ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មិនធម្មតា​កំពង់ចាម​សិស្ស​ប្រលង​ជាប់​និទ្ទេស A កើន​ដល់​២៧​នាក់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បេក្ខជន​បាន​ប្រលង​ជាប់​ចំនួន​៥៤.៦៣​នាក់ ត្រូវ​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន​២៧​នាក់​ក្នុង​នោះ​ស្រី​ចំនួន​១៣​នាក់…

ខេត្តកំពង់ចាម ៖ បេក្ខជន​បាន​ប្រលង​ជាប់​ចំនួន​៥៤.៦៣​នាក់ ត្រូវ​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន​២៧​នាក់​ក្នុង​នោះ​ស្រី​ចំនួន​១៣​នាក់ ។ ជាមួយ​នោះ​អាជ្ញាធរ​ខេត្ត​ក៏​ធ្លាប់​បាន​សន្យា​មុន​ពេល​សិស្ស​ប្រលង់​ថា​«​បើ​ប្រលង​ជាប់​និទ្ទេស​A នឹង​ទទួល​បាន​រង្វាន់​ម៉ូតូ​ម្នាក់​១​គ្រឿង​» ។

លោក លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ប្រលង​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​១៩ និង​២០ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​ដោយ​បាន​ប្រលង​ជាប់​សរុប​ចំនួន​៥.៤៦៣​នាក់​ស្មើ​៦៨,៧២​ភាគរយ លើស​ឆ្នាំ​២០១៨​ចំនួន​១១,៤៣ ភាគរយ សិស្ស​ជាប់​និទ្ទេស​A​ចំនួន​២៧​នាក់​លើស​ឆ្នាំ​ចាស់​៧​នាក់ និទ្ទេស B មាន​ចំនួន​១៧៣​នាក់​ឆ្នាំ​ចាស់​១២៣​នាក់ និទ្ទេស C ចំនួន​៣៤៩​នាក់ ឆ្នាំ​ចាស់​ចំនួន​៣១៩​នាក់ និទ្ទេស D ចំនួន​៨៧៨​នាក់ ឆ្នាំ​ចាស់​ចំនួន​៧៩៣​នាក់ និទ្ទេស​E ចំនួន​៤.០៣៦​នាក់​ឆ្នាំ​ចាស់​ចំនួន​៣.១៧៥​នាក់ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ