ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​សំខាន់​ៗ​ដែល​អ្នក​គួរ​តាមដាន​សម្រាប់​ឆ្នាំ​២០២០

4 ឆ្នាំ មុន

ឆ្នាំ​២០១៩​នេះ​មើលឃើញ​ការ​ធ្វើ​នវានុវត្តន៍​ជា​ច្រើន​ទាំង​ក្នុង​ផ្នែក​មនុស្ស​យន្ត និង​ផ្នែក​សេវាកម្ម​ផ្សេង​ៗ​ផង​ដែរ ។ ខណៈ​ដែល​យើង​នៅ​សល់​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​មុន​នឹង​ឆ្នាំ ២០១៩ ត្រូវ​បាន​បញ្ចប់ យើង​គួរតែ​សិក្សា​មើល​ថា តើ​ការ​ផ្លាស់​ប្តូរ​ផ្នែក​បច្ចេកវិទ្យា​អ្វីខ្លះ​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​រស់នៅ និង​ការ​ប្រកបការងារ​ក្នុង​ឆ្នាំ​២០២០ ?…

ឆ្នាំ​២០១៩​នេះ​មើលឃើញ​ការ​ធ្វើ​នវានុវត្តន៍​ជា​ច្រើន​ទាំង​ក្នុង​ផ្នែក​មនុស្ស​យន្ត និង​ផ្នែក​សេវាកម្ម​ផ្សេង​ៗ​ផង​ដែរ ។ ខណៈ​ដែល​យើង​នៅ​សល់​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​មុន​នឹង​ឆ្នាំ ២០១៩ ត្រូវ​បាន​បញ្ចប់ យើង​គួរតែ​សិក្សា​មើល​ថា តើ​ការ​ផ្លាស់​ប្តូរ​ផ្នែក​បច្ចេកវិទ្យា​អ្វីខ្លះ​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​រស់នៅ និង​ការ​ប្រកបការងារ​ក្នុង​ឆ្នាំ​២០២០ ? ខាងក្រោម​នេះ គឺជា​ចម្លើយ​ទៅ​នឹង​សំណួរ​ខាងលើ​ដោយ​យោង​តាម​ទស្សនៈ​របស់​លោក Thomas Smale ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន FE International ៖

១. ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​ដៃ ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​បាន​ផ្លាស់​ប្តូរ​ការ​ដែល​មនុស្ស​ទិញ​ទំនិញ​ដោយ​បច្ចុប្បន្ន​មនុស្ស​កាន់តែ​ច្រើន​ចូល​ចិត្តការ​ទិញ​ទំនិញ​តាម​កម្មវិធី​ទូរស័ព្ទ ឬ​ប្រព័ន្ធ​សង្គម​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត​មនុស្ស​កាន់តែ​ច្រើន​បាន​ប្តូរ​ទៅ​ប្រើ​ការ​ចាយវាយ​តាម​ទូរស័ព្ទ​ដៃ​ដោយ​ប្រើ​កម្មវិធី​ផ្សេង​ៗ​ដូច​ជា AliPay ឬ​ដូច​ក្នុង​ប្រទេស​កម្ពុជា​គឺ PiPay ។

២. បណ្តាញ 5G ៖ សេវា​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណែ​ត 5G នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​សេវា​អ៊ី​ន​ធើ​ណេ​ត​ក្នុង​ល្បឿន​យ៉ាង​លឿន ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​មនុស្ស និង​អាជីវកម្ម​ក្នុង​ការ​ប្រើ​អ៊ី​ន​ធើ​ណែ​ត​នៅ​ថ្ងៃ​អនាគត ។ ក្រៅពី​នេះ​ហើយ​បច្ចេកវិទ្យា 5G ក៏​នឹង​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់ Drone ឬ​រថយន្ត​ដែល​បើកបរ​ដោយ​ស្វ័យប្រវត្តិ ព្រម​ជាមួយនឹង​បច្ចេកវិទ្យា​ផ្សេង​ក្នុង​ទីក្រុង​បែប Smart City ផង​ដែរ ។

៣. បច្ចេកវិទ្យា AI ៖ ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ Artificial Intelligence ឬ AI អាច​នឹង​ចាប់ផ្តើម​នាំ​ឲ្យ​មានការ​ផ្គត់ផ្គង់​សេវាកម្ម​ផ្តល់​ដោយ AI ទៅ​អតិថិជន​នា​ថ្ងៃ​អនាគត ។ ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Google, Amazon និង Microsoft បាន​ចាប់ផ្តើម​ផ្តល់​ដំ​ណេះ​ស្រាយ​បែប AI ដល់​អតិថិជន​ហើយ ។ ការ​រីក​ចម្រើន​ក្នុង​ផ្នែក​នេះ​ក៏​មាន​ន័យ​ថា ការងារ​ដែល​ធ្លាប់​បំពេញ​ដោយ​មនុស្ស​មួយ​ចំនួន​នៅ​ថ្ងៃ​មុខ​អាច​នឹង​បាត់បង់​ជាដើម ។

៤. កំណើន​ក្រុមហ៊ុន​បច្ចេកវិទ្យា ៖ ក្រៅពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ហើយ​វិនិយោគិន​ជា​ច្រើន​បាន​ងាក​ទៅ​ចាប់អារម្មណ៍​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធុន​កណ្តាល ដែល​មាន​សក្តានុពល​វិញ​ព្រោះ​ពួក​គេ​ចាប់ផ្តើម​យល់​ដឹង​បន្ថែម​ពី​វិធី​ក្នុង​ការ​គ្រប់គ្រង ដឹកនាំ និង​វិ​និ​យោ​ឯ​គ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា ឬ​អាជីវកម្ម​អន​ឡាញ​ថ្មី​ៗ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ