តាមប្រភពព័ត៌មាន Bloomberg បានឱ្យដឹងថា កីឡាករជើងខ្លាំងព័រទុយហ្កាល់ Cristiano Ronaldo បានលុយដល់ទៅ១៦២លានអឺរ៉ូ ពីការចុះកុងត្រារយៈពេល១០ឆ្នាំជាមួយនឹងក្រុមហ៊ុន Nike Inc ។
អតីតកីឡាកររបស់ក្លិប Manchester United និង Real Madrid និងបច្ចុប្បន្នជាកីឡាកររបស់ក្លិប Juventus តារាឆ្នើម Cristiano Ronaldo បានប្រាក់ប្រចាំឆ្នាំជាមូលដ្ឋានពីក្រុមហ៊ុនកីឡាករអាមេរិក Nike ដល់ទៅ ១៦.២លានអឺរ៉ូ ។ កុងត្រារបស់គេធ្វើឡើងតាំងពីឆ្នាំ២០១៦ ។
កុងត្រារបស់កីឡាកររូបនេះជាមួយនឹង Nike មានសុពលភាពរហូត ឱ្យតែគេអាចនៅតែជាកីឡាករជើងខ្លាំងម្នាក់ ។ នេះគឺអាចមានន័យថា រហូតដល់គេមានអាយុ៤០ឆ្នាំ ។ Nike បានជះលុយ៤លានអឺរ៉ូបន្ថែម សម្រាប់ការឈ្នះពាន Ballon d’Or កាលពីឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ ។ រូបគេគឺជាតារាសម្រាប់ក្រុមហ៊ុន Nike ខណៈដែល Messi ដែលគឺជាគូប្រជែងគឺជាតារាសម្រាប់ក្រុមហ៊ុន Adidas ។
គួរបញ្ជាក់ផងដែរថា Nike និង Adidas គឺជាគូប្រជែងនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យពួកគេហ៊ានជះលុយយ៉ាងច្រើនទៅលើកីឡាករខ្លាំងៗលើពិភពលោក ដោយមិនញញើតនឹងជះ ៕
ប្រភព ៖ Bloomberg , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ