ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​មិនមែន​លើក​ទី​១​ទេ ! សុទ្ធតែ​ជនជាតិ​ចិន និង​វៀតណាម​រកស៊ី​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បង្ក្រាប​សេវាកម្ម​ជួញដូរ​ផ្លូវភេទ ជនជាតិ​ចិន និង​វៀតណាម ឃាត់ខ្លួន​បាន​ចំនួន​២៩​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៨…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បង្ក្រាប​សេវាកម្ម​ជួញដូរ​ផ្លូវភេទ ជនជាតិ​ចិន និង​វៀតណាម ឃាត់ខ្លួន​បាន​ចំនួន​២៩​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៨ រហូត​ដល់​ម៉ោង​១២​និ​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែកញ្ញា​នេះ នៅ​ហាង​ម៉ាស្សា យីហោ​សម្រាកកាយ ស្ថិត​នៅផ្ទះ​លេខ​J 01 ផ្លូវ​លេខ​១១៣K ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​អាវុធហត្ថ​សូម​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បានអោយ​ដឹង​ថា
កម្លាំង​សហកា​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​ខាងលើ​ជា​លើក​ទី​២​មក​ហើយ ដោយ​លើក​ទី​១ ឃាត់​ម្ចាស់​ហាង​ដដែល​បាន​ធ្វើ​កិច្ចសន្យា និង​ណែនាំ​កុំ​ឲ្យ​ប្រព្រឹត្តិ​អំពើ​បទល្មើស​ខាងលើ លុះ​បន្ទាប់​មក​ក៏​ស្រាប់តែ​បើក​នៅ​អាជីវកម្ម​ដដែល​ៗ​ខ្លាំង​ជាង​មុន ធ្វើ​អោយ​សមត្ថកិច្ច​ទ្រាំ​មិន​បាន​ចុះ​បង្ក្រាប​ជា​លើក​ទី​២ នៅ​ថ្ងៃ​ខាងលើ ។

សមត្ថកិច្ច​អាវុធហត្ថ​បាន​បន្ត​ទៀត​ថា ការ​ចុះ​ឃាត់​នៅផ្ទះ​ម៉ាស្សា ជនជាតិ​ចិន និង​វៀតណាម​ជួញដូរ​ផ្លូវភេទ​ខាងលើ​មាន​៤​ទីតាំង ហើយ​ម្ចាស់​តែ​មួយ​ឃាត់​ជនជាតិ​ចិន និង​វៀតណាម ចំនួន​២៩​នាក់ ក្នុង​នោះ​មាន​ស្រី​១៧​នាក់ ដើម្បី​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​បន្ត ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាស​បិទ​បណ្តោះអាសន្ន​ទីតាំង​ខាងលើ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ