ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​មេគង្គ​បាន​បន្ត​ហក់​ឡើង​ចឹ​ង​ហើយ​សូម​បងប្អូន​ប្រុង​ប្រយ័ត្ន

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​បន្ត​ហក់​ឡើង​រហូត​ដល់​មាន​កម្ពស់​១៥,៦៩​ម៉ែត្រ បណ្តាល​ឲ្យ​ច្រាំង​ទន្លេ​ក្នុងស្រុក​ស្ទឹង​ត្រង់ ស្រុក​កងមាស ស្រុក​កំពង់សៀម និង​ស្រុក​ស្រី​សន្ធរ បាន​បាក់​ស្រុត​រួម​នឹង​លំនៅ​ឋាន​ពលរដ្ឋ​បាន​ត្រូវ​រុះរើ​ទៅ​កន្លែង​សុវត្ថិភាព​ជា​ច្រើន​ខ្នង​ហើយ ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​០៩ កញ្ញា​នេះ…

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​បន្ត​ហក់​ឡើង​រហូត​ដល់​មាន​កម្ពស់​១៥,៦៩​ម៉ែត្រ បណ្តាល​ឲ្យ​ច្រាំង​ទន្លេ​ក្នុងស្រុក​ស្ទឹង​ត្រង់ ស្រុក​កងមាស ស្រុក​កំពង់សៀម និង​ស្រុក​ស្រី​សន្ធរ បាន​បាក់​ស្រុត​រួម​នឹង​លំនៅ​ឋាន​ពលរដ្ឋ​បាន​ត្រូវ​រុះរើ​ទៅ​កន្លែង​សុវត្ថិភាព​ជា​ច្រើន​ខ្នង​ហើយ ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​០៩ កញ្ញា​នេះ ។

លោក​គន់ គី​ម ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ទទួល​បន្ទុក​គ្រោះ​មហន្តរាយ​បាន​អ​ញ្ចើ​ញ​ចុះ​មក​ពិនិត្យ​ការ​សាងសង ច្រាំង​ទន្លេ​នៅ​មុខ​សណ្ឋាគារ​មេគង្គ ក្នុង​ក្រុង​កំពង់ចាម ដើម្បី​រក​វិធានការ​ត​ទប់ស្កាត់​ការពារ​មិន​ឲ្យ​ទឹក​ហូរ​ចូល​ក្រុង ។ លោក​គឹ​ម ម៉ៅ វ័យ​៥៥​ឆ្នាំ នៅ​ភូមិ​ចុង​ថ្នល់​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ប្រាប់​ថា ច្រាំង​ទន្លេ​នៅ​ក្បែរ និង​ផ្ទះ​របស់​គាត់​២​ទៅ​៣​ថ្ងៃនេះ​ទឹកទន្លេ​មេគង្គ​បាន​បន្ត​ហក់​ឡើង ដោយ​មាន​រលក​បោក​ផ្ទប់​ច្រាំង បណ្តាល​ឲ្យ​បាក់​ដល់​ផ្លូវ​ក្រាល​កៅស៊ូ ហើយ​ត្រូវ​បាន​លោក​ខ្ច​ង អូន ចៅសង្កាត់​បឹង​កុក​ដឹកនាំ​កម្លាំង​ចុះមក​ច្រក​បាវ​ខ្សាច់ និង​ដំ​បង្គោល​ឈើ​ដាក់​ទប់​កុំ​ឲ្យ​ច្រាំង​បាក់​បន្ត​ទៀត ។ រហូត​មក​ដល់​ថ្ងៃ​ទី​០៩​កញ្ញា អាជ្ញាធរ​បាន​ប្រឹង​ទប់ទឹក ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ហូរ​ដាច់​ផ្លូវ​គាត់​ក៏​មិន​សូម​ព្រួយបារម្ភ​ទៀត​ដែរ ។ ក្នុង​រយៈពេល​២-៣​ឆ្នាំ​នេះ ច្រាំង​ទ​ន្ល​ម្តុំ​មុខ​ផ្ទះ​គាត់​បាក់ ហើយ​ទឹក​ស្រក​ទៅ​វិញ​បាក់​ដី​ជម្រៅ​ប្រហែល​៧​ម៉ែត្រ ។

លោក​ឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទឹកទន្លេ​មេគង្គ​បាន​ឡើង​ដល់​១៥,៦៩​ម៉ែត្រ ដោយ​បាន​ឡើង​មក​ហូរ​ចូល​លិច​ក្រោមផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ និង​មិន​ទាន់​មាន​របាយការណ៍​ពី​ការ​ខូច​ច​ខាត​ផលដំណាំ​ព្រោះ​ទឹក​ទើប​ឡើង​២​ថ្ងៃ ។

ដោយឡែកគោ​ត្រូវ​បាន​ដឹក​ជញ្ជូន​គោ​មក​នៅ​ទីទួល​សុវត្ថិភាព ដោយ​អាជ្ញាធរ​បាន​រៀបចំ​ទុក​រួច​ជា​ស្រេច ។ ហើយ​លោក​ទេស​រដ្ឋមន្ត្រី​គន់ គី​ម ដែល​បាន​អ​ញ្ចើ​ញ​ចុះ​មក​ពិនិត្យ​ការ​សាងសង់​ច្រាំង​ទន្លេ​ក្នុង​ក្រុង​កំពង់ចាម​ក៏​បាន​ផ្តល់​ដំបូន្មាន និង​ឲ្យ​មាន​វិធានការ​ជាមួយ​នោះ​ក៏​មាន​ត្រៀម​ម៉ាស៊ីនបូមទឹក​ធំ​ៗ​ចំនួន​៣​គ្រឿង របស់​ក្រសួង​ធនធានទឹក ដើម្បី​ត្រៀម​បូមទឹក​ចេញ ប្រសិនបើ​ទឹកទន្លេ​ហូរ​ចូល​ក្រុង​កំពង់ចាម​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ