ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុប​ដី​កម្មសិទ្ធិ​ចាស់​ចោល​…​ប្រគល់​ឱ្យ​អ្នក​ថ្មី ក្លាយជា​ទំនាស់​ធំ​…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ក្រុម​ប្រជាពលរដ្ឋចំនួន​១៨​គ្រួសារ​ ដែល​មាន​បញ្ហា​ជាមួយ​លោក ស្រី ឡឹ​ក ល​ក្ខិ​ណា អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មកនេះ ​បាន​បង្ហាញ​ក្តី​អស់សង្ឃឹម​ ​ខណៈ​ពេល​ពួក​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ជូន​ដល់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ…

ខេត្តព្រះសីហនុ ៖ ​ក្រុម​ប្រជាពលរដ្ឋចំនួន​១៨​គ្រួសារ​ ដែល​មាន​បញ្ហា​ជាមួយ​លោក ស្រី ឡឹ​ក ល​ក្ខិ​ណា អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មកនេះ ​បាន​បង្ហាញ​ក្តី​អស់សង្ឃឹម​ ​ខណៈ​ពេល​ពួក​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ជូន​ដល់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​លិខិត​អន្តរា​គម​ន៍​​ បាន​ដាក់​ចូល​សាលាដំ​បូង​រួចរាល់​ហើយ​ដែរ ប៉ុន្តែ ដំណោះស្រាយ​ណាមួយ​ នៅ​ពុំ​ទាន់​មាន​ពន្លឺ​នៅឡើយ​ទេ​ ។

ជុំវិញ​បញ្ហា​នេះ លោក ឌុ​ច ចាន់​សម័យ និង​លោក​យ៉ុ​ង ប៊ុ​ន​លី គូសបញ្ជាក់​ថា បន្ទាប់​ពី​អស់សង្ឃឹម​ក្នុង​ការ​សម្របសម្រួល​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ ក្រុម​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​១៨​នាក់​ បាន​ដាក់​ពាក្យ បណ្តឹង​បន្ទាន់​មួយ​សុំកិច្ច​អន្តរា​គម​ន៍​ពី​លោក​ គួ​ច ចំរើន ដោយ​មាន​ខ្លឹមសារ​ថា នៅ​ថ្ងៃ​ទី​២៦​ មិថុនា​ ឆ្នាំ ២០១៩ ឈ្មោះ​គិត ​ប៊ុ​ន និង​លោកស្រី​ឡឹក ​ល​ក្ខិ​ណា បាន​រំលោភ​បំពាន​ដី​របស់​ប្រជាពលរដ្ឋ​យើងខ្ញុំ ដែល​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ​បាន​ចែក​អោយ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៣ ​កក្កដា ​ឆ្នាំ​២០១៩ ឈ្មោះ​គិត​ ពន្ធ​ និង​ប្រពន្ធ​ឈ្មោះ​ឡឹ​ក​ លក្ខណា បាន​បញ្ជា​ឲ្យ​កម្ម ករ​ និង​អេ​ស្កា​វ៉ា​ទ័​រ ទៅ​វាយ​កម្ទេច​របង​ថ្ម​រំ​ព័ទ្ធ​លួស​បន្លា​ និង​​ខ្យូស​ប្ញស្សី​ចំនួន​១ ។ បន្ទាប់​មក នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ​ឆ្ន​២០១៩ ឈ្មោះ​ខាងលើ​ បាន​បញ្ជា​ឲ្យ​កម្មករ​ប្រមាណ​ជាង​៥០​នាក់ ​យករថយន្ត​​មក​បិទផ្លូវ​ចូល​និង​ផ្សារ​របង​ដែក​យក​ដី​របស់​យើងខ្ញុំ ។ នៅ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្ន​២០១៩ ឈ្មោះ​ខាងលើ​នេះ​ បាន​ដឹក​ទូ​កុងតឺន័រ​ចូល​មក​ដាក់ លើ​ដី​របស់​យើងខ្ញុំ ។ នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ឆ្នាំ ២០១៩ ឈ្មោះ​ខាងលើ​នេះ​ បាន​បញ្ជា​ឲ្យ​កម្មករ​ជា​ច្រើន​នាក់ យក​រថយន្ត​ដឹក​ស្រា​បៀរ​ថៃហ្គ័រនិងឈាន់ឆឺ បាន​ផ្សារ​របង​ដែក បិទផ្លូវ​ចេញចូល ដើម្បី​ឡោម​ព័ទ្ធ​យក​ដី​របស់​យើងខ្ញុំ ដូច​ក្នុង​របាយការណ៍​លេខ ០៣១/១៩ ចុះ​ថ្ងៃ​ទី៥ ខែកក្កដា​ឆ្នាំ ២០១៩​របស់​សាលាសង្កាត់​លេខ០១ ដែល​បាន​ជម្រាប​ជូន​ទៅ​រដ្ឋបាល​ខេត្ត ។ ​

ក្រោយ​ពី​មាន​សកម្មភាព​ខាងលើ​រួច​មក ​រដ្ឋបាល​ក្រុង​ដឹកនាំ​ដោយ​លោក​សន កុសល អភិបាលរង​ក្រុង ព្រះសីហនុ បាន​ចុះ​ហាមឃាត់​ចំនួន​៣លើក ​​នៅ​តែ​បន្តសកម្មភាព​សាងសង់​សំណង់ ដឹក​ផ្ទះ ទូ​កុងតឺន័រ មក​ដាក់​លើ​ដី​របស់​យើងខ្ញុំ​ជា​រៀងរាល់ថ្ងៃ​ គ្មាន​ខ្លាចញញើត​អាជ្ញាធរ​ខេត្ត​នឹង​ច្បាប់​ឡើយ ។ ​

ព័ត៌មានពិស្តារមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ