ប្រៀបធៀប Messi និង Ronaldo គ្រូបង្វឹក Arsene Wenger និយាយ២បែប
តាមប្រភពព័ត៌មាន Daily Star បានឱ្យដឹងថា អតីតគ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger បានបង្ហើបពីកីឡាករដែលខ្លួនគិតថា…
តាមប្រភពព័ត៌មាន Daily Star បានឱ្យដឹងថា អតីតគ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger បានបង្ហើបពីកីឡាករដែលខ្លួនគិតថា…
តាមប្រភពព័ត៌មាន Daily Star បានឱ្យដឹងថា អតីតគ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger បានបង្ហើបពីកីឡាករដែលខ្លួនគិតថា ខ្លាំងរវាង Lionel Messi និង Cristiano Ronaldo។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានការវែកញែកមិនដាច់សោះថា Messi ជាកីឡាករខ្លាំងផ្តាច់គេ ឬ ក៏ជា Ronaldo។ វាទាក់ទងនឹងការខិតខំប្រឹងប្រែង និង អំណោយផលពីធម្មជាតិ ។ បើនិយាយពីការខិតខំប្រឹងប្រែង គឺគេគិតដល់ Cristiano Ronado ខណៈដែល Lionel Messi ត្រូវបានគេចាត់ទុកថាជាកីឡាករពូកែពីធម្មជាតិ ។
លោក Wenger បានប្រាប់សារព័ត៌មាន beIN SPORTS ថា៖«ខ្ញុំសុំនិយាយថា ពួកគេសុទ្ធតែខ្លាំងៗ ហើយពិតជាពិបាកក្នុងការសម្រេចចិត្តយកម្នាក់ណាស់។ ពួកគេទាំងពីរបានពាន Ballon d’Or ម្នាក់ប្រាំដូចគ្នា ដែលអាចនិយាយបានថា ទាំង Ronaldo និង Messi នៅក្នុងកម្រិតស្មើគ្នា»។
លោកបានបន្តថា៖«បើនិយាយពីសិល្បៈល្បិចក្នុងការលេង គឺ Messi មានប្រៀបលើ Ronaldo។ គេមានភាពច្នៃប្រឌិតជាង Ronaldo ។ ដោយឡែក Ronaldo ពូកែក្នុងការទាត់។ ដូចនេះ យើងអាចនិយាយបានថា យើងចូលចិត្តកីឡាករដូចជា Messi ជាង»។
គួរបញ្ជាក់ផងដែរថា លោក Wenger ធ្លាប់ប្រុងនឹងទិញយកកីឡាករអាហ្សង់ទីន Messi ចូលក្នុងក្លិបរបស់ខ្លួន ពេលដែលលោកចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងៗ តែពេលនោះលោកទិញបានកីឡាករអាយុ១៦ឆ្នាំ Cesc Fabregas ពី Barcelona ទៅវិញ ៕
ប្រភព ៖ dailystar , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ