ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តី​ឌុ​ប​ប្រពន្ធ​ទៅ​សម្រាលកូន​ មិនទាន់ដល់ពេទ្យផង ស្រាប់តែ​ផ្អើលពាក់កណ្តាល​ផ្លូវ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​ប្តីឌុបប្រពន្ធ​តាម​ម៉ូតូដើម្បីធ្វើដំណើរទៅ​សម្រាលកូន​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រាសាទបាគង ​តែ​​មិន​ទាន់ទៅ​​ដល់​​ផង ក៏​សម្រាលកូន​នៅ​ពាក់​កណ្តាលផ្លូវ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​ទាំង​ព្រឹក ​។ ហេតុ​ការ​ណ៍​ខាងលើនេះ​​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពីវេលា​ម៉ោង​៦​និង​៣០​ព្រឹក​​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា ឆ្នាំ​២០១៩…

ខេត្តសៀមរាប​ ៖ ​ប្តីឌុបប្រពន្ធ​តាម​ម៉ូតូដើម្បីធ្វើដំណើរទៅ​សម្រាលកូន​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រាសាទបាគង ​តែ​​មិន​ទាន់ទៅ​​ដល់​​ផង ក៏​សម្រាលកូន​នៅ​ពាក់​កណ្តាលផ្លូវ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​ទាំង​ព្រឹក ​។

ហេតុ​ការ​ណ៍​ខាងលើនេះ​​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពីវេលា​ម៉ោង​៦​និង​៣០​ព្រឹក​​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវ ជាតិ​លេខ​៦ ចំណុច​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

​បើ​តាម​សម្តី​របស់​លោក​វរសេនីយ៍ទោ សុខ ប៊ុ​ន​រ៉ុ​ង អធិការរង​នគរបាល​ស្រុក​ប្រាសាទបាគង​ បាន​ប្រាប់​​​ឱ្យ​ដឹង​​ថា ​តាម​ប្រភពព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​​បាន​រាយការណ៍មក​ថា មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​​ជាមួយ​ប្តីដើម្បីធ្វើ​ដំណើរ​ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រាសាទបាគង ​ខណៈ​មិន​ទាន់​ទៅដល់​មន្ទីរ​ពេទ្យ​ផង ស្រាប់​តែ​ស្ត្រីជា​ម្តាយ​​ឆ្លងទន្លេ​តាម​ផ្លូវ​បានកូន​ស្រី​ម្នាក់ ​ហើយ​សំណាងល្អ​ទាំង​ម្តាយ និង​កូន​មាន​សុខភាព​ល្អ ​បន្ទាប់មក​​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ដែល​​ទៅ​ចោមរោម​មើល​ក៏​នាំ​គ្នា​ជួយ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ប្រាសាទបាគង​ភ្លាម​ៗ​ផង​ដែរ​។

​លោក​អធិការ​​រងនគរបាលស្រុកប្រាសាទបាគង​បាន​បញ្ជាក់​ថា ឪពុក​ទារិកា​ឈ្មោះ តាន់ តុញ អាយុ​៣៧​ឆ្នាំ ​ចំណែក​ម្តាយ​ឈ្មោះ ជូរ ហាក់ អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ ។ គ្រួសារ​មួយ​នេះ​មានកូន​ចំនួន​៥​នាក់ ទាំង​ទារិកាម្នាក់​ដែលទើបនឹងកើតខាងលើ​ (ក្នុង​នោះ​​ស្រី​២ និង​ប្រុស​៣​)។ គ្រួសារ​មួយនេះ​មាន​ទីលំនៅក្នុង​​ភូមិ​សុ​ភី ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

​បច្ចុប្បន្ន ស្ត្រីជា​ម្តាយ និងទារិកា​កំពុង​សម្រាក​ព្យាបាល​ក្រោម​ការ​​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ បើ​តាម​ប្រភពពី​​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​​កោះសន្តិភាព​​​ឱ្យ​ដឹង​​ថា ទាំង​​ម្តាយ ​ទាំង​​ទារិកាមាន​សុខភាព​ល្អ​ណាស់ រីឯ​ទារិកា​ដែលទើប​នឹងកើត​​មាន​ទម្ងន់​ជាង​៤​គីឡូ​ក្រាម ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ