ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធី​ដែល​សហគ្រិន​អាច​ធ្វើ​ឱ្យ​ការ​ច្រណែន​ក្លាយជា​ភាព​ជោគជ័យ

4 ឆ្នាំ មុន

ក្នុង​នាម​ជា​សហគ្រិន​ក្នុង​បរិស្ថាន​ដែល​ផ្លាស់​ប្តូរ​ញឹកញាប់ និង​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​នេះ​អ្នក​ប្រហែលជា​មាន​ទម្លាប់​តាមដាន​មើល​ដៃគូ​ប្រកួតប្រជែង និង​ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ដទៃ ។ ដោយហេតុ​ដូចនេះ​សហគ្រិន​ជា​ច្រើន​តែង​ជួប​ប្រទះ​នឹង​អារម្មណ៍​ច្រណែន​សហគ្រិន​ដទៃ ។ ប្រាកដ​ណាស់ អារម្មណ៍​ច្រណែន​ពេល​ខ្លះ​វា​មិនល្អ​ឡើយ ប៉ុន្តែ​សហគ្រិន​អាច​យក​វា​ដើម្បី​ជំរុញ​ទឹកចិត្ត និង​កម្លាំង​ខ្លួន​វិញ​ដែរ…

ក្នុង​នាម​ជា​សហគ្រិន​ក្នុង​បរិស្ថាន​ដែល​ផ្លាស់​ប្តូរ​ញឹកញាប់ និង​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​នេះ​អ្នក​ប្រហែលជា​មាន​ទម្លាប់​តាមដាន​មើល​ដៃគូ​ប្រកួតប្រជែង និង​ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ដទៃ ។ ដោយហេតុ​ដូចនេះ​សហគ្រិន​ជា​ច្រើន​តែង​ជួប​ប្រទះ​នឹង​អារម្មណ៍​ច្រណែន​សហគ្រិន​ដទៃ ។

ប្រាកដ​ណាស់ អារម្មណ៍​ច្រណែន​ពេល​ខ្លះ​វា​មិនល្អ​ឡើយ ប៉ុន្តែ​សហគ្រិន​អាច​យក​វា​ដើម្បី​ជំរុញ​ទឹកចិត្ត និង​កម្លាំង​ខ្លួន​វិញ​ដែរ ។ ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ភាព​ច្រណែន​ក៏​អាច​ជំរុញ​ទឹកចិត្ត​មនុស្ស​បាន​ដែរ ប្រសិនបើ​សហគ្រិន​ចេះ​ឆ្លើយ​តប​នឹង​អារម្មណ៍​នេះ​បាន​ត្រឹមត្រូវ ។ ខាងក្រោម​នេះ គឺជា​គន្លឹះ​សំខាន់​ៗ​ដែល​ចែករំលែក​ដោយ​លោក Joel Carnevale ដែល​ជា​ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​គ្រប់គ្រង ៖

១. យល់​ពី​ភាព​ជោគជ័យ និង​បរាជ័យ​របស់​អ្នក​ដទៃ ៖ ពេល​ដែល​អ្នក​មើលឃើញ​អ្នក​ដទៃ​ជោគជ័យ វា​ពិតជា​ងាយ​ណាស់ ក្នុង​ការ​គិត​ថា ពួក​គេ​មិន​ដែល​បរាជ័យ ឬ​ជួប​បញ្ហា​ច្រើន​ទេ ។ ប៉ុន្តែ​ការ​គិត​បែប​នេះ គឺ​មិនល្អ​ឡើយ ហើយ​វា​ក៏​មិន​ពិត​ដែរ ។ អ្នក​ត្រូវ​ចង​ចាំ​ថា មនុស្ស​មាន​ទម្លាប់​ចែករំលែក​ដល់​អ្នក​ដទៃ​ពេល​ពួក​គេ​ជោគជ័យ​មិនមែន​ពេល​បរាជ័យ​ទេ ។ ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​អ្នក​អាច​ទទួលយក់​ទាំង​ភាព​ជោគជ័យ និង​បរាជ័យ​របស់​សហគ្រិន​ដទៃ​វា​អាច​ផ្តល់​ជា​ការ​ជំរុញ​ទឹកចិត្ត​ល្អ​មួយ​ក្នុង​ការ​សម្រេច​គោលដៅ​ខ្លួន ។

២. ឆ្លុះ​បញ្ចាំង​មើល​ភាព​ជោគជ័យ​របស់​ខ្លួន​៖ ពេល​ដែល​មាន​អារម្មណ៍​ច្រណែន​សហគ្រិន​គួរតែ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជិ​គ​ជ័យ​របស់​ខ្លួន​ជា​មុន​សិន ។ ប្រសិនបើ​អ្នក​ជឿជាក់​លើ​សមត្ថភាព និង​ជំនាញ​របស់​ខ្លួន​នោះ​ការ​ច្រណែន​មិន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ទេ ។ ផ្ទុយ​មក​វិញ​វា​អាច​ជំរុញ​ឲ្យ​អ្នក​ចង់​រៀនសូត្រ​បន្ថែម និង​ពេល​ខ្លះ​ថែម​ទាំង​សុំ​មតិយោបល់​ពី​សហគ្រិន​ដទៃ​ទៀត​ផង​។

៣. ស្វែងរក​ឱកាស​សហការ ៖ វា​ជា​ជម្រើស​ល្អ​មួយ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង និង​សហការ​ជាមួយនឹង​សហគ្រិន​ដែល​អ្នក​ច្រណែន ។ ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​អ្នក​មើលឃើញ​មនុស្ស​ម្នាក់​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ជឿ​ទុកចិត្ត និង​អាច​ជួយ​អ្នក​នោះ​អារម្មណ៍​ច្រណែន​នឹង​ផ្តល់​ជា​កម្លាំង​ទឹកចិត្ត​ឲ្យ​អ្នក​ខិតខំ​បន្ថែម​ច្រើន​ជាង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​អ្នក ។ ប្រសិនបើ​អ្នក​មិន​អាច​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយនឹង​សហគ្រិន​ដែល​អ្នក​ច្រណែន​ទេ​នោះ អ្នក​អាច​សាកល្បង​ព្យាយាម​មើលទៅ​ពួក​គេ​ក្នុង​ផ្លូវ​ល្អ​ដែល​ជួយ​ឲ្យ​អ្នកមាន​ទស្សនៈ​វិជ្ជមាន​លើ​ពួក​គេ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ