ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាវ​ក្រហម​ថៃនឹង​ដាក់ញត្តិ​ជូន​ប្រមុខ​ អ.ស.ប ចំពោះការ​ស្លា.ប់​មនុស្ស91នាក់

13 ឆ្នាំ មុន

អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ លោកបាន​ គីមូន នឹង​អញ្ជើញទៅ​​បំពេញទស្សន​កិច្ច​នៅប្រទេស​ថៃ នា​ថ្ងៃទី​២៦ តុលា សំដៅ​រឹត​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​​ថៃ និង​អង្គការ​សហ​ប្រជាជាតិ ។ ទាក់ទិន​ទៅនឹង​ដំណើរ​ទស្សន​កិច្ច​​នោះ​របស់លោក​បាន គីមូន ​ចលនា​អាវ​ក្រហម​បាន​និង​កំពុង​​រៀប​ចំ​ញត្តិ​ដាក់ជូន​លោក​​ចំពោះ​ការ​ ស្លា.ប់មនុស្ស​​៩១​នាក់ នៅក្នុង​ការ​បង្ក្រាប​របស់​យោធា ដែលមាន​ភក្តី​ភាព​​ចំពោះ​រដ្ឋាភិ​បាល​ លោកអាប់ភីស៊ីត ​ក្នុង​អំឡុង​ពេលនៃ​ការ​ធ្វើបាតុ​កម្ម​របស់​បាតុ​ករ​អាវ​ក្រហម​កាលពី​ខែ​ មេសា និង​ឧសភា កន្លង​មក ។
លោក​ចាទុ​ផន ព្រំផាន់ ជា​មេដឹកនាំ​​ក្រុមអាវ​ក្រហម​​សំខាន់​មួយរូប និងជា​សមាជិក​សភា​គណ​បក្ស​​ភឿ​ថៃ

អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ លោកបាន​ គីមូន នឹង​អញ្ជើញទៅ​​បំពេញទស្សន​កិច្ច​នៅប្រទេស​ថៃ នា​ថ្ងៃទី​២៦ តុលា សំដៅ​រឹត​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​​ថៃ និង​អង្គការ​សហ​ប្រជាជាតិ ។ ទាក់ទិន​ទៅនឹង​ដំណើរ​ទស្សន​កិច្ច​​នោះ​របស់លោក​បាន គីមូន ​ចលនា​អាវ​ក្រហម​បាន​និង​កំពុង​​រៀប​ចំ​ញត្តិ​ដាក់ជូន​លោក​​ចំពោះ​ការ​ស្លាប់មនុស្ស​​៩១​នាក់ នៅក្នុង​ការ​បង្ក្រាប​របស់​យោធា ដែលមាន​ភក្តី​ភាព​​ចំពោះ​រដ្ឋាភិ​បាល​ លោកអាប់ភីស៊ីត ​ក្នុង​អំឡុង​ពេលនៃ​ការ​ធ្វើបាតុ​កម្ម​របស់​បាតុ​ករ​អាវ​ក្រហម​កាលពី​ខែ​មេសា និង​ឧសភា កន្លង​មក ។
លោក​ចាទុ​ផន ព្រំផាន់ ជា​មេដឹកនាំ​​ក្រុមអាវ​ក្រហម​​សំខាន់​មួយរូប និងជា​សមាជិក​សភា​គណ​បក្ស​​ភឿ​ថៃ ថ្លែងកាលពីថ្ងៃទី​២៤ តុលា កន្លង​មក ថា «យើងគ្រាន់​តែ​ចង់​ប្រាប់​លោកអគ្គ​លេខាធិ​ការ​អង្គការ​​សហ​ប្រជាជាតិ​​នូវការ​ពិត​អំពីអ្វី​ដែល​បាន​កើតឡើងក្នុង​​ប្រទេស ។ លោក​ចាទុ​ផន ថ្លែង​ទៀត​ថា តំណាង​ចំនួន​១០​រូប នៃក្រុម​របស់​លោកនឹង​ស្វះស្វែង​រក​ឱកាស​​ដាក់​ជូន​ញត្តិទៅ​លោក​បាន គីមូន ដោយ​ផ្ទាល់ ហើយទន្ទឹម​ពេល​​គ្នានោះ​ក្រុម​របស់​លោក​នឹង​ទទូច​សុំ​ឱ្យ​ប្រមុខ​អង្គការ​​សហ​ប្រជា​ជាតិ​​ជួយ​ធ្វើ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​​នយោ​បាយ​ក្នុង​ប្រទេស​ថៃ ។

លោក​ចាទុផន ថ្លែង​ទៀត​ថា ករណី​របស់​ក្រុម​អាវ​ក្រហម​​នឹង​ដាក់ជូន​ទៅតុលាការ​ពិភព លោក ។​ ប្រមុខ​ អ.ស.ប លោកបាន គីមូន ​អញ្ជើញ​​ទៅ​​បំពេញទស្សន​កិច្ច​​នៅ​ប្រទេស​ថៃជា​ដំណើរ​ទស្សន​កិច្ច​នៅអាស៊ី​លើក​ដំបូង​របស់​លោក ហើយ​​ក្រោយ​ពី​បំពេញ​ទស្សន​កិច្ច​នៅ​​​ថៃ លោកនឹង​អញ្ជើញ​មក​​បំពេញទស្សន​កិច្ច​​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​មុន​ពេលលោក​អញ្ជើញ​ទៅ​កាន់​ប្រទេស​វៀតណាម សំរាប់​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន ៕