ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​សា​ឡង់​ដឹក​ខ្សាច់​បើក​បុក​ជាប់​សសរស្ពាន​ព្រែក​តា​មា​ក់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង បាន​បើក​ទៅ​បុក​សសរ​ទី​៣​ស្ពាន​ព្រែក​តា​មា​ក់ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា បណ្តាល​ឲ្យ​កៀបជាប់​នៅ​នឹង​សសរស្ពាន​តែ​ម្តង ។ ភ្លាម​ៗ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ…

ខេត្តកណ្តាល ៖ សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង បាន​បើក​ទៅ​បុក​សសរ​ទី​៣​ស្ពាន​ព្រែក​តា​មា​ក់ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា បណ្តាល​ឲ្យ​កៀបជាប់​នៅ​នឹង​សសរស្ពាន​តែ​ម្តង ។ ភ្លាម​ៗ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ អភិបាលខេត្ត លោក ម៉ៅ ភិ​រុណ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ដើម្បី​រក​មធ្យោបាយ​យក សា​ឡង់​ដឹក​ខ្សាច់​នេះ​ចេញពី​សសរស្ពាន​។

ស្ពាន​ព្រែក​តា​មា​ក់ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ២០​គីឡូម៉ែត្រ​ខាងជើង​រាជធានី​ភ្នំពេញ ដែល​តភ្ជាប់​រវាង​ច្រាំង​ខាងកើត​និង​ច្រាំង​ខាងលិច​នៃ​ទន្លេមេគង្គ មាន​ប្រវែង​សរុប​១.០៦០​ម៉ែត្រ និង​ទទឹង​១៣,៥​ម៉ែត្រ ។ ការ​សាងសង់​ស្ពាន​នេះ បាន​ចំណាយ​ថវិកា​ប្រមា​ណ​៤៣,៥​លាន​ដុល្លារ ក្រោម​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន និង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០១០​កន្លង​ទៅ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមត្ថកិច្ច​ជំនាញ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ និង​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន សា​ឡង់​ដឹក​ខ្សាច់​នោះ​នៅឡើយ​ទេ ។ សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង បាន​បើក​ទៅបុក​សសរ​ទី​៣​របស់​ស្ពាន​ព្រែក​តា​មា​ក់ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា​កន្លង​ទៅ បណ្តាល​ឲ្យ​កៀប​ជាប់​នឹង​សសរស្ពាន និង​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​មហាជន ។

មន្ត្រី​អាជ្ញាធរ​និយាយ​ថា សា​ឡង់​ដឹក​ខ្សាច់​បើក​បុក​សសរស្ពាន​ព្រែក​តា​មា​ក់​នេះ ដោយ សារ​បើក​ចៀស​កប៉ាល់​ទេសចរណ៍ តែ​ប្រភព​ព័ត៌មាន​ម​យ​យ​បាន​លួច​បង្ហើប​ថា ដោយសារ​សា​ឡង់​ដឹក​ខ្សាច់​រលត់​ម៉ាស៊ីន​កាច់ចង្កូត​អត់​ទាន់ ។ ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង អភិបាល​ខេត្តកណ្តាល លោក ម៉ៅ ភិ​រុណ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ត្រួតពិនិត្យ​ដើម្បី​រកម​ធ្យោ​បាយ​យកសា​ឡង់​ដឹក​ខ្សាច់​នោះ​ចេញពី​សសរ
ស្ពាន ។

សា​ឡង់​ដែល​បើក​បុក​សសរស្ពាន​ព្រែក​តាមា​ក់​នេះ មាន​ម្ចាស់​អាជីវកម្ម​ឈ្មោះ ចាន់​ណា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ១៧AE១E០ ផ្លូវជាតិ​លេខ​៥ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ចេញ​មុខ​មក​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សា​ឡង់​ដឹក​ខ្សាច់​១​គ្រឿង​នេះ ពាក់​ផ្លា​ក​លេខ ភ​.​ព ៨២៦៣ ធ្វើដំណើរ​ពី​ខាងជើង​ទៅ​ខាងត្បូង ឆ្លងកាត់​ក្រោម​ស្ពាន​ដល់​ចំណុច​ខាងលើ​ក៏​បុក​ប៉ះ​សសរស្ពាន​កណ្ដាល ហើយ​កៀប​ជាប់​នឹង​សសរស្ពាន​ដោយសារ​ចរន្តទឹក​ហូរ​កួច​ខ្លាំង ហើយ​សា​ឡង់​ផ្ទុក​ខ្សាច់​មាន​ទម្ងន់​ធ្ងន់ ។

ទោះជា​យ៉ាងណា នៅ​ក្នុង​ហេតុការណ៍​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​ស សរស្ពាន​តែ​ត្រូវ​រង់ចាំ​ការ​វាយតម្លៃ​ជំហាន​ដំបូង​សិន ។ លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​សា​ឡង់​ដឹក​ខ្សាច់​បុក​សសរស្ពាន​ព្រែក​តា​មា​ក់ គឺ​ដោយសារ​បើក​ចៀស​កប៉ាល់​ទេសចរណ៍ តែ​ប្រភព​ព័​ត៌មាន​ខ្លះ​ថា ដោយសារ​សា​ឡង់​រលត់​ម៉ាស៊ីន កាច់ចង្កូត​អត់​ទាន់​ព្រោះ​ចរន្តទឹក​ហូរ​ខ្លាំង ។

ករណី​សា​ឡង់​ដឹក​ខ្សាច់​បុក​សសរស្ពាន​នេះដែរ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធា​រណការ​និង​ដឹក​ជញ្ជូន អញ្ជើញ​ទៅ​ពិនិត្យ​បញ្ហា​នេះ​ដោយ​ផ្ទាល់​នា​រសៀល​ថ្ងៃ​ទី​៩ កញ្ញា ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សាលាខេត្ត​កណ្ដាល ប្រាប់​បណ្តាញ​ព័ត៌មាន ។ មន្ត្រី​ជំនាញ​ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដឹកនាំ​ដោយ​លោក លី​ម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ រីឯ​មន្ត្រី​សាលាខេត្ត​កណ្ដាល​ដឹកនាំ ដោយ​លោក គង់ សោភ័ណ អភិបាលរង​ខេត្ត ព្រមទាំង​ក្រុម​អ្នកជំនាញ​ស្ថាបនា​ស្ពាន​ព្រែក​តា​មា​ក់ គឺ​ក្រុមហ៊ុន​សៀង​ហៃ​របស់​ចិន អមដំណើរ​លោក​ទេស​រដ្ឋមន្ត្រី ទៅ​ពិនិត្យ​មើល​ករណី​នេះ ។

តាម​ការ​ពិភាក្សា​គឺ ខាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចង់​ឲ្យ​មានការ​បូម​ខ្សាច់​ចេញ​ឲ្យអស់​ពីសា​ឡង់​នោះ ប៉ុន្តែ​ខាង​សាលាខេត្ត​កណ្ដាលវិញ លោក គង់ សោភ័ណ ចង់​ឲ្យ​សា​ឡង់​ធំ​ៗមក​ទាញ​យកសា​ឡង់​ដែល​ជាប់​កឿង​នោះ​ចេញ​តែ​ម្ដង ដែល​មតិ​ទាំង​២​នេះ ហាក់​ពុំ​ទាន់​ត្រូវ​គ្នានៅឡើយ ។

បើ​តាម​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាលខេត្ត​ឱ្យ​ដឹង​ថា ចំពោះ​ហេតុការណ៍​នេះ លោក​អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​ផ្អាក​សា​ឡង់​ដឹក​ខ្សាច់ផ្សេង​ទៀត​ឆ្លងកាត់​ក្រោម​ស្ពាន​ជា​បណ្តោះអាសន្ន រង់ចាំ​ការ​ទាញ​សា​
ឡង់​ដែល​បុក​សសរស្ពាន​នេះ​ចេញ​សិន ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​បន្ត​ទៀត ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ