ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ចែករំលែកដឹង​ទាំងអស់គ្នា​…​បាន​បាត់​ជិវីតក្មេង៥ឆ្នាំ​ ដោយសារដំឡូងមី​

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ កុមា​រា​ម្នាក់​បាន​ស្លាប់​ដោយសារ​ពុល​ដំឡូង​មី ដែល​ស្ងោរ​ហូប​ជុំគ្នា​​ជាមួយ​ក្រុម​គ្រួសារ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា នៅ​នឹង​ផ្ទះ​របស់​ខ្លួន ​ស្ថិត​ក្នុងភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក…

​ខេត្តបាត់ដំបង ​៖ កុមា​រា​ម្នាក់​បាន​ស្លាប់​ដោយសារ​ពុល​ដំឡូង​មី ដែល​ស្ងោរ​ហូប​ជុំគ្នា​​ជាមួយ​ក្រុម​គ្រួសារ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា នៅ​នឹង​ផ្ទះ​របស់​ខ្លួន ​ស្ថិត​ក្នុងភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ​។ មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្រុក​នេះបាន​ឲ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ​ជា វ​ណ្ណី អាយុ​០៥​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាង​លើ​។

ជន​រង​គ្រោះ​ ហាក់​មាន​អាការ​:​ឈឺពោះ​ក្អូ​ត​ចង្អោរ ក្រោយ​ពី​ហូប​ដំឡូង​មី ដែល​ទំនងជា​ពុល​ដំឡូង​មីនោះ​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ​ក្រុម​គ្រួ​សារបាន​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​ភ្លាម​ៗ​ដែរ តែ​គ្រូ​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​។

បើ​តាម​សមត្ថកិច្ច​ដែល​បាន​ស្រង់​ចម្លើយ​ក្រុម​គ្រួសារ​ថា គ្រូ​សារ​កុមា​រា​នោះ ​បាន​ស្ងោរដំឡូង​មី​ហូប​ជុំ​គ្នា​ជា មួយ​កូន​ៗ​។ ប៉ុន្តែ​កុមា​រា​រង​គ្រោះ​ ​​បាន​ហូប​ច្រើន​ជាងគេ​ ។ ក្រុម​គ្រួ​សារបាន​ប្រាប់​ថា ពេល​ហូប គេ​ឃើញ​កុមារ​រង​គ្រោះ​ហូប​ច្រើន​ជាងគេ លុះ​ហូប​រួច​ប៉ុន្មាន​នាទី​ក្រោយ​ស្រាប់តែ​កុមារ​រង​គ្រោះ​ចាប់ផ្ដើម​មាន​អាកា
រ​:​មិន​ស្រូល​ភ្លាម​ៗ​តែ​ម្ដង​។ ភ្លាម​នោះ ​គេ​ក្មេង​ប្រុស​រូប​នេះ​ឈឺពោះ ក្អូ​ត​ចង្អោរ​ឡើង​ទន់​ខ្លួន ហើយ​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​។

ជុំវិញ​ការ​ស្លាប់​ដោយសារ​ពុល​ដំឡូង​មី​ ដូច​ករណី​ខាងលើ​នេះ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​របស់​សមត្ថ​កិ​ច្ច
​​ពេល​កន្លង​មក គឺ​តែ​មាន​ជា​ញឹក​ញាប់​ទៅ​ប្រជា​កសិករ​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន និង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត​ដែល​និយម​ដាំ​ដំណាំ​ដំឡូង​មីនេះ ។ បើ​តាម​របាយ​ការ​ណ៍​ភាគច្រើន​នៃ​ជន​រង​គ្រោះ​ដែល​ពុល​ដំឡូង​មី គឺជា​កុមារ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា ករណី​កុមា​រា​ពុល​ដំឡូង​មី​ស្លាប់​នៅ​ស្រុក​ភ្នំព្រឹក​ខាងលើ​នេះ ដោយសារ​តែ​កុមា​រា​នោះ​ហូប​ច្រើន​ហូ​ស​កំណត់​។ ម្យ៉ាង​កំលាំង​ខ្សោយ​ផង ទើប​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​គ្រូពេទ្យ​ មិន​អាច​ជួយ​សង្គ្រោះ​បាន ​។ ទោះ​យ៉ាងណា ​ប្រជាពលរដ្ឋ​គួរតែ​​​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កាត​ហូប​ដំឡូង​មី​។ ព្រោះ​ករណី​ពុល​ស្លាប់​ដោយសារ​ហូប​ដំឡូង​មីនេះ​មាន​ច្រើន​ករណី​ហើយ​ ។ (សម្រួលដោយ៖​ស្រីណា​)

អត្ថបទសរសេរ ដោយ