ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករជា​​ច្រើន​ពាន់​នាក់​ ស្នើ​អា​មេ​រិ​ក​ជួយ​​រំដោះ

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​៨​កញ្ញា​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​ប្រចាំ​ក្រុង​ហុងកុង ដើម្បី​អំពាវនាវ​ដល់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ឲ្យ​ធ្វើការ​គាបសង្កត់​លើ​ក្រុង​ប៉េ​កាំ​ង ក្រោយ​៣​ខែ​នៃ​បាតុកម្ម​។ ពួក​បាតុករ​ដំបូង​ប្រមូលផ្ដុំ​គ្នា​ក្នុង​ឧទ្យាន​មួយ មុន​ពេល​លើកគ្នា ដើរ​ហែ​ក្បួន​ទៅ​កាន់​ស្ថាន​កុង​ស៊ុល​​អា​មេ​រិ​ក​ដែល​ស្ថិត​នៅ​ក្បែរ​គ្នា ហើយ​នៅ​មុខ​ស្ថាន​កុងស៊ុល​នោះ​ពួក​គេ​ហែ​ក្បួន​យឺត​ៗ​អស់​ពេល​ច្រើន​ម៉ោង​។…

ក្រុង​ហុងកុង ៖ ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​៨​កញ្ញា​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​ប្រចាំ​ក្រុង​ហុងកុង ដើម្បី​អំពាវនាវ​ដល់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ឲ្យ​ធ្វើការ​គាបសង្កត់​លើ​ក្រុង​ប៉េ​កាំ​ង ក្រោយ​៣​ខែ​នៃ​បាតុកម្ម​។

ពួក​បាតុករ​ដំបូង​ប្រមូលផ្ដុំ​គ្នា​ក្នុង​ឧទ្យាន​មួយ មុន​ពេល​លើកគ្នា ដើរ​ហែ​ក្បួន​ទៅ​កាន់​ស្ថាន​កុង​ស៊ុល​​អា​មេ​រិ​ក​ដែល​ស្ថិត​នៅ​ក្បែរ​គ្នា ហើយ​នៅ​មុខ​ស្ថាន​កុងស៊ុល​នោះ​ពួក​គេ​ហែ​ក្បួន​យឺត​ៗ​អស់​ពេល​ច្រើន​ម៉ោង​។ ពួក​បាតុករ​បាន​កាន់​ឆ័​ត្រ​ជា​និមិត្តរូប​នៃ​ចលនា​របស់​ពួក​គេ លើក​ទង់ជាតិ​អា​មេ​រិ​ក​និង​ប៉ង់​កាត​នានា ដែល​អំពាវ​ដល់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ឲ្យ​ជួយ​រំដោះ​ក្រុង​ហុងកុង​។ បាតុករ​មួយ​ចំនួន​រហូត​ដល់​ស្រែកច្រៀង បទ​គោរព​ទង់ជាតិ​អា​មេ​រិ​ក​និង​ថ្លែង​សុន្ទរកថា ព្រមទាំង​ស្រែក​ពាក្យ​ដែល​ស្នើ​ដល់​សហរដ្ឋអាមេរិក ឲ្យ​គាបសង្កត់​ក្រុង​ប៉េ​កាំ​ង​ដើម្បី​ជួយ​ហុងកុង​ក្នុង​កិច្ច​ការពារ​សេរីភាព​របស់​ពួក​គេ​។

បាតុករ​ម្នាក់​អះអាង​ថា​បាតុករ​ជាង​១​ពាន់​នាក់​ត្រូវ​ចាប់ខ្លួន​។ យើង​គ្មាន​មធ្យោបាយ​ផ្សេង​ក្រៅពី​ធ្វើ​បាតុកម្ម​ឡើយ​។ យើង​ពិតជា​មាន​អារម្មណ៍​ថា​អស់សង្ឃឹម​ណាស់​។ យើង​យល់​ថា​មាន​តែ​បណ្ដា​ប្រទេស​ក្រៅ​ដែល​អាច​ជួយ​យើង​ព្រោះ​គ្មាន​នរណា​អាច​ជួយ​យើង​បាន​ទេ​។

ដូច​បាតុកម្ម​លើក​មុន​ៗ​ដែរ បាតុកម្ម​ថ្ងៃ​ទី​៨​កញ្ញា​ដំបូង​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ដោយ​គ្មាន​ការ​ប៉ះទង្គិច​គ្នា​នៅ​ពេល​ថ្ងៃ តែ​នា​វេលា​ល្ងាច​មាន​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​កើតឡើង​រវាង​ប៉ូលិស​និង​ពួក​បាតុករ​រ៉ា​ឌី​កាល់ ដែល​រាំង​ខ្ទប់​វិ​ថី​នានា លុក​ចូល​អុកឡុក​ក្នុង​បណ្ដា​ស្ថានីយ​មេត្រូ​និង​ដុត​របាំង​ទាំងឡាយ​។

កំហឹង​ហាក់​ពុំ​រសាយ​៤​ថ្ងៃក្រោយ​ពី​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី​CARRIE LAM​ប្រកាស​​គួរ​ឲ្យ​ភ្ញាក់ផ្អើល ពី​ការ​លុប​ចោល​ជា​ស្ថាពរ​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក ជា​ដើម​ចមនាំ​ឲ្យ​ផ្ទុះ​បាតុកម្ម​តវ៉ា​មក​ដល់​សព្វថ្ងៃ​។ ពួក​បាតុករ​ចាត់​ទុក​ការ​ប្រកាស​នោះ​ថា​យឺត​ពេល ពិសេស​មិន​គ្រប់​គ្រាន់បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ការ​ទាមទារ​របស់​ពួក​គេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ