ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ត្មះ គ​ន្ធី កំពូល​មេដឹកនាំ​អហិ.ង្សា​របស់​ឥណ្ឌា

4 ឆ្នាំ មុន

មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំ​មនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​ឥណ្ឌា អំឡុងចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេស ។…

មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំ​មនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​ឥណ្ឌា អំឡុងចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេស ។ គាត់​គឺជា​អ្នកត្រួសត្រាយ​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ភាព​អត់ធ្មត់ អហិង្សា និង​ធ្វើ​ឱ្យ​ប្រទេសឥណ្ឌា​ឆ្ពោះទៅ​រក​ឯករាជ​ភាព និង​បាន​បំផុស​ឱ្យ​មាន​ចលនា​តស៊ូ​សម្រាប់​សិទ្ធិ​សេរីភាព​ក្នុង​ពិភពលោក ។

ក្នុង​ប្រទេស​ឥណ្ឌា​គាត់​ត្រូវ​បាន​គេ​ហៅ​ថា បា​ពូ (Bapu) ដែល​មាន​ន័យ​ថា «​ឪពុក​» ហើយ​ត្រូវ​បាន​ប្រគល់​កិត្តិនាម​ថា «​បិតា​ជាតិ​» ។ ដើម្បីឈ្វេងយល់​ពី​មហា​ត្មះ គ​ន្ធី ពី​នយោបាយ​អហិង្សា​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស តើ​គាត់​បាន​ហែល​ឆ្លង​បញ្ហា​អ្វីខ្លះ ហើយ​ក៏​មាន​សំណួរ​ថា តើ​ការ​ប្រកាន់​យក​ហិង្សា ឬ​អហិង្សា មួយ​ណា​ចាំបាច់​ជាង ? ដើម្បី​សិទ្ធិ​សេរីភាព​នៃ​មនុស្សជាតិ ។

ក្នុង​ដំណើរ​មួយ​មក​លេង​ស្រុក លោក​បាន​ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​អំពី​ព្រឹត្តិការណ៍​ដ៏​សាហាវ​របស់​ពួក​អ្នក​កាន់​អំណាច​ទៅ​លើ​ជនជាតិ​ឥណ្ឌា​នៅ​អា​ហ្រិ្វ​កខាងត្បូង ។ ត្រឡប់​មក​ដល់​ក្រុង​ណា​តា​ល់​វិញ ហ្វូង​ជនជាតិ​ស្បែក​ស​ដែល​បានឮ​សុន្ទរកថា​របស់​គ​ន្ធី​នៅ​ឥណ្ឌា​បាន​នៅ​រង់ចាំ​ឯកំ​ពង់​ផែ​ជា​ស្រេច ដោយ​នាំ​គ្នាចោល​ដុំ​ថ្ម​និង​ស៊ុត​ដាក់​គាត់ ។ ក្នុង​អំឡុង​សង្គ្រាម​បូ​អ៊​រ័​(Boer)​រវាង​ពួក​អ្នក​តាំង​ទីលំនៅ​ហុ​ល្លង់​និង​អង់គ្លេស​នៅ​អាហ្វ្រិក​ខាងត្បូង​(១៨៩៩-១៩០២)​គ​ន្ធី​បាន​បង្កើត​ក្រុម​គ្រូពេទ្យ​សង្គ្រោះបន្ទាន់​ជាតិ​ឥណ្ឌា​មួយ​សំរាប់​ជួយ​ដល់​បុព្វហេតុ​អង់គ្លេស ។ គ​ន្ធី​និង​មិត្ត​របស់​គាត់​បាន​ចេញ​ទៅ​សមរភូមិ​ដើម្បី​ព្យាបាល​ទាហាន​អង់គ្លេស​ត្រូវ​របួស ។ នៅក្នុង​ការ​តស៊ូ​របស់​អង់គ្លេស​ប្រឆាំង​នឹង​ទាហាន​ហ្ស៊ូ​លូ​នា​ឆ្នាំ​១៩០៦ ក្រុម​គ្រូពេទ្យ​របស់​គាត់​បាន​ជួយ​អ្នក​រង​របួស​នៃ​ភាគី​ធ្វើសង្គ្រាម​ទាំង​សងខាង ។ សំរាប់ការងារ​នេះ លោក​បាន​ទទួល​មេដាយ​កិត្តិយស​ពី​អា​ជា្ញ​ធរ​អង់គ្លេស ។ គ្រានោះ​លោក​មាន​ជំនឿ​ថា ចក្រភព​អង់គ្លេស​បាន​ខិតខំ​យ៉ាងច្រើន​ដើម្បី​ធ្វើ​អោយ
ជីវភាព​របស់​ប្រជាជន​ក្រោម​អាណានិគម​របស់​ខ្លួន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន ។ ជា​ច្រើន​ឆ្នាំ​ក្រោយមក ដោយ​មើលឃើញ​ថា​ចក្រភព​នេះ​បាន​ប្រព្រឹត្តិ​អ្វី​ៗកាន់តែ​អវិជ្ជមាន លោក​បាន​ប្រគល់​មេដាយ​ទៅ​អោយ​អង់គ្លេស​វិញ ។

គ​ន្ឋី​និង​ការ​ដឹកនាំ​បា​តុ កម្ម​ប្រឆាំង​អង់គ្លេស

ទោះជា​គ​ន្ធី​បាន​ទទួល​មេដាយ​កិត្តិយស​ពី​អង់គ្លេស​ក៏​ដោយ​ក៏​ពួក​មេដឹកនាំ​អាហ្វ្រិក​ខាងត្បូង​ក្រោម​ការ​ត្រួតត្រា​របស់​អង់គ្លេស​ផ្ទាល់ នៅ​តែ​ចេញ​ច្បាប់​បំភិតបំភ័យ​ពលរដ្ឋ​ឥណ្ឌា​នៅ​អា​ហ្រិ្វ​ក​ខាងត្បូង​ដែរ ។ នៅ​ឆ្នាំ​១៩០៦ តំបន់​ទ្រែ​ន​ស៍​វ៉ាល់​បាន​ចេញ​ច្បាប់​មួយ​តំរូវ​អោយ​ជនជាតិ​ដែល​នៅ​ទីនោះ​ទាំងអស់​ផ្តិត​មេដៃ​និង​កាន់​អត្តសញ្ញាណប័ណ្ណ​ជាប់​ខ្លួន​គ្រប់ពេល ។ គ​ន្ធី​បាន​រៀបចំ​ធ្វើការ​ប្រជុំ​មហាជន​ប្រឆាំង​នឹង​ច្បាប់​នេះ ។ ដោយ​សកម្មភាព​នេះ លោកត្រូវ​គេ​ចាប់​ដាក់គុក​ហើយ​វា​ជា​ការ​ជាប់គុក​លើក​ដំបូង​បំផុត​ក្នុង​ជីវិត​ក្នុង​ជីវិត​របស់​គាត់ ។ នៅ​ខែសីហា ឆ្នាំ​១៩០៨ លោក​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​មហាជន​ធំ​ជាង​មុន​ទៅ​ទៀត ។ ពេល​នោះ​ជនជាតិ​ឥណ្ឌា​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ដុត អត្ត​សញ្ញាណប័ណ្ណ របស់​គេ​ចោល​ជា​សាធារណៈ ដោយ ពួក​គេ​ភាគច្រើន​យល់ ឃើញ​ថា ការ​ធ្វើ​ដូច្នេះ គឺជា ការ ឧទ្ទិស ដល់ ការ​ជាប់គុក​របស់​គ​ន្ធី ។

គ​ន្ធី បាន​តាំងចិត្ត​ចំណាយ ពេល​សេសសល់​របស់ គាត់​សំរាប់​បំរើ​មនុស្សជាតិ​ទាំង ស្រុង ។ លោក​ប្តេជ្ញា​បន្ត​ការ​ប្រតិបត្តិ​គោលនយោបាយ​សា​ត្យា​ហ្ក្រា​ហា (Satyagraha ការ​ប្រតិបត្តិ​សច្ចភាព​)​តាម​រយៈ​សកម្មភាព​អហិង្សា​ជា​និច្ច ។ គ​ន្ធី​បញ្ជាក់​ច្បាស់​ថា អហិង្សា​មិនមែន​មាន​ន័យ​ថា “​មិន​ប្រឆាំង​តបត​ឮ​អនុញ្ញាត​អោយ​នរណាម្នាក់​ប្រព្រឹត្ត​មក​លើ​ជន​រង​គ្រោះ​ស្រេច​តែ​ចិត្ត​នោះ​ទេ​” ។ ផ្ទុយ​ទៅ​វិញ​វា​មាន​ន័យ​ថា ជា​ការ​ប្រតិបត្តិ​ប្រកបដោយ​ប្រឌិត​ញ្ញាណ​យ៉ាង​សកម្ម​ដើម្បី​ឆ្ពោះទៅ​រក​ការព្រមព្រៀង​ជាមួយ​គូប្រឆាំង​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នៃ​បញ្ហា​ដោយ​សនិ្ត​វិធី ។ វា​ក៏​មាន​ន័យ​ថា ប្រសិនបើ​នរណា​ម្នាក់​ជ្រើសរើស​យក​ផ្លូវ​រំលោភច្បាស់​ពុំ​ត្រឹមត្រូវ បុគ្គល​នោះ​ក៏​ត្រូវ​តែ​ជាប់គុក​ដោយសារ​ការ​មិន​ចេះ​គោរព​ច្បាប់​ដែរ ។

ក្នុងអំឡុងពេល​រស់នៅ​ក្នុង​គុក​អា​ហ្រិ្វ​ក​ខាងត្បូង គ​ន្ធី​បាន​អាន​អត្ត​បទ​និពន្ធ​របស់​អ្នកនិពន្ធ​អា​មេ​រិ​ក​ឈ្មោះ​ហិន​រី​ដេ​វីត​ថូ​រ៉ូ ស្តី​ពី​ការ​មិន​គោរព​ច្បាប់​ស៊ី​វិល ហើយ​តាម​រយៈ​បទ​ពិសោធន៍​នេះ បុព្វ​ជិត​អា​មេ​រិ​ក ម៉ា​ធី​ន លូ​ធ័​រ ឃី​ង បាន​រៀនសូត្រ​ពី​គ​ន្ធី​វិញ ។ នៅ​ឆ្នាំ​១៩១៣​ច្បាប់​មិន​ត្រឹមត្រូវ​មួយ​បាន​ត្រូវ
អនុម័ត ជា​ហេតុ​ធ្វើ​អោយ​គ​ន្ធី​អនុវត្ត​ការ​មិន​គោរព​ច្បាប់​ស៊ី​វិល ។ ច្បាប់​នេះ​ចែង​ថា មាន​តែ​អាពាហ៍ពិពាហ៍​បែប គ្រិស្តសាសនា​ទេ​ទើប​ស្របច្បាប់ ។ អា​ពា​ហ៍ពិពាហ៍​បែប​សាសនា​ហិណ្ឌូ អ៊ី​ស្លា​ម និង​សា​សាន​ផ្សេង​ទៀត​ពុំ​ស្របច្បាប់​ទេ ឯ​កូនក្រមុំ​ក្នុង​អាពាហ៍ពិពាហ៍​បែប​នេះ​ក៏​ពុំ​ខុស​គ្នា​ពី​ស្ត្រី​ពេស្យា​ដែរ ព្រោះ​កូនរបស់​គេ​ត្រូវ​ចាត់ទុកជា​កូនឥតខាន់ស្លា ។ ពេល​នោះ​ស្ត្រី​ឥណ្ឌា​ជា​ច្រើន​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង ដែល​ក្នុង​នោះ​រួម​មាន​ភរិយា​របស់​គ​ន្ធី​នាង ខា​ស្ទឺ​របាផង ។ ជា​លទ្ធផល​ជនជាតិ​ឥណ្ឌា​ជា​ច្រើន​បាន​ត្រូវ​ចាប់​ដាក់គុក​នៅ​ពេល​ដែល​ការ​ទាមទារ​ប្រឆាំង​ចេះ​តែ​បន្ត ។ ក្នុង​ពេល​ជាមួយ​គ្នា​គ​ន្ធី​និង​មិត្តភក្តិ​របស់គាត់​ខ្លះ​បាន​បង្កើត​សមាគម​សហ​ការណ៍​ពិសេស​មួយ​នៅ​ក្រុង​ណា​តា​ល់ ដែល​មានឈ្មោះ​ថា Phoenix Settlement ។ នៅ​ក្នុង Phoenix Settlement គ​ន្ធី​ក៏​បាន​ចេញផ្សាយ​កាសែត​មួយ​ឈ្មោះ “​ទស្សនៈ​ឥណ្ឌា​”​ដោយ​ច្រើន​លើក​ឡើង​ពី​សិទ្ធ​របស់​ពលរដ្ឋ​ឥណ្ឌា​នៅ​អាហ្វ្រិក​ខាងត្បូង ។

នៅ​ឆ្នាំ​១៩១០​លោក​ចាប់ផ្តើម​បង្កើត​សហគមន៍​ទី​ពីរ​ឈ្មោះ Tolstoy Farm ។ ដោយ​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​១៩១៣​ជនជាតិ​ឥណ្ឌា​កាន់តែ​ច្រើន​ឡើង​នៅ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញពី​ការងារ​ពីព្រោះ​តែ​ប្រឆាំង​តវ៉ា​នឹង​ច្បាប់​មិន​ត្រឹមត្រូវ​នៅ​អាហ្វ្រិក​ខាងត្បូង​នោះ បាន​ចូល​ធ្វើការ​នៅ​សហគមន៍​ទាំង​ពីរ ។ នៅ​ទីនោះ​ពួក​គេ​បាន​ដាំ​ដុះ​បន្លែបង្កា​សំរាប់​ម្ហូប​របស់​គេ​ផ្ទាល់​ធ្វើ​គ្រឿង​សង្ហា​រឹម ព្រមទាំង​រៀន​ប្រតិបត្តិ​គំនិត​ប្រកបដោយ​សីលធម៌​ខ្ពស់​ពី​គ​ន្ធី ។ ព័ត៌មានលម្ពិតនឹងមានផ្សាយជូនបន្តនៅវគ្គក្រោយទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ