ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌អាថ៌​សិក្ខា​វិន័យ​មិនមែន​សម្រាប់​តែ​អ្នកបួស​ទេ

4 ឆ្នាំ មុន

ការ​សិក្សា​ធម៌​វិន័យ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​មិនមែន​សម្រាប់​តែ​អ្នកបួស​ទេ គ្រហស្ថ​ក៏​អាច​សិក្សា​រៀនសូត្រ​បាន​ដូច​គ្នា គឺ​រៀន​ដើម្បី​យកចំណេះ​ដឹង​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង និង​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ ។ នៅ​ពេល​យើង​សិក្សា​ព្រះធម៌​ឱ្យ​បាន​យល់​ច្បាស់​ហើយ រមែង​មើលឃើញ​នូវ​អាថ៌​កំបាំង​របស់​ធម្មជាតិ​ពិត​ៗ ហើយ​រីករាយ​ជាមួយ​សភាវៈ​ទាំងឡាយ​ដោយ​ចិត្ត​ដ៏​បរិសុទ្ធ ប្រាសចាក​នូវ​គំនិត​ថា អញ…

ការ​សិក្សា​ធម៌​វិន័យ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​មិនមែន​សម្រាប់​តែ​អ្នកបួស​ទេ គ្រហស្ថ​ក៏​អាច​សិក្សា​រៀនសូត្រ​បាន​ដូច​គ្នា គឺ​រៀន​ដើម្បី​យកចំណេះ​ដឹង​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង និង​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ ។

នៅ​ពេល​យើង​សិក្សា​ព្រះធម៌​ឱ្យ​បាន​យល់​ច្បាស់​ហើយ រមែង​មើលឃើញ​នូវ​អាថ៌​កំបាំង​របស់​ធម្មជាតិ​ពិត​ៗ ហើយ​រីករាយ​ជាមួយ​សភាវៈ​ទាំងឡាយ​ដោយ​ចិត្ត​ដ៏​បរិសុទ្ធ ប្រាសចាក​នូវ​គំនិត​ថា អញ អ្វី​ៗ​ជា​របស់​អញ របស់​យើង របស់​ពួក​យើង ជា​អ្នក​រីករាយ​ជាមួយ​តែ​ជីវិត​ដ៏​ផូរផង់ ជា​អ្នក​សង្រួម​ឥន្ទ្រិយ​ល្អ​ហើយ មាន​តែ​សេចក្តី​ស្ងប់ចិត្ត មិន​មាននូវ​ការ​ខ្វាយខ្វល់​រឿង​លាភសក្ការៈ​ដោយ​ច្រើន​ឡើយ ។

នៅ​ពេល​ចិត្ត​មិន​លោភ មិន​ក្រោធ និង​មិន​វង្វេង ជា​អ្នក​មិន​ប្រកាន់ខ្លួន មិន​ចេះ​មោះហ្មង​ក្នុង​អារម្មណ៍​ដូច្នេះ​ហើ​យ ក៏​រមែង​ជា​អ្នក​រស់នៅ​ដោយ​ចិត្ត​បរិសុទ្ធ ព្រោះតែ​អំណាច​នៃ​ចិត្តមេត្តា ករុណា មានការ​យល់ចិត្ត យល់​ថ្លើម​អ្នក​ដទៃ មានចិត្ត​ទូលាយ​ជួយ​អ្នក​ដទៃ​ដោយ​ភក្តីភាព និង​ជា​អ្នកចេះ​អប់រំ​ជីវិត​ឱ្យ​ស្ថិត​នៅ​តែ​ក្នុង​ប្រយោជ​ន៍​​បច្ចុប្បន្ន ។

អ្នក​ពុទ្ធ​វិទ្យា​បាន​ដាស់តឿន​ថា កាលបើ​ចង់បាន​សុខភាព​ផ្លូវ​ចិត្តល្អ មាន​ស្មារតី​រឹង​មាំ​ចង​ចាំ​គ្រប់​ៗ​កាល បុគ្គល​មិន​ត្រូវ​នឹក​ស្ពាយ​យក​រឿងរ៉ាវ​ក្នុង​អតីតកាល​ជាប់​តាម​ខ្លួន និង​មិន​រំពឹងគិត​ទៅ​ដល់​អនាគត គឺ​មានជីវិត​រស់នៅ​តែ​ជាមួយនឹង​បច្ចុប្បន្នកាល​តែ​ម្យ៉ាង​គត់ នោះ​អ្វី​ៗ​នឹង​ប្រព្រឹត្ត​ទៅ​ល្អ​ហើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ