ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​គាត់​កើត​អី​លេង​មួយ​ក្បាច់​លើ​ដងផ្លូវ​ប្រជា​ការពារ​ដេក​ស្តូក

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​សហការ​ជាមួយ​កម្លាំងយោធា​វរ​សេនា​តូច​លេខ​៤១១ នៃ​កងពលតូច​ថ្មើរជើង​លេខ​៤១ និង​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ប្រជា​ការពារ…

ខេត្តឧត្តរមានជ័យ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​សហការ​ជាមួយ​កម្លាំងយោធា​វរ​សេនា​តូច​លេខ​៤១១ នៃ​កងពលតូច​ថ្មើរជើង​លេខ​៤១ និង​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ប្រជា​ការពារ ចុះ​ឃាត់ខ្លួន​ក្មេង​ទំនើង​ឈ្មោះ ផា ផា​ន់ ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ន​ភូមិ​គោ​គ​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ដែល​បាន​បង្ក​ហិង្សា​ដោយ​ចេតនា ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឱ​ក សឿ​ន ភេទ​ប្រុស ៦៣​ឆ្នាំ មុខរបរ​ជា​ប្រជា​ការពារ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ការ​មួយ​គ្នា​បណ្តាល​អោយ​រង​របួសធ្ងន់​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៧ កញ្ញា ស្ថិត​នៅ​ចំណុច​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ជន​រង​គ្រោះ​ឈ្មោះ ឱ​ក សឿ​ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​ប្រជា​ការពារ ភូមិ​គោ​គ​សំព័រ ខណៈ​កំពុង​បើក​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ផា ផា​ន់ ហៅ ញ៉ា​ញ់ ស្រវឹង​ក៏​ធាក់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​រង​របួសធ្ងន់ ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​តែ​ម្តង ។

ហើយ​នៅ​ពេល​នោះ​ក៏​មានការ​ជួយ​អន្តរាគមន៍​ពី​កម្លាំង​ប្រចាំការ​របស់​អង្គភាព​វរ​សេនា​តូច​លេខ​៤១១ នៃ​ពល​តូច​ថ្មើរជើង​លេខ ៤១ ដែល​ចុះ​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​គ្រោះ មហន្តរាយ និង​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​ទីនោះ​បាន​ជួយ​ព្យាបាល​ជន​រង​គ្រោះ​ឃើញ​ថា បាន​រង​របួស​នៅ​លើ​ថ្ពាល់​ខាងឆ្វេង​ប្រវែង​៧​ស​.​ម បែកក្បាល ផ្នែក​ខាងឆ្វេង​ប្រវែង ៣​ស​.​ម និង​របួស​លើ​ជើង​ខាងឆ្វេង​ទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់​វែង កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ