រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនសង្ស័យចាក់ជាច្រើនកាំបិតបណ្តាលឱ្យហូរឈាមស្រោចពេញខ្លួន និងបណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅសំណង់ចាស់ក្នុងព្រៃ ភូមិក្បាលដំរី២ សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះនៅឡើយ ចំណែកម៉ូតូមួយគ្រឿងដែលដួលដេកនៅកន្លែងកើតហេតុដោយសង្ស័យជាម៉ូតូជនរងគ្រោះខាងលើម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1R -8743 ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុដោយឮសំឡេងជនរងគ្រោះរត់បណ្តើរ ស្រែកបណ្តើរថា «ជួយផងៗចោរប្លន់» បន្ទាប់មកប្រជាពលរដ្ឋនាំគ្នាមកមើលក៏ស្រាប់តែឃើញជនរងគ្រោះកំពុងដេកកប់ភក់ សន្លប់ស្តូក ខ្លួនសុទ្ធតែឈាមដួលនៅក្នុងភក់ក្បែរផ្ទះបាក់បែកចាស់ក្នុងព្រៃ ។ បន្ទាប់មកប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ និងហៅរថយន្តមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅគ្លីនិកឯកជន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីខាងលើអាចជាការប្លន់យកម៉ូតូតែមិនបានសម្រេច ឬក៏ជនរងគ្រោះទៅរកពួកភេទទី៣ដែលតែងតែទៅពាក់ពពូននៅទីនោះក៏មិន ដឹង នេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងតែប៉ុណ្ណោះ ។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ បន្តទៀត ។
ប្រភពព័ត៌មានបានឱ្យដឹងថា ខណៈពេលមន្ទីរពេទ្យឯកដឹកយកទៅសង្គ្រោះដោយជនរងគ្រោះហូរឈាមច្រើនពេក ហើយគ្លីនិកឯកជនបានបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសមៈ (ពេទ្យលោកសង្ឃ) ដើម្បីព្យាបាលបន្ត ខណៈពេលរថយន្តគ្លីនិកឯកជនដឹកដល់មន្ទីរពេទ្យ ជនរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់បាត់ ហើយសមត្ថកិច្ចបានឱ្យរថយន្តដឹកយកទៅតម្កល់នៅវត្តតាំងក្រសាំងខាងត្បូង និងទាក់ទងជំនាញដើម្បីមកពិនិត្យភ្លាមៗផងដែរ ដោយឃើញស្នាមរបួសរយះជើងខាងស្តាំយ៉ាងជ្រៅ និងមុតដៃផងដែរ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានចុះទៅពិនិត្យមើលកន្លែងកើតហេតុខាងលើដែលជាកន្លែងផ្ទះចាស់ដោយមានព្រៃនៅខាងក្រៅដោយសារមានឈាមកក និងឈាមហូរពីកន្លែងកើតហេតុផងដែរដោយសង្ស័យជនរងគ្រោះត្រូវគេចាក់ហើយរត់ចេញពីកន្លែងកើតហេតុដើម្បីឱ្យប្រជាពលរដ្ឋជួយ ហើយទីតាំងខាងលើគ្រាន់តែដឹងថា ទីតាំងកន្លែងក្រុមពួកខ្ទើយ ដែលនាំគ្នាទៅពពាក់ពពូននៅទីតាំងខាងលើ ។ ក្រោយពេលកើតហេតុកំពុងចាត់វិធានការស៊ើបអង្កេតបន្ត និងដើម្បីស្វែងរកជនសង្ស័យ ៕
កែសម្រួលដោយ ៖ សំណាង
ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកគាំទ្រលោកស្រីអ៊ូងសាន់ស៊ូជីជាច្រើនពាន់នាក់ កាលពីថ្ងៃទី៧ធ្នូបានចូលរួមក្នុងការប្រមូលផ្ដុំគ្នាជួយទ្រទ្រង់ដ៏ធំមួយ នៅរដ្ឋធានីមីយ៉ា...
រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូហុងដាស្តុបទៅផ្ទះនៅឯម្តុំគីឡូម៉ែត្រលេខ៩បានពាក់កណ្តាលផ្លូវស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក...
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រា Chivas ដែលមានប្រភពដើមមកពីប្រទេសស្កុតឡែន បានរៀបចំកម្មវិធីដើម្បីអបអរការសហការជាដៃគូររវាងក្រុមហ៊ុន និងក្រុមបាល់ទាត់លំដាប់ពិភព លោក...
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។ ដំណើរជីវិតស្នេហារបស់តារា...
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបំពានសេពសន្ថវៈលើក្មេងស្រីអាយុ១៦ឆ្នាំរហូត២លើក និងធ្វើបាបនាងដោយគំរាមកំហែង ហេតុការណ៍បានកើតឡើង...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេក្របី២ក្បាល ត្រូវបានបុរសចំណាស់ម្នាក់ចិញ្ចឹម ប៉ុន្តែដោយសារតែប៉ុន្មានថ្ងៃមកនេះ គាត់ឈឺជើងពិបាកដើរឃ្វាល ឬ...
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់សង្វៀនទូរទស្សន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍ «ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» នឹងឈានមកដល់...
ខេត្តកណ្តាល ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងស ហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈពង្រឹងស្រុកស្អាងបានបញ្ជាក់ថា ផ្លូវមួយខ្សែ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់មានសតិមិនប្រក្រតីបានដើរចេញបាត់ពីផ្ទះ គ្មានដំណឹងសូន្យ មិនដឹងថាទៅណានោះទេ ធ្វើឱ្យក្រុម...
ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានរងរបួសយ៉ាងដំណំ ខណៈស្លាកប៉ាណូនៅចំណុចខ្លោងទ្វារចូលផ្សារកំពង់ត្រាចផ្នែកខាងលិច បានធ្លាក់មកក្រោម...
ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរចំនួន២នាក់ឱ្យមានសេរីភាពវិញ និងនាំយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារ...
ការងារបែងចែកមនុស្សលោកឲ្យខ្ពង់ខ្ពស់ ឬអាប់អន់ទៅតាមលំដាប់ ទៅតាមកម្រិត ហេតុនេះសូមមនុស្សលោកទាំងឡាយ ខំប្រឹងប្រែងលះបង់នូវការងារណាដែលសៅហ្មង ដើម្បីឲ្យខ្លួនឯងបាន...
រាជធានីភ្នំពេញ ៖ អគារដែលគេដឹងថាសាងសង់បើកខារ៉ាអូខេ អុីមភឺរៀល ត្រូវបានឆ្លងចរន្តអគ្គិសនីឆាបឆេះទាំងការសាងសង់មិនទាន់រួចរាល់ផងនោះ បង្កឱ្យមានការភ្ញាក់ផ្អើល...
ដើម្បីញុំាងជីវិតឱ្យប្រព្រឹត្តទៅដោយល្អនៅក្នុងវាលវដ្តសង្សារនេះ អ្នកគោរពព្រះពុទ្ធសាសនាគួរញុំាងចិត្តឱ្យស្ថិតក្នុងសទ្ធាទាំង៤ប្រការគឺៈ១- សទ្ធាសម្បទា ដល់...
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៩នេះ នៅប៉ុស្តិ៍លេខ៥ បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯករបស់ខ្លួនយ៉ាងជោគជ័យ បន្ទាប់ពីចំណាយពេលអស់១៨សប្ដាហ៍។...
រាជធានីភ្នំពេញ ៖ ពិធីបើកកម្មវិធីមហោស្រពនេះ ត្រូវប្រារព្ធឡើងនៅសាលមហោស្រពចតុម្មុខ នាថ្ងៃសុក្រ ទី០៦ ខែធ្នូ ហើយឯកឧត្តម ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ...
ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលទៀត ដើម្បីវាយលុកទីផ្សារ ជាពិសេសគឺយុវវ័យដែលនិយមស្មាតហ្វូនតម្លៃជាង ២០០ ដុល្លារ ដោយអមមកជាមួយ...
មានអត្ថកថាមួយកន្លែងនៅក្នុងគម្ពីរធម្មបទបានបំភ្លឺយ៉ាងនេះថា កាលដែលព្រះអង្គទើបត្រាស់ដឹងនូវធម៌ក្នុងលោក ទ្រង់បានទូន្មានយើងឲ្យគោរពនូវបុគ្គលដែលគួរគោរព ដោយ...
រាជធានីភ្នំពេញ ៖ តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុនមកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អ...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមគ្នា៣នាក់ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីអ្នកដំណើរ...