ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បាក់​ឌុ​ប​ឆ្នាំ​២០១៩​មាន​បេក្ខជន​ជាប់​៦៨.៦២% ក្នុង​នោះ​និទេស​A ៤៤៣​នាក់ B ២៤៣០​នាក់ C ៥៨៤៧​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បង្ហាញ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង ១៩ សីហា ២០១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បង្ហាញ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង ១៩ សីហា ២០១៩ ដោយ​មាន​បេក្ខជន​ជាប់​៦៨.៦២% ក្នុង​នោះ​បេក្ខជន​ទទួល​និទេស​A ចំនួន​៤៤៣​នាក់ B​ចំនួន​២៤៣០​នាក់ C​ចំនួន​៥៨៤៧​នាក់ D​ចំនួន​១៤១០០​នាក់ និង​ទី​E ចំនួន​៥៦២ ៣២​នាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដែល​កោះសន្តិភាព​ចេញផ្សាយ​កន្លងទៅ​បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១៩-២០ ខែ សីហា ឆ្នាំ​២០១៩ បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​៧៩០៥២​នាក់ ត្រូវ​ជាង ៦៨.៦២% (​បើ​ប្រៀបធៀប​នឹង ឆ្នាំ​២០១៨ ចំនួន ៦៧.០៧%) ក្នុង​នោះ​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស A មាន​ចំនួន​៤៤៣​នាក់ (​ឆ្នាំ​២០១៨ ចំនួន​៤០៨ នាក់ ) និទ្ទេស B មាន​ចំនួន​២ ៤៣០ នាក់ (​ឆ្នាំ​២០១៨ ចំនួន​២២២២​នាក់​) និទ្ទេស C មាន​ចំនួន​៥៨៤៧​នាក់ (​ឆ្នាំ​២០១៨ ចំនួន ៦០៤១ នាក់​) និទ្ទេស D មាន​ចំនួន​១៤១០០​នាក់ (​ឆ្នាំ​២០១៨ ចំនួន​១៥១៨០ នាក់ ) និង​និទ្ទេស E មាន​ចំនួន​៥៦២៣២​នាក់ (​ឆ្នាំ​២០១៨ ចំនួន​៥២១៨៣​នាក់​) ។

ប្រភព​បាន​បន្ត​ថា ក្នុង​ចំណោម​បេក្ខជន​ទទួល​បាន​និទ្ទេស​A ចំនួន​៤៤៣​នាក់ មក​ពី​រាជធានី​ភ្នំពេញ​១៤១​នាក់ ខេត្តសៀមរាប​៣៨​នាក់ បាត់ដំបង៣២នាក់ តាកែវ២៩នាក់ កំពង់ចាម២៧ នាក់ ព្រៃវែង២៧នាក់ បន្ទាយ​មាន​ជ័យ២៥នាក់ កណ្តាល​២៣​នាក់ កំពត​២៣​នាក់ ត្បូងឃ្មុំ​១៥ នាក់ កំពង់ធំ​១៨​នាក់ ព្រះ​សីហ​នុ​១៣​នាក់ ស្វាយ​រៀង​៨​នាក់ ពោធិ៍សាត់​៧​នាក់ កំពង់ឆ្នាំង ៦ នាក់ កំពង់ស្ពឺ ៦​នាក់ ក្រចេះ​៤​នាក់ រតនគិរី​២​នាក់ កោះកុង​១​នាក់ មណ្ឌលគិរី ១​នាក់ និង​ឧត្តរមានជ័យ​ម្នាក់ ។

សម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ថ្ងៃ​ទី​១៩-២០​សីហា​ឆ្នាំ​២០១៩ មាន​មណ្ឌល ប្រឡង​នៅ​គ្រប់​រាជធានី​ខេត្ត សរុប​២០២​មណ្ឌល បន្ទប់​ប្រឡង​៤៧២៤​បន្ទប់ និង​បេក្ខជន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សរុប ១១៧ ០៤៣​នាក់ ដែល​ក្នុង​នោះ​៩០៩៦៦​នាក់ ជា​បេក្ខជន ចំណេះ​ទូទៅ​១៨៤៥៧​នាក់​ជា​បេក្ខជនស្វ័យរិន ៤ ៥៦៤​នាក់ ជា​បេក្ខជន​បំពេញវិជ្ជា និង​៣០៥៦​នាក់ ជា​បេក្ខជនស្វ័យរិន​បំពេញវិជ្ជា ។ បេក្ខជន​អវត្តមាន​មាន​ចំនួន ១៨៣៥​នាក់ ។ ដំណើរការ​នៃ​ការ​ប្រឡង​ទាំង​ដំណើរការ​សំ​ណេ​រ​កំណែ និង​ស្រង់​បូក​ពិ​ន្ទ​ដោយ​កុំព្យូទ័រ​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ ពុំ​មាន​ឧបទ្ទវ ហេតុ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​លទ្ធផល​ប្រព្រឹត្ត​ទៅ​នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែកញ្ញា​នេះ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ សម្រាប់​ខេត្ត​ដទៃ​ទៀត ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ