ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និមន្តព្រះសង្ឃ​ប្រោះព្រំ​តាមផ្លូវ​ជាតិលេខ​៥ ​ដើម្បីរំដោះគ្រោះ កុំឱ្យមានជើងកប​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ដល់​ទៅ​៥​នាក់​នា​ពេល​កន្លង​មក​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច មាន​រៀបចំ​ធ្វើ​ពិធីសូត្រមន្ត និង​ប្រោះព្រំ​តាម​ផ្លូវជាតិ​លេខ​៥ ដើម្បី​រំដោះគ្រោះ…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ដល់​ទៅ​៥​នាក់​នា​ពេល​កន្លង​មក​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច មាន​រៀបចំ​ធ្វើ​ពិធីសូត្រមន្ត និង​ប្រោះព្រំ​តាម​ផ្លូវជាតិ​លេខ​៥ ដើម្បី​រំដោះគ្រោះ និង​​បណ្តេញ​​ឧបទ្រពចង្រៃ​ ដែល​ខ្មែរ​យើង​និយម​ហៅ​ថា​ ជើងកប ។

លោក ន​ន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បានអោយ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៤​នាក់​ ក្រោយមក​អ្នក​របួសធ្ងន់​ម្នាក់​ទៀត​បាន​ស្លាប់ សរុប​៥​នាក់​រួច​មក គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ក៏​ដូច​ជា​លោកស្នងការ​នគរបាល​ខេត្ត ក៏​បាន​ចាត់ចែង​ឲ្យ​លោក​រៀបចំ​ពិធីសូត្រមន្ត ដោយ​និមន្ត​ព្រះសង្ឃ​ចំនួន​៦​អង្គ សូត្រ​មន្ត​ប្រោស​ព្រំ តាម​ដងផ្លូវ​ជាតិ នឹង​នៅ​កន្លែង​កើតហេតុ ដើម្បី​​​បណ្តេញ​ឧបទ្រពចង្រៃ ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​​នៅ​កន្លែង​នោះ​ទៀត ។

លោក​បាន​បញ្ជាក់​ថា ព្រះសង្ឃ​ចំនួន​៦​អង្គ​បាន​សូត្រ​ជយ​ន្តោ​ប្រោស​ព្រំ​ចាប់ពី​ស្រុក​ឧ​ដ្ដុ​ង្គ ខេត្តកំពង់ស្ពឺ រហូត​ដល់​ព្រំប្រទល់​ស្រុក​រលាប្អៀរ ដើម្បី​ប្រោស​ព្រំ​ដេញ​ឧបទ្រពចង្រៃ ។ ពិធី​នេះ​ដោយសារ​តែ​ខ្មែរ​យើង​មាន​ជំនឿ​ថា បើ​មាន​អ្នក​ស្លាប់​បែប​នេះ​នឹង​មាន​ជើងកប​ទៅ​ថ្ងៃក្រោយ​ទៀត ហេតុ​ដូច្នេះ​ហើយ​ទើប​រៀបចំ​ពិធី​នេះ​ឡើង​ដើម្បី​បញ្ចៀស​ការ​គ្រោះថ្នាក់​នៅ​កន្លែង​ដដែល​ៗ​ទៀត​។

ទោះបីជា​យ៉ាងនេះ​ក្តី លោក​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ជាអ្នកធ្វើ​ដំណើរ​តាម​ដងផ្លូវ សូម​មេត្តា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ