រន្ធត់​ណាស់​! ព្រោះតែ​ទារ​ថ្លៃទឹកដោះ ក្លាយ​ជា​ឃាតកម្ម​យ៉ាង​សាហាវ


ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​អំពើ​ឃាតកម្ម​មួយ​បាន​កើត ខណៈ​ជនសង្ស័យ​ខឹង​អនាគត​ឪពុក​ម្តាយក្មេក​ទារ​លុយ​ថ្លៃទឹកដោះ​ញឹកញាប់​ពេក ស្រាប់តែ​លប​កាប់សម្លាប់​ចោល​ទាំង​២​នាក់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​តា​ឡូយ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ យឹ​ម វ៉ា​ន់​ដា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​វាល​ម្អម ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍​ខេត្តស្វាយរៀង បច្ចុប្បន្ន​ជនសង្ស័យ​បាន​ទៅ​ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​កើតហេតុ ដែល​ត្រូវជា​កូនប្រសា​មិន​ទាន់​រៀប​ការ​របស់​ជន​រង​គ្រោះ ។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ សេង គ្រុ​ត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សេង អ៊ុ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ ដោយសារ​តែ​ជនសង្ស័យ​ខឹង​អនាគត​ឪពុក​ម្តាយ​ក្មេក​ដែល​តែងតែ​ទាមទារ​ថ្លៃទឹកដោះ​ញឹកញាប់​ពេក ក៏​បាន​យក​កាំបិត​ខ្វែង​មក​លប​ទៅ​កាប់​អនាគត​​ឪពុក​ម្តាយក្មេក​យ៉ាង​សាហាវ ដោយ​ម្នាក់​ៗ​ត្រូវជា​ច្រើន​កាំបិត ចំ​.​ក ចំ​មុខ និង​ចំ​ស្មា​ពី​ក្រោយ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ទាំង​ពីរ​នាក់​តែ​ម្តង​។ នៅ​ពេល​កាប់​សម្លាប់​អនាគត​ត្រូវជា​ឪពុក​ម្តាយក្មេក​រួច​ហើយ ជនសង្ស័យ​បាន​អូស​សាកសព​ជន​រង​គ្រោះ​ទាំង​២​នាក់​យក​ទៅ​ទុក​ចោល​ក្នុង​ស្រែ​ខាងជើង​ផ្ទះ​ដែល​មាន​ចម្ងាយ​៤៥​ម៉ែត្រ ។

ក្រោយ​ពេល​កើតហេតុ ខណៈ​ជនសង្ស័យ​កាប់សម្លាប់​ជន​រង​គ្រោះ​ហើយ នៅ​យប់​នោះ​ក៏​គេ​មិន​បាន​គេចខ្លួន​ទៅ​ណា​ដែរ លុះដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៨ ខែកញ្ញា​នេះ ទើប​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ