ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ លទ្ធផលប្រឡងបាក់ឌុប​សិស្ស​ជាប់​និទ្ទេស A នៅស្រុកព្រៃនប់ចេញជាផ្លូវការហើយ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្រុក​ព្រៃ​នប់ លទ្ធផល​ប្រឡង​បាក់​ឌុ​ប​សិស្ស​ជាប់​និ​ទ្ទេស​ A បាន​ចេញ​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៩ នេះ​បើ​តាម​ការ​បញ្ជាក់​អោយ​ដឹង​ពី​លោក ងៀ​ម…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្រុក​ព្រៃ​នប់ លទ្ធផល​ប្រឡង​បាក់​ឌុ​ប​សិស្ស​ជាប់​និ​ទ្ទេស​ A បាន​ចេញ​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៩ នេះ​បើ​តាម​ការ​បញ្ជាក់​អោយ​ដឹង​ពី​លោក ងៀ​ម ស៊ី​ដា​រ៉ា នាយក​វិទ្យាល័យ ហ៊ុន សែន វាល​រេញ​។

លោកនាយក​បាន​បន្ត​ថា នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន សែន​វាល​រេញ សិស្ស​ជាប់​និ​ទ្ទេស ​A ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្នោះ តៅ ម៉េ​ង​តា​យ ជា​កូន​អាជីវករ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​វាល​រេញ និង​ម្នាក់​ទៀត​ឈ្មោះ គុយ លី​ម៉េ​ង ជា​កូន​អាជីវករ​លក់​ខោអាវ​នៅ​ផ្សារ​វាល​រេញ ។

លោក​សែ​ម រឿ​ន នាយក​វិទ្យាល័យ​ហ៊ុន​សែន​ព្រៃ​នប់ បានអោយ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩​នេះ វិទ្យាល័យ​ព្រៃ​នប់​មាន​សិស្ស​ជាប់​និ​ទ្ទេស​A ចំនួន​ម្នាក់​ដែរ​គឺ​ឈ្មោះ​សឿ ពិសី ភេទ​ស្រី ។

សូម​បញ្ជាក់​ថា បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន​រហូត​ដល់​ទៅ​៦៨​ភាគរយ​បាន​ជាប់​ជា​ស្ថាពរ ក្នុង​នោះ​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស A មាន​ចំនួន​៤៤៣​នាក់ ខណៈ​កាលពី​ឆ្នាំ​២០១៨​មាន​ចំនួន ត្រឹមតែ​៤០៨​នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ