ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​សង្គ្រាម ស្រាប់​តែ​ប្រទះ​ឃើញ​ជិត​៣០​គ្រាប់

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លោក​និ​ប សាវ៉ា​ត់ ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​សង្គ្រាម​បាន​ដឹកនាំ​កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ភេទ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលរ​ដ្ឋា​ន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​សង្គ្រាម​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​កាលពី​សម័យ​សង្គ្រាម​ចំនួន​១២​គ្រាប់ និង​ក្បាល​គ្រាប់​ចំនួន​១៥​គ្រាប់ កាលពី​រសៀល​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៩…

ខេត្តឧត្តរមានជ័យ ៖ លោក​និ​ប សាវ៉ា​ត់ ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​សង្គ្រាម​បាន​ដឹកនាំ​កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ភេទ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលរ​ដ្ឋា​ន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​សង្គ្រាម​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​កាលពី​សម័យ​សង្គ្រាម​ចំនួន​១២​គ្រាប់ និង​ក្បាល​គ្រាប់​ចំនួន​១៥​គ្រាប់ កាលពី​រសៀល​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ជើងភ្នំ​ដងរ៉ែក​ធ្គា​មរ​មាស​តា​ទុំ ក្នុងភូមិ​ធ្គា​មរ​មាស ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

លោក​ម៉ែ​ន ផេ​ន នាយ​ប៉ុស្តិ៍​តា​ទុំ និង​ជា​ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា​-​ថៃ បានឱ្យ​ដឹង​ថា មុន​ពេល​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រភេទ​៨២​មី​លី​ម៉ែត្រ​ចំនួន​១២​គ្រាប់ និង​ក្បាល​គ្រាប់​ចំនួន​១៥​គ្រាប់ ដែល​សេសសល​កាលពី​សម័យ​សង្គ្រាម​នោះ ខណៈ​លោក​និ​ប សាវ៉ា​ត់​ ប្រធាន​ក្រាម​ការងារ​បាន​ដឹកនាំ​កំលាំង​ចុះ​ស្រាវជ្រាវ​តាម​ខ្សែបន្ទាត់​ព្រំដែន ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់ទាំង​នោះ​តែ​ម្តង ។

លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ប្រទះ​ឃើញ​គ្រាប់​ខាងលើ​រួច​មក លោក​ក៏​បាន​ទូរស័ព្ទ​ឱ្យ​ក្រុម​ហេ​ឡូ​ត្រាស​ចុះ​មក​ទទួលយក​ទៅ​កម្ទេច​ចោល​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ