ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​មានចិត្ត​រាយមាយ​ប្រៀប​បាន​នឹង​ខ្ញុំបម្រើ

4 ឆ្នាំ មុន

រវើរវាយ រាយមាយ ក្តៅក្រហាយ​ស្តាយក្រោយ​ប្រៀប​ដូច​ខ្ញុំបម្រើ​គេ គ្មាន​ឡើយ​សិរី​ភាព នេះ​ជា​មតិកា​ធម៌​មួយ​ប្រការ​ក្នុង​ចំណោម​មាតិកា​ធម៌​ទាំង​៥​នៅ​ក្នុង​នីវរណធម៌ ហៅ​ថា​ឧទ្ធច្ច​កុ​ក្កុ​ច្ចៈ ។ តាម​ធម្មតា​ខ្ញុំបម្រើ​គេ​មិន​មាន​សេរីភាព​លើ​ខ្លួនឯង​ទេ ទោះជា​ពេល​ដែល​ពពួកមនុស្ស​កំពុង​សប្បាយ​រីករាយ​ក្នុង​បុណ្យ​ធំ​ៗ​ជាដើម​មានបុណ្យ​ប្រចាំឆ្នាំ​ជាដើម ក៏​ត្រូវ​ចៅហ្វាយនាយ​ហៅ​ប្រើ​សព្វគ្រប់​កិច្ចការ​ដែរ…

រវើរវាយ រាយមាយ ក្តៅក្រហាយ​ស្តាយក្រោយ​ប្រៀប​ដូច​ខ្ញុំបម្រើ​គេ គ្មាន​ឡើយ​សិរី​ភាព នេះ​ជា​មតិកា​ធម៌​មួយ​ប្រការ​ក្នុង​ចំណោម​មាតិកា​ធម៌​ទាំង​៥​នៅ​ក្នុង​នីវរណធម៌ ហៅ​ថា​ឧទ្ធច្ច​កុ​ក្កុ​ច្ចៈ ។

តាម​ធម្មតា​ខ្ញុំបម្រើ​គេ​មិន​មាន​សេរីភាព​លើ​ខ្លួនឯង​ទេ ទោះជា​ពេល​ដែល​ពពួកមនុស្ស​កំពុង​សប្បាយ​រីករាយ​ក្នុង​បុណ្យ​ធំ​ៗ​ជាដើម​មានបុណ្យ​ប្រចាំឆ្នាំ​ជាដើម ក៏​ត្រូវ​ចៅហ្វាយនាយ​ហៅ​ប្រើ​សព្វគ្រប់​កិច្ចការ​ដែរ យ៉ាង​ណា​មិញ​ការ​រាយមាយ​រវើរវាយ​ក្តី ការ ក្តៅក្រហាយ​ស្តាយក្រោយ​ក្តី រមែង​ញ៉ាំង​ចិត្ត​បុគ្គល​ឱ្យ​រវល់ រ​សាប់ រ​សល់ ខ្វា​យ​ខ្វល់ រហូត​ដល់​នៅ​មិន​ស្ងៀម​តាម​ផ្លូវ​កាយ សូ​ម្បី​ភិក្ខុ​នៅ​ក្នុង​ព្រៃ​ក៏​ពុំ​បាន​នូវ​រស​នៃ​ព្រះធម៌ ព្រោះ​ខុស​នឹង​វិន័យ ឬសង្ស័យ​ក្នុង​វិន័យ​ជាដើម ។

ព្រោះហេតុនោះ​បុគ្គល​គួរ​សិក្សា​រៀនសូត្រ​ច្រើន ឬ​ត្រូវ​តែ​ជា​អ្នក​ទ្រទ្រង់ធម៌ ទ្រទ្រង់​ព្រះ​វិន័យ ព្យាយាម​សន្ទនា ឬ​សាកសួរ​នូវ​ធម៌​តាម​កាល និង​សេពគប់​ចំពោះ​បុគ្គល​ជា​សប្បុរស និយាយ​ពាក្យពីរោះ ពាក្យ​មាន​ប្រយោជន៍ ប្រយ័ត្ន​ពាក្យ​ដែល​នាំ​ឱ្យ​ក្តៅក្រហាយ​ស្តាយក្រោយ​ជា​ហេតុ​ដល់​នូវ​វិប្បដិសារី​នៅ​ពេល​ក្រោយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ