ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ប្រតិបត្តិ​មួយ​រូប​ចែករំលែក​លំ​ហាត់​ដែល​ជួយ​ឱ្យ​អ្នក​ជោគជ័យ

4 ឆ្នាំ មុន

ក្នុង​នាម​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Caliber Home Loans លោក Sanjiv Das ចំណាយពេល​ភាគច្រើន​ក្នុង​មួយ​ថ្ងៃ​របស់​លោក ដើម្បី​តាមដាន​ទិន្នន័យ​សេដ្ឋកិច្ច និង​របាយការណ៍​ហិរញ្ញវត្ថុ…

ក្នុង​នាម​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Caliber Home Loans លោក Sanjiv Das ចំណាយពេល​ភាគច្រើន​ក្នុង​មួយ​ថ្ងៃ​របស់​លោក ដើម្បី​តាមដាន​ទិន្នន័យ​សេដ្ឋកិច្ច និង​របាយការណ៍​ហិរញ្ញវត្ថុ ។ ដោយហេតុ​ដូចនេះ លោក​ត្រូវ​ប្រើ​ខួរក្បាល​ច្រើន​ក្នុង​ការ​បំពេញការងារ ហើយ​បុគ្គលិក​របស់​លោក​ពេល​ខ្លះ​មិន​អាច​ដើរ​តាម​លោក​បាន​ទេ ។ លោក​បាន​បន្ត​ថា អ្នក​អាច​ធ្វើ​លំ​ហាត់​មួយ​ចំនួន​សម្រាប់​ខួរក្បាល​របស់​អ្នក​ដែល​អាច​ជួយ​ដល់​ការ​បំពេញការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព ។

ឧទាហរណ៍​ដូច​ជា ជា​រៀង​រាល់​ព្រឹក​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​លោក​តែងតែ​ព្យាយាម​រំឭក​ឡើង​វិញ និង​និយាយ​ប្រាប់​ខ្លួនឯង​ពី​កិច្ចការ​សំខាន់​ៗ​ដែល​លោក​ត្រូវ​បំពេញ​ដើម្បី​រក្សា​ស្មារតី​លើ​វា ។ យ៉ាងណា​ក្តី​មជ្ឈមណ្ឌល​សម្រាប់​សុខភាព​ខួរក្បាល​នៅ​សាកលវិទ្យាល័យ University of Texas បាន​បង្កើត​លំ​ហាត់​មួយ​សម្រាប់​ខួរក្បាល​ដែល​មានឈ្មោះ​ថា 2 + 5 + 7 = សុខភាព​ខួរក្បាល​ប្រសើរ​ជាង​មុន ។

១. ការ​គិត​បែប​ទូលំទូលាយ​២​ដង​ក្នុង​មួយ​ថ្ងៃ ៖ វា​ជា​ការ​គិត​ពី​បញ្ហា​ធំ​ៗ ឬ​ស្ថាន​ការ​ដែល​មាន​ផ្លូវ​ច្រើន​ក្នុង​ការ​ដោះស្រាយ​វា​ដូច​ជា ការ​ជ្រើសរើស​ប្រធាន​ក្រុម​ដែល​ជួយ​តម្រង់​ទិស​ដៅ​ក្រុមហ៊ុន​ជាដើម ។ អ្នកជំនាញ​ផ្តល់​យោបល់​ឲ្យ​អ្នក​ទុក​ពេល​ប្រមាណ​៤៥​នាទី សម្រាប់​ការ​គិត​ម្តង​ៗ ។
២. សម្រាក​ខួរក្បាល​ពី​៣​ទៅ​៥​នាទី​ឲ្យ​បាន​៥​ដង​ក្នុង​មួយ​ថ្ងៃ ៖ ខួរក្បាល​របស់​អ្នក​ត្រូវការ​ពេល​សម្រាប់​សម្រាក និង​ត្រឡប់​មក​ភាព​ដើម​វិញ ដូច្នេះ​អ្នក​គួរតែ​ទុក​ពេល​ខ្លះ​ៗ​ទំនេរ​ពី​ការងារ ។ ឧទាហរណ៍​ដូច​ជា ចេញ​ដើរទៅ​ក្រៅ​ប៉ុន្មាន​នាទី បិទ​ភ្នែក​សម្រាក ឬ​តាំងសមាធិ​ជាដើម ។ អ្នកជំនាញ​ផ្តល់​យោបល់​មិន​ឲ្យ​អ្នក​ងាក​ទៅ​ស្មា​ត​ហ្វូ​ន ឬ​កុំព្យូទ័រ​ទេ ពេល​សម្រាក ។

៣. ហ្វឹកហាត់​ដោះស្រាយ​បញ្ហា​ដោយ​មាន​ភាព​ច្នៃប្រឌិត​ឲ្យ​បាន​៧​ដង​ក្នុង​មួយ​ថ្ងៃ​៖ វិធី​មួយ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ហ្វឹកហាត់​លំ​ហាត់​នេះ គឺ​យក​អ្វី​ដែល​អ្នក​ទទួលយក​ថា​ជា​រឿង​ទូទៅ ដូច​ជា​ការ​ប្រជុំ រួច​គិត​ថា តើ​អ្នក​អាច​ផ្លាស់​ប្តូរ​វា​ឲ្យ​បាន​ល្អ​ជាង​មុន​បាន​ដោយ​ដូច​ម្តេច ។ បន្ទាប់​មក អ្នក​ត្រូវ​គិត​ពី​បញ្ហា​ម្តង​ហើយ​ម្តងទៀត​ដើម្បី​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ៕
កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ