ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំចូលអត់ប៉ាស្ព័រដាក់តាំងលក់ម៉ា​សេរី​ហ្មង…

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​មន្ត្រី​សាខា​គយ និងរ​ដា្ឋ​ករ​ខេត្ត ក្រោម​ការ​ដឹកនាំ​ពី លោក ជា សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម សាលាដំបូង​ខេត្ត…

ខេត្តក្រចេះ ៖ ក្រុម​មន្ត្រី​សាខា​គយ និងរ​ដា្ឋ​ករ​ខេត្ត ក្រោម​ការ​ដឹកនាំ​ពី លោក ជា សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​៧ កញ្ញា បាន​បើក​ប្រតិបត្តិការ​ចុះ​ឆែក​ឆរ​ទីតាំង​ទិញ លក់​ម៉ូតូ​តាម​ឃ្លាំង ធំ​ៗ​ក្នុង​ខេត្ត និង​រឹបអូស​បាន​ម៉ូតូ​នាំ​ចូល​ជាង​៣០​គ្រឿង ជា​ម៉ូតូ​គេចពន្ធ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ដែល​គេ​និយាយ​ថា​ ម៉ូតូ​អត់​ប៉ា​ស្ព័​រ ។

ក្រុម​មន្ត្រី​និយាយ​ថា មាន​ម៉ូតូ​យ៉ាង​ហោច​ណាស់​៣៣​គ្រឿង ជា​ម៉ូតូ​ខុសច្បាប់​គ្មាន​ព​ន្ឋ​នាំ​ចូល ត្រូវ​បាន​រឹបអូស​ចេញពី​តាម​ឃ្លាំង​ទិញ​លក់​ម៉ូតូ​ធំ​ៗ ចំនួន​២​នៅ​ក្នុង​ខេត្តក្រចេះ ។ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត លោក ជា សុ​ភ័ក្ត្រ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោម​ការ​ណែនាំ​ពី​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សា​លាដំបូង​ខេត្ត គឺ​សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ម៉ូតូ​គ្មាន​ព​ន្ឋ​បន្ត​ទៀត ដែល​មាន​ដាក់​លក់​លួចលាក់​នៅ​តាម​ឃ្លាំង​ម៉ូតូ​នានា​នៅ​ក្នុង​ខេត្ត ។ បើ​តាម​លោក​ព្រះរាជអាជ្ញា​រង​បាន​បញ្ជាក់​ថា ម៉ូតូ​ទាំង​ចំនួន​៣៣​គ្រឿង ដែល​រឹបអូស​ចេញពី ឃ្លាំង​ចំនួន​២​កន្លែង​ធំ​ៗ​ក្នុង​ខេត្ត​នេះ គឺ​ត្រូវ​នាំ​ទៅ​រក្សា​ទុក​នៅ​សាខា​គយ និង​រដ្ឋាករ រង់ចាំ​បន្ត​នីតិវិធី ។

តាម​ប្រភព​ព័ត៌មាន​បាន​និយាយ​ឲ្យ​ដឹង​ថា ម៉ូតូ​ចំនួន​រាប់រយ​គ្រឿង ដែល​សុ​ទ្ឋ​សឹង​គ្មាន​ព​ន្ឋ​នាំ​ចូល ជា​ប្រភេទ​ម៉ូតូ​ដែល​ផលិត​នៅ​ប្រទេស​វៀតណាម ត្រូវ​បាន​ម្ចាស់​ឃ្លាំង​ប្រមូល​មក​ដាក់​លក់​យ៉ាង​ចំហ តម្រៀប​ត្រៀប ត្រា​នៅ​ក្នុង​ឃ្លាំង​ម៉ូតូ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្តក្រចេះ ។

ជាមួយ​គ្នា​នេះ ក៏​មានការ​កត់សម្គាល់​ឃើញ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់ នៃ​ការ​ចុះ​បោសសំអាត ម៉ូតូ ខុស ច្បាប់​គ្មាន​ព​ន្ឋ​ជា​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​មួយ ក្រោម​ការ​ដឹកនាំ​ពី​ស្ថាប័ន​អយ្យការ​អម សាលាដំបូង​ខេត្ត ខណៈ​កន្លង​មក​ជា​ច្រើន​ឆ្នាំ​មកនេះ មន្ត្រី​ជំនាញ​សាខា​គយ និង​រដ្ឋាករ​ខេត្ត បាន​សម្ងំ​មិន​ធ្លាប់​អើពើ​ជាមួយ​និង​វិធានការ​បង្ក្រាប​ម្តងណា​សោះ ។

មិនដឹង​ថា ម៉ូតូ​អត់​ប៉ា​ស្ព័​រ​បែប​នេះ ត្រូវ​បាន​គេ​លក់​ចេញ​អស់​ប៉ុន្មាន​រយ ប៉ុន្មាន​ពាន់​គ្រឿង​ទៅ​ហើយ​ទេ ច្រើន​ឆ្នាំ​កន្លង​មកនេះ ។ ទំនង​កំពុង​ជិះ​ពេញ​ខេត្តក្រចេះ និង​ខេត្ត​ជិតខាង បង្ក​ការ​ខាតបង់​ដល់​សង្គម​មិន​តិច​ឡើយ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ