ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ​មែន​ពិត តែ​អាច​ជួយ​ឲ្យ​អ្នក​រាង​ស្លុីម​បាន… ជឿ​ទេ​

4 ឆ្នាំ មុន

សម្រាប់​អ្នក​ដែល​ចង់​ថែរក្សា​រាង​ឲ្យ​នៅ​ស្ល៊ីម​នោះ ពិតជា​សប្បាយ​ចិត្តជា​មិន​ខាន​នៅ​ពេល​ដឹង​ថា កាហ្វេ​គឺជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​។ យោង​ទៅ​តាម​គេហទំព័រ Popular Science បាន​ឲ្យ​ដឹង​ថា កាហ្វេ​មាន​សមត្ថភាព​រំលាយ​ជាតិ​ខ្លាញ់ ហើយ​ក៏​ជំរុញ​ដល់​ការ​ធ្វើ​សកម្មភាព​រាង​កាយ​របស់​មនុស្ស​យើង​ផង​ដែរ​។ ​ក្នុង​ការ​ផ្សព្វផ្សាយ​របស់​គេ​បង្ហាញ​ថា…

សម្រាប់​អ្នក​ដែល​ចង់​ថែរក្សា​រាង​ឲ្យ​នៅ​ស្ល៊ីម​នោះ ពិតជា​សប្បាយ​ចិត្តជា​មិន​ខាន​នៅ​ពេល​ដឹង​ថា កាហ្វេ​គឺជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​។ យោង​ទៅ​តាម​គេហទំព័រ Popular Science បាន​ឲ្យ​ដឹង​ថា កាហ្វេ​មាន​សមត្ថភាព​រំលាយ​ជាតិ​ខ្លាញ់ ហើយ​ក៏​ជំរុញ​ដល់​ការ​ធ្វើ​សកម្មភាព​រាង​កាយ​របស់​មនុស្ស​យើង​ផង​ដែរ​។

​ក្នុង​ការ​ផ្សព្វផ្សាយ​របស់​គេ​បង្ហាញ​ថា សារធាតុ​ផ្តល់​ការ​រំញោច​ក្នុង​ការ​ហ្វេ​ធ្វើការ​ទៅ​លើ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល និង​បង្កើន​ការ​រំលាយ​អាហារ ព្រមទាំង​ការ​ធ្វើ​អុកស៊ីតកម្ម​របស់​អាស៊ីត​ខ្លាញ់ ដូច្នេះ វា​ក៏​មាន​ថាមពល​ក្នុង​ការ​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ដែរ​។

នេះ​ហើយ​គឺជា​ហេតុផល​ដែល​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់​។ លើស​ពី​នេះ​ទៅ​ទៀត តាម​រយៈ​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​ចេញពី​ជាលិកា​ខ្លាញ់ កាហ្វេ​អ៊ីន​​ក៏​អាច​ជំរុញ​ដល់​ការ​ហាត់​របស់​កីឡាករ​អត្តពលកម្ម​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ