ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ទៅ​ដែល​ហៅ​ថា ព្រះ​រតនត្រ័យ?

4 ឆ្នាំ មុន

ព្រះ​រតនត្រ័យ​គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​ហៅ​ថា​ព្រះពុទ្ធ​សាសនា​មិន​ដែល​មានទោស និង​មិន​ដែល​សៅហ្មង​សោះឡើយ មាន​តែ​អ្នក​កាន់សាសនា​ទេ​ដែល​សៅហ្មង​នោះ ។ ប៉ុន្តែ​មាន​មនុស្ស​មិន​តិច​ទេ​ដែល​មើលឃើញ​ការ​ប្រព្រឹត្ត​ខុស​របស់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ហើយ​បែរជា​តិះដៀល​ពុទ្ធសាសនា​ទាំងមូល​មិន​បណ្តាក់​មាត់​ទៅ​វិញ…

ព្រះ​រតនត្រ័យ​គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​ហៅ​ថា​ព្រះពុទ្ធ​សាសនា​មិន​ដែល​មានទោស និង​មិន​ដែល​សៅហ្មង​សោះឡើយ មាន​តែ​អ្នក​កាន់សាសនា​ទេ​ដែល​សៅហ្មង​នោះ ។

ប៉ុន្តែ​មាន​មនុស្ស​មិន​តិច​ទេ​ដែល​មើលឃើញ​ការ​ប្រព្រឹត្ត​ខុស​របស់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ហើយ​បែរជា​តិះដៀល​ពុទ្ធសាសនា​ទាំងមូល​មិន​បណ្តាក់​មាត់​ទៅ​វិញ ។

ចំណុច​នេះ​អ្នកមាន​ហេតុផល​គួរ​ចេះ​បែងចែក​ឱ្យ​ដាច់​ស្រឡះ​រវាង​ព្រះ​ត្រ័យរតន៍​និង​អ្នក​កាន់​ពុទ្ធសាសនា​ចៀ​សវាង​ការ​ភ័ន្ត​ច្រឡំ​ដោយ​ប្រការ​ផ្សេង​ៗ ។ ការ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ធម៌​វិន័យ វា​ជា​ទោស​កំហុស​របស់​បុគ្គល មិនមែន​ជា​វិបត្តិ​របស់​ព្រះ​ត្រ័យរតន៍​ទេ សូមកុំ​វាយប្រហារ​ព្រះពុទ្ធ​សាសនា​ទាំងមូល ពិតជា​អយុត្តិធម៌​ពេក​ហើយ គឺ​ព្រះពុទ្ធ​សាសនា​នៅ​តែ​ល្អ​បរិសុទ្ធ​ជា​និច្ច ។

ព្រះពុទ្ធ​សាសនា​តែង​មាន​ភាព​បរិសុទ្ធ​យ៉ាងនេះ ចំណែក​អ្នក​កាន់សាសនា​ទោះ​សុទ្ធ​ក្តី​មិន​សុទ្ធ​ក្តី​អាស្រ័យ​លើ​ខ្លួនឯង​ជា​អ្នក​ប្រព្រឹត្ត ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ