ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ថ្មី​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បញ្ជាក់​ជំហរ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ជំហរ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នឹង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ការ​ពង្រឹង​ទំនាក់ទំនង​រវាង​សហគមន៍​ខ្មែរ​-​អា​មេ​រិ​ក និង​ប្រជាជន​នៅ​កម្ពុជា …​។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក មុត ច​ន្ថា…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ជំហរ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នឹង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ការ​ពង្រឹង​ទំនាក់ទំនង​រវាង​សហគមន៍​ខ្មែរ​-​អា​មេ​រិ​ក និង​ប្រជាជន​នៅ​កម្ពុជា …​។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម សុខា និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា លោក W. Patrick Murphy ត្រូវ​បាន​តែងតាំង​ជា «​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​» ហើយ​លោក​គ្រោង​នឹង​មក​ដល់​កម្ពុជា​នៅ​ប្រហែលជា​ពាក់កណ្តាល​ខែកញ្ញា​នេះ ។ លោក Patrick Murphy បាន​ថ្លែង​នៅ​ចំពោះ​មុខ​គណៈកម្មការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​ថា អាទិភាព​របស់​លោក​ក្នុង​នាម​ជា​ប្រមុខ​នៃ​បេសកកម្ម​អា​មេ​រិ​ក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​នឹង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ការ​ពង្រឹង​ទំនាក់ទំនង​រវាង​សហគមន៍​ខ្មែរ​-​អា​មេ​រិ​ក និង​ប្រជាជន​នៅ​កម្ពុជា ហើយ​និង​ស្វែងរក​ទាហាន​អា​មេ​រិ​ក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​២ ។ (​ជា​ទូទៅ​ហៅ​ថា សង្គ្រាម​វៀតណាម​នៅ​អា​មេ​រិ​ក​)​។

«​លោក​បន្ត​បញ្ជាក់​ថា លោក​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សភាតំណាងរាស្ត្រ​អា​មេ​រិ​ក ដើម្បី​ជំរុញ​ផលប្រយោជន៍​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​ដោយ​ផ្អែក​លើ​ការ​គាំទ្រ​ខ្លាំង​របស់​សហរដ្ឋអាមេរិក​ដែល​ទទួល​បាន​ពី​ក្នុង​ចំណោម​សាធារណជន​កម្ពុជា​លោក​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ចក្ខុវិស័យ​របស់​សហរដ្ឋអាមេរិក សម្រាប់​ឥណ្ឌូ -​ប៉ា​ស៊ី​ហ្វិ​ក​» ។ ក្នុង​ពេល​ផ្តល់​សក្ខីកម្ម​ចំពោះ​មុខ​គណៈកម្មការ​កិច្ចការបរទេស​នេះ​ដែរ​លោក​សង្កត់​ថា លោក​នឹង​តស៊ូ​មតិ​ឲ្យ​មាន «​ការ​ផ្សះផ្សារ​» រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច និង​គណបក្សប្រឆាំង​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ។

ការ​រិះគន់​របស់​សហរដ្ឋអាមេរិក​ចំពោះ​ការ​បោះ​ឆ្នោត​នោះ​ដែល​កើតឡើង​ស្រប​ពេល​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ​នៃ​មេដឹកនាំ​ប្រឆាំង លោក កឹ​ម សុខា បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រេះឆា​ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ