២ ខែកញ្ញាតទៅ​នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ថ្មី​មួយ​កើតឡើង​ហើយ​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ​នឹង​រំកិល​ខ្លួន​ចុះ​មក​ក្រោម (​ចន្លោះ​ស្ទឹង​ត្រែង​-​ប៉ាក់​សេ​) ។

ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​នេះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គរ​ទៅ​ច្រើន​ជម្រុញ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើងជា​ថ្មី ​ដែល​ធ្វើ​ឲ្យ​ជំនន់​ឆ្នាំ​២០១៩​នេះ ចាត់​ទុក​ចំណាត់ថ្នាក់​ជា​ជំនន់​ធំ ។ យោង​លើ​ស្ថានភាព​កម្ពស់​ទឹកទន្លេ​នា​ពេល​បច្ចុប្បន្ន និង​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ព្យាករណ៍ និង​បញ្ជាក់​ជូន​ខាងលើ​រាជរដ្ឋាភិបាល សូម​ធ្វើការ​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ទាំងអស់​ត្រូវ​បន្ត​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន និង​វិធានការ​ចាំបាច់​នានា​ត្រៀម​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​ដែល​អាច​នឹង​កើន​ឡើងជា​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខកាត់​បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវការ​លំបាក និង​ការ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិអាយុជីវិត​របស់​ប្រជាពលរដ្ឋ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ