រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំពិភាក្សាលើកសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងសេចក្តីច្បាប់មួយចំនួនទៀត ។ កិច្ចប្រជុំក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី១០ កញ្ញានេះ នៅវិមានរដ្ឋសភា ។
របៀបវារៈដែលត្រូវលើកពិភាក្សារួមមាន ៖ ១. ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារ ទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ ។
(យោងលិខិតលេខ ៨២៥ ស.កបច ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា)
២.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់បំណូល ។ (យោងលិខិតលេខ ៨២៦ លស.កបច ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា)
៣.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ។ (យោងលិខិតលេខ ៨២៧ លស.កបច ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា) ។
៤.ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នូវ ៖ ៤.១.សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ។ (យោងលិខិតលេខ ៥៧/១៩ រ.ស គ៩ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ របស់គណៈកម្មការសាធារណការដឹកជញ្ជូន ទូរគមនាគមន៍ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្មរៀបចំដែនដីនគរូបនីយកម្ម និងសំណង់) ។
៤.២.សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ។ (យោងលិខិតលេខ ៥៨/១៩ រ.ស គ៩ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ របស់គណៈកម្មការសាធារណការដឹកជញ្ជូនទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្មរៀបចំដែនដីនគរូបនីយកម្ម និងសំណង់)។ ៤.៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី ។ (យោងលិខិតលេខ ៥១ គ៤/១៩រ.ស ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ របស់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ)៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ