ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ការ​ស្តាប់​ចម្លើយ គឺ​យក​មក​ពី​ភ្នំពេញ លេង​ស្ងាត់​ៗ​នាំ​គ្នា​ស​ង្ងំ​ធ្វើ​ចឹ​ង​ទៅ​វិញ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ចំនួន​៦​នាក់ ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​សហការ​ជាមួយ​មន្ទីរ​យុត្តិធម៌​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឯក​ស្រី វុ​ត្ថា មេបញ្ជាការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌​បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន នៅ​ចំណុច​ស្ថិត​នៅ​ភូមិ​អង្គ​សាលា…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ចំនួន​៦​នាក់ ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​សហការ​ជាមួយ​មន្ទីរ​យុត្តិធម៌​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឯក​ស្រី វុ​ត្ថា មេបញ្ជាការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌​បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន នៅ​ចំណុច​ស្ថិត​នៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង នៅ​រសៀល​ថ្ងៃ​ទី​៩ កញ្ញា​។

បើ​តាម​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែកញ្ញា​នេះ នៅ​ភូមិ​អង្គ​សាលាសង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បា​វិត ។ ប្រភព​ដដែល​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​០៥​នាក់​នេះ ទី​១- ឈ្មោះ​ទេព ច​ន្នា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អង្គ​សាលាសង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ។ ២- ឈ្មោះ ទេព ដា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អង្គ​សាលាសង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ។ ៣-​ឈ្មោះ ភោគ វី​វ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ភូមិ​ពោធិ៍​តា​រស់​ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ។ ៤-​ឈ្មោះ​លូ រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សាលារៀន ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ។ ៥-​ឈ្មោះ អ៊ុំ វុ​ទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ពោធិ៍​តា រស់​ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ អ៊ុំ វុ​ទ្ធី​បាន​ប្រាប់​ថា ខ្លួន​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ កាលី​ត​ឌូ រស់នៅ​ភ្នំពេញ ។ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ធ្វើការ​ស្នើ​សុំ​លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា អគ្គមេបញ្ជាការ​រង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ពន្លាត​ដែនដី​ទៅ​រាជធានី​ភ្ន​ពេញកម្លាំង​ស្នងការ​ស្នងការដ្ឋាន​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​សហការ​ជាមួយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​វរសេនីយ៍ទោ​អ៊ួ​ង វិ​រៈ​រ័​ត្ម​មុន្នី នាយ​ការ​រិ​យា​ល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ រហូត​ដល់​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែកញ្ញា ឈ្មោះ អ៊ុ វុ​ទ្ធី បាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ​រុន រស្មី ហៅ​កាលី​ត​ឌូ នៅ​ចំណុច​២៣​តុលា ស្ថិត​នៅ​ភូមិ​១៦ ក្រុម​១២១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ខណៈនោះ​ឈ្មោះ​កាលី​ត​ឌូ បាន​បង្ហាញខ្លួន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​ម្នាក់​ទៀត គឺ​៦- ឈ្មោះ​រុន រស្មី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ វត្ថុ​តាង​ដែល​សមត្ថកិច្ច​យើង​ដកហូត​បាន​រួម​មាន ១.​ម្ស៉ៅ​ក្រាម​ពណ៌​ថ្លា​ចំនួន​០៧​កញ្ចប់ មាន​ទម្ងន់​២២.១ ក្រាម (​គិត​ទាំង​សំបក​វិច​ខ្ចប់​) ២-​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​៨៨​គ្រាប់ មាន​ទម្ងន់​១០.៦៧​ក្រាម (​គិត​ទាំង​សំបក​វិច​ខ្ចប់​) ៣- ម៉ូតូ​ចំនួន​០១​គ្រឿង ៤-​ទូរស័ព្ទ​ចំនួន​០៥​គ្រឿង ៥-​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ ។

ជនសង្ស័យ​ទាំង​៦​នាក់ និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ