ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ត្មះ គ​ន្ធី កំពូល​មេដឹកនាំ​អហិ.ង្សា​របស់​ឥណ្ឌា

4 ឆ្នាំ មុន

មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំមនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេសឥណ្ឌា អំឡុង​ចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេ​ស ។…

មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំមនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេសឥណ្ឌា អំឡុង​ចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេ​ស ។ គាត់​គឺជា​អ្នកត្រួសត្រាយ​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ភាព អត់ធ្មត់ អហិង្សា និង​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​ឆ្ពោះទៅ​រក​ឯករាជភាព និង​បាន​បំផុស​ឱ្យ​មាន​ចលនា​តស៊ូ​សម្រាប់​សិទ្ធិ​សេរីភាព​ក្នុងពិភពលោក ។

ក្នុង​ប្រទេស​ឥណ្ឌា​គាត់​ត្រូវ​បាន​គេ​ហៅ​ថា បា​ពូ (Bapu) ដែលមាន​ន័យ​ថា «​ឪពុក​» ហើយ​ត្រូវ​បាន​ប្រគល់​កិត្តិនាម​ថា «​បិតា​ជាតិ​» ។ ដើម្បី​ឈ្វេងយល់​ពី​មហា​ត្មះ គ​ន្ធី ពី​នយោបាយ​អហិង្សា​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស តើ​គាត់​បាន​ហែល​ឆ្លង​បញ្ហា​អ្វីខ្លះ ហើយ​ក៏​មាន​សំណួរ​ថា តើ​ការ​ប្រកាន់​យក​ហិង្សា ឬ​អហិង្សា មួយ​ណា​ចាំបាច់​ជាង ? ដើម្បី​សិទ្ធិ​សេរីភាព​នៃ​មនុស្សជាតិ ។​កុមារ “​ម៉ូ​ហាន់​”​ដែល​គេ​ហៅ​គាត់​នៅ​ពេល​នោះបាន​យល់​ថា​ ខ្លួន​គាត់​ត្រូវ​មិត្តភក្តិ​ទាក់ទាញ​អោយ​ប្រព្រឹត្ត​អំពើ​ហាមឃាត់​ជា​ច្រើន​ ។ ​មិត្ត​នៅ​មធ្យមសិក្សា​ម្នាក់​បាន​បបួល​គាត់​លួច​ចេញ​ទៅ​កន្លែង​ស្ងាត់​មួយ ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ពួក​កាន់សាសនា​ហិណ្ឌូ​ហាមឃាត់​គឺ​ទទួលទាន​សាច់សត្វ​ ។​ រស់ជាតិ​សាច់​ពពែ​បាន​ធ្វើ​អោយ​ម៉ូ​ហាន់​ចាប់​មាត់​ជា​ខ្លាំង តែ​ជា​ច្រើន​យប់​ក្រោយមក គាត់​សុ​បិ​ន្ត​ឃើញ​សត្វ​ពពែ​នោះ​រស់នៅ​ក្នុង​ពោះ​របស់​គាត់​ ។​ គាត់​បាន​ភ្ញាក់​ក្រញាង​ឡើង​នៅ​យប់​នោះ​ក្នុង​អារម្មណ៍​ភិតភ័យ ​និង​សោកស្តាយ​ចំពោះ​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​ ។​ មួយ​ជីវិត​របស់​គាត់ គ​ន្ធី​ជា​មនុស្ស​តម​សាច់​ ។

រឿងហេតុ​ដូច​គ្នា​នេះ​បាន​កើតឡើង​ចំពោះ​រូប​គាត់​ទៀត នៅ​ពេល​ដែល​គាត់​ព្យាយាមជក់បារី​ និង​តាំងខ្លួន​ជា​អ្នក​មិន​ជឿ​ព្រះ​ ។ ​គ្រប់ពេលគ​ន្ធី​តាំងចិត្ត​ថា​នឹង​មិន​ធ្វើ​ដូច្នេះ​ទៀត​ទេ​ ។ មាន​គ្រាមួយ​នោះ កុមារ​គ​ន្ធី​បាន​លួច​លុយ​ពី​អ្នកបំរើ​ម្នាក់​នៅ​ក្នុងផ្ទះ​របស់លោក ​។ ​ក្រោយមក ដោយ​មាន​អារម្មណ៍​ថា​ ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​ លោក​បាន​សរសេរ​សំបុត្រ​សារភាព​មួយ​ផ្ញើ​អោយ​ឪពុក​ម្តាយ​របស់​លោក​។​ដោយ​មិន​ត្រឹមតែ​មិន​យកទោស​ប៉ុណ្ណោះ​ទេ ឪពុក​ម្តាយ​របស់ម៉ូ​ហាន់​បាន​អត់ឱន​ទោស​អោយ​គាត់​ទាំងអស់​ដោយ​សង្ឃឹមថា គ​ន្ធី​នឹង​មិន​ប្រព្រឹត្ត​ខុស​ជា​ថ្មី​ទៀត​ឡើយ​ ។

មេរៀន​នៃ​ការ​ប្រព្រឹត្ត​លទ្ធិ ​Ahimsa (​អហិង្សា)​នេះ​ជា​បទ​ពិសោធន៍​មួយ​ដែលគ​ន្ធី​ប្រតិបត្តិ​រៀង​មក​ ។ ​ក្រោយមក​វា​បាន​ក្លាយជា​មូលដ្ឋាន​គ្រឹះ​មួយ​សំរាប់​ជីវិត​របស់​គាត់​ ។​ ហើយ​ក៏​ចាប់ពី​ពេល​នោះ​ផង​ដែរ​ដែល​កុមារ​គ​ន្ធី នៅ​តែ​បន្ត​និយាយ​ពី​ការ​ពិត​ទោះជា​ខ្លួន​លោក ឬ​អ្នក​ផ្សេង​ៗ​ត្រូវ​ទទួល​រង​ការ​ដាក់ទោស​ក៏​ដោយ​ ។ ​ឪពុក​របស់​គាត់​បាន​ទទួលអនិច្ចកម្ម​ពេល​ដែល​គាត់​នៅ​ជា​យុវជន​នៅឡើយ​ ។ ​ក្រោយ​ពី​កា្ល​យ​ខ្លួន​ជា​ជន​ល្បីល្បាញ​លើ​ពិភពលោក​ហើយ គ​ន្ធី​បាន​សម្តែង​ការ​សោកស្តាយ​នឹង​កំហុស ដោយ​ពុំ​បានឃើញ​មុខ​ឪពុក​នៅ​នាទី​ចុង​ក្រោយ​ពីព្រោះ​ជាប់រវល់​តែ​នៅ​កៀកកើយ​ជាមួយ​ភរិយា​ដ៏​ស្រស់ប្រិម ប្រិយ​របស់​គាត់​ ។

ដំណើរ​ផ្សងព្រេង​របស់​គ​ន្ឋី​ទៅ​កាន់​ទីក្រុង​ឡុ​ង​ដ៍​ដើម្បី​ការ​សិក្សា

ការ​លះបង់​នូវ​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​សេចក្តី​ត្រូវការ​របស់​អ្នក​ដទៃ​ហើយ​និង​ការ​រិះគន់​ពី​ភាព​ទន់ខ្សោយ​របស់​ខ្លួន​ក្នុង​នាម​ជា​មនុស្ស​ម្នាក់ កាន់តែ​ធ្វើ​អោយ​យុវជន ម៉ូ​ហាន់​ដាស គ​ន្ធី​មាន​លក្ខ​ណៈ​ជា​មនុស្ស​ពិត​ៗ​ ។ ត្រឹម​អាយុ​១៨​ឆ្នាំ​គ​ន្ធី​បាន​សំរេចចិត្ត​ចាក​ចេញពី​ឥណ្ឌា​ដើម្បី​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ Inner Temple ។​ ដោយ​ជំនះ​ការ​ជំទាស់​របស់​ម្តាយ នៅ​ឆ្នាំ​១៨៨៨​លោក​បាន​ធ្វើ​ដំណើរ​តាម​នាវា​ឆ្ពោះទៅ​អង់គ្លេស​ដើម្បី​សិក្សា​នៅ​ទីនោះ​ ។ ​លោក​បាន​ចាកចោល​ម្តាយ ភរិយា​និង​កូនប្រុស ​តូច​នៅ​ឥណ្ឌា​អស់​រយះ​ពេល​បី​ឆ្នាំ​ ។​ រយៈពេល​ដំបូង​នៃ​ការ​ស្នាក់​នៅ​របស់​នៅ​ក្រុង​ឡុ​ង​ដ៏ គ​ន្ធី​មាន​អារម្មណ៍​ឯកោ​និង​មាន​ជំងឺ​ក្រៅពី​មាន​ស្បែក​ខ្មៅ​ខ្លួន​ស្គមកំព្រឹង លោក​នៅ​មាន​ត្រចៀក​លៀន​ចេញ​មក​ក្រៅ​ធំ​គ្រ​ម៉ាង​ ។ ​គ​ន្ធី​យល់​ថា​លោក​ពិបាក​សម្របសម្រួល​ខ្លួន​ទៅ​នឹង​របៀប​រស់នៅ​ការ​ស្លៀក ពាក់​និង​ការ​បរិភោគ​អាហារ​អង់គ្លេស​ណាស់​ ។ ​អស់​ខិតខំ​តែ​ទទួលទាន​នំ​បុ័ង​ដើម្បី​បំពេញ​ក្រពះ​ប៉ុណ្ណោះ​ ។​ ជា​បណ្តើរ​ៗ​លោក​បាន​បន្សាំ​ខ្លួន​ទៅ​ នឹង​ការ​រស់នៅ​ទីនោះ ។

ក្រោយមក​មិនយូរ​ប៉ុន្មាន លោក​បាន​ក្លាយជា​សមាជិក​ម្នាក់​នៅ​ក្នុងសមាគម​បន្លែ នៃ​ទីក្រុង​ឡុ​ង​ដ៏ ហើយ​ថែម​ទាំង​បាន​សរសេរ​អត្ថបទ​សំរាប់​ព្រឹត្តិ​ប័ត្រ​របស់​ក្រុម​នេះទៀត​ផង ​។ ក្រៅពី​បង្កើន​ចំណេះដឹង​ខាង​អង់គ្លេស លោក​ក៏​យកចិត្តទុកដាក់​អាន​គម្ពីរ Bible​ របស់​សាសនា​គ្រិស្ត​ថែម​ទៀត ហើយ​យល់​ឃើញ​ថា​ខ្លួន​លោក​មានការ​ផ្លាស់​ប្តូរ​ច្រើន ដោយសារ​យល់​ដឹង​ពី​អំពើ​ល្អ​របស់​ព្រះ​យេស៊ូ​ ។​ លោក​ទទួលយក​គំនិត​របស់​ព្រះ​យេស៊ូ​ស្តី​ពី​ការ​ជួយ​យកអាសា​អ្នក​ក្រីក្រ​និង​ទន់ខ្សោយ​ព្រមទាំង​អំពើ​អហិង្សា គឺ​អត់ធ្មត់​នៅ​ពេល​នរណា​ម្នាក់ព្យាបាល​មក​លើ​ខ្លួន​ ។

តាម​រយៈ​សមាគម​បន្លែ លោក​អាច​ទាក់ទង​ជាមួយ​ឥសូរ​ជន​អង់គ្លេស​សំខាន់​ៗ រួម​មាន​អ្នក​សង្គមនិយម​ហ្វា​ប​បៀ​ន លោក​ហ្ស​ក ប៊ែ​រណា​ត សរ​ ។ ​លោក​ចាប់ផ្តើមគិត​ពី​ទស្សន​សាសនា​ផ្ទាល់​របស់​លោក​ម្តង​ ដូច​ជាភាព​អហិង្សា និង​របៀប​ដែល​វា​ទាក់ទងទៅ​នឹង​នយោបាយ​ ។ ​លោក​ចាប់ផ្តើម​យល់​ថា​ ផលវិបាក​នៃ​ការ​ប្រជែង​គ្នា​រកផលប្រយោជន៍ ដែល​ជា​ស្នូល​នៃ​លទ្ធិមូលធននិយម អាច​ធ្វើ​អោយ​មនុស្ស​ប្រឆាំង​គ្នា​ហើយ​ទីបំផុត​នាំ​ទៅ​ដល់មហន្តរាយ​សង្គម​ ។

គ​ន្ធី​កាន់តែ​យល់​ថា លោក​អាច​ត្រួតត្រា​លើ​អារម្មណ៍​និង​ខ្លួនប្រាណ​របស់​លោក​បាន​ ។ លោក​ពុំ​ប៉ះពាល់​អាហារ​សាច់សត្វ និង​ត្រី​ទាល់តែ​សោះ​ហើយ​សូ​ម្បី​តែ​ស៊ុត ក៏​លោក​ពុំបរិភោគ​ដែរ ​។ ​លោក​ពុំដែល​ទទួលទាន​បារី ឬ​គ្រឿង​ស្រវឹង​ទេ​តែ​បាន​បន់ស្រន់​ព្រះ​រាល់ថ្ងៃតាម​ម៉ោង​ពេល​យ៉ាង​ទៀងទាត់​ ។ ការ​មិន​សប្បាយ​ចិត្តនឹង​ជីវិត​ជា​មេធាវី​នៅ​ឥណ្ឌា​រុញ​គ​ន្ឋី​អោយទៅ​កាន់​អាហ្វ្រិក​ខាងត្បូងនិទាឃ​រដូវ​ឆ្នាំ១៨៩១ លោក​បាន​ប្រឡង​ចេញពី​សាលា​ច្បាប់​និង​បានការ​អនុញ្ញាតអោយ​ចូល​ធ្វើការ​នៅ​តុលាការ​ជាន់ខ្ពស់​ក្នុង​ទី​ឡុ​ង​ដ៏​ ។​ តែ​មួយ​ថ្ងៃក្រោយ​ការ​ទទួល​សញ្ញា​ប​ត្រ័​លោក​បាន​ចេញដំណើរ​ត្រឡប់​មក​ប្រទេស​ឥណ្ឌា​វិញ​ ។​ ក្នុង​នាម​ជា​មេធា​រី​ម្នាក់​ដែល​ទទួល​ការ​អប់រំ​នៅ​អង់គ្លេសលោក​នៅ​តែ​ពុំ​ទាន់​ច្បាស់​ក្នុង​ចិត្ត​ថា​លោក​នឹង ​ក្លាយទៅជា​អ្វី ហើយ​ត្រូវធ្វើ​អ្វីនៅ​ក្នុង​ជីវិត​ ។ ព័ត៌មាននេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ