ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ស្រែ​វិញ​ភ្នែក​.​ស​ឃើញ​ទ្វារ​ចំហ​ចូល​ទៅ​មើល​ស្រាប់តែ​…

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាម​ប្រភព​ព័ត៌មាន​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែ កញ្ញា ឆ្នាំ​២០១៩ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​បាន​កើតឡើង​ស្ថិត​នៅ​ភូមិ​បួរ ឃុំ​ព្រៃ​រំដេង ស្រុក​គិរី​វង…

ខេត្តតាកែវ ៖ តាម​ប្រភព​ព័ត៌មាន​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែ កញ្ញា ឆ្នាំ​២០១៩ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​បាន​កើតឡើង​ស្ថិត​នៅ​ភូមិ​បួរ ឃុំ​ព្រៃ​រំដេង ស្រុក​គិរី​វង ខេត្តតាកែវ ដោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រៃ​រំដេង​បាន​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ អ៊ួ​ច រិ​ន ភេទ​ប្រុស អាយុ​52​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ដោយ​បាន​ប្ដឹង​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថា មាន​ករណី​ចោរលួច​គាស់​ដំបូលផ្ទះ​ចូល​លួច​ទ្រ​ព​ព្យ​សម្បត្តិ ។

ក្នុង​នោះ​រួម​មាន​មាស​សុទ្ធ​ចំនួន​១​តម្លឹង​កន្លះ​, ផ្លា​ក​ទី​ន​ចំនួន​១​តម្លឹង​កន្លះ​, លុយ​ខ្មែរ​ចំនួន​៥​លាន​រៀល​, លុយ​ដុល្លារ​ចំនួន​500$ ខណៈ​ជន​រង​គ្រោះ​ចេញ​ទៅ​ស្រែ​ពេល​មក​ដល់​ផ្ទះ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ឃើញ​ទ្វារផ្ទះ​ខាងក្រោយ​ចំហ និង​ដំបូលផ្ទះ​របើក ក៏​ពិនិត្យ​មើល​ទ្រព្យសម្បត្តិ​ឃើញ​បាត់​អស់រលីង ។ ករណី​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​មុខសញ្ញា​យក​ទៅ​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ